The Phnom Penh Post Search

Search form

កីឡាករ​វ័យក្មេង​របស់​កម្ពុជា បញ្ចប់​ការ​ហ្វឹកហាត់​នៅ​រុស្ស៊ី

Content image - Phnom Penh Post
កីឡាករ​សុខេង សេង​គា (ស្តាំ) និង​អ្នក​កា​សែត​វ័យ​ក្មេង​សុខ មករា ចូល​រួម​​វគ្គ​ហ្វឹកហាត់​នៅ​រុស្ស៊ី។ សហការី

កីឡាករ​វ័យក្មេង​របស់​កម្ពុជា បញ្ចប់​ការ​ហ្វឹកហាត់​នៅ​រុស្ស៊ី

ភ្នំពេញ: កីឡាករ​បាល់ទាត់​វ័យក្មេង​របស់​កម្ពុជា បានបញ្ចប់​វគ្គ​ហ្វឹកហាត់​របស់​ខ្លួន​នៅ​កាល​ពី​ថ្ងៃ​ចន្ទ ក្នុង​ផ្នែក​មួយ​នៃ​កម្មវិធី Football for Friendship ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី ៨ ខែ​មិថុនា កន្លង​ទៅ។

នេះ​គឺជា​កម្មវិធី​របស់​អង្គ​កុមារ​អន្តរជាតិ Gazprom និង​ត្រូវបាន​គាំទ្រ​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អឺរ៉ុប (UEFA) អង្គការ​សហ​ប្រជាជាន និង​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​ជាតិ​នីមួយៗ ហើយ​វា​ជា​រដូវកាល​ទី ៦ ហើយ​ដែល​កម្មវិធី​ហ្វឹកហាត់​ផ្នែក​កីឡា​បាល់ទាត់​មួយ​នេះ ត្រូវ​បាន​រៀបចំ​ឡើង។

កីឡាករ​វ័យ ១២ ឆ្នាំ​ម្នាក់​របស់​កម្ពុជា ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​ទទួល​វគ្គ​ហ្វឹកហាត់​ផ្នែក​កីឡា​បាល់ទាត់​របស់​ខ្លួន​រយៈពេល ៣ ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី ៩ រហូត​ដល់​ថ្ងៃ​ទី ១១ ខែ​មិថុនា ខណៈ​នេះ​គឺជា​លើក​ទី ១ ហើយ​ដែល​កីឡាករ​វ័យក្មេង​របស់​កម្ពុជា​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ។ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ព័ត៌មាន កាល​ពី​ថ្ងៃ​ម្សិលមិញ។

កម្មវិធី​នេះ ក៏ត្រូវ​បាន​ចូលរួម​ដោយ​អ្នកកាសែត​វ័យក្មេង​ច្រើន​ជាង ៣០០ នាក់ មក​ពី​ស្ថាប័ន​បណ្តាញ​សារព័ត៌មាន​អន្តរជាតិ​ឈាន​មុខ​គេ​ផង​ដែរ ខណៈ​ដែល​កុមារា​សុខ មករា និង​កីឡាករ​សុខេង សេងគា ដែល​មាន​វ័យ ១២ ឆ្នាំ​ដូចគ្នា ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​តំណាង​ឲ្យ​កម្ពុជា។

នៅ​ឆ្នាំនេះ កម្មវិធី Football for Friendship បាន​ប្រមូលផ្តុំ​ក្មេងៗ​មក​ពី​ប្រទេស ២១១ ក្នុង​នោះ​មាន​កីឡាករ​វ័យ​ក្មេង ១៩២ នាក់ ក្រុម​ចំនួន ៣២ និង​គ្រូបង្វឹក​វ័យ​ក្មេង​ចំនួន ៣២ នាក់។

កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង​ឡើង​ដើម្បី​អភិវឌ្ឍ​កីឡាបាល់ទាត់​កុមារ ផ្សព្វផ្សាយ​កីឡា​យុវជន និង​រស់​នៅ​ប្រកប​ដោយ​សុខភាព ផ្សព្វផ្សាយ​ការ​ចេះ​អធ្យា​ស្រ័យ និង​គោរព​ប្រពៃណី និង​វប្បធម៌​ផ្សេងគ្នា និង​ផ្សព្វផ្សាយ​មិត្តភាព​រវាង​ក្មេងៗ​មក​ពី​ប្រទេស​នានា៕

អត្ថបទគួរចាប់អារម្មណ៍

  • អាជ្ញាធរ​ហាម​កប់​សព ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ

    បន្ទាយមានជ័យៈ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ចេញ​បម្រាម​មិន​ឲ្យ​មាន​ការ​សាងសង់​ផ្នូរ​កប់​សព ធ្វើ​ចេតិយ​ ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ​ក្នុង​ក្រុង​សិរីសោភ័ណ​ទៀត​ឡើយ ដោយសារ​តែ​វា​ធ្វើឲ្យ​ខូច​ដល់​សោភណភាព​ភ្នំ​ធម្មជាតិ​ដែល​ជា​ទី​ទៅ​កម្សាន្ត​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ការសម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​សាលាខេត្ត​កាលពី​ថ្ងៃទី​ ១៤ ខែ​សីហា​ឆ្នាំ​ ២០១៨​។

  • ចិន​នឹង​បញ្ជូន​ក្រុម​អ្នកចរចា​ទៅ​អាមេរិក

    ក្រុងប៉េកាំងៈ ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចិន​នឹង​បញ្ជូន​អ្នកចរចា​ជាន់​ខ្ពស់​ទៅ​សហរដ្ឋអាមេរិក​នៅ​ចុង​ខែ​សីហា​នេះ ដើម្បី​បន្ត​ការចរចា​ពាណិជ្ជកម្ម​ឡើង​វិញ ដែល​ជា​កិច្ចប្រជុំ​សាធារណៈ​លើកដំបូង​ក្នុង​រយៈពេល​ជាច្រើន​សប្ដាហ៍​ទាក់ទង​នឹង​ប្រធានបទ​នេះ ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​មាន សភាព​កាន់តែ​ខ្លាំង​ឡើង​។

  • បរទេស​ និង​ខ្មែរ​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន

    ព្រះសីហនុៈ ជនបរទេស និង​ខ្មែរ​ចំនួន​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ​នៅក្នុង​សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​រង្គសាល​ស្កាយឡាញ​ ១ ​កន្លែង​។

  • CPP ការពារ​លទ្ធផល​បោះឆ្នោត ហើយ​ថា​រាល់​ការរិះគន់​គឺជា​ការប្រមាថ​ប្រជាជន​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ

    ភ្នំពេញៈ បន្ទាប់ពី​ទទួល​បាន​ជ័យជម្នះ​ក្ដោប​ក្ដាប់​យក​អាសនៈ​ទាំង​ ១២៥ នៅក្នុង​រដ្ឋសភា មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ចេញ​មុខ​នៅ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ​ដើម្បី​ការពារ​ជ័យជម្នះ​ដែល​ទទួល​បាន​ពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​កន្លង​មក​នេះ ហើយ​ក៏​បាន​វាយបក​ធ្ងន់ៗ​ប្រឆាំង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ខ្លះ និង​អតីត​គណបក្ស​ប្រឆាំង​ដែល​រិះគន់​ខ្លួន​ថា​បាន «​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​» ដល់​ឆន្ទៈ​ប្រជាជន​កម្ពុជា ហើយ «​ឧបាយកល​ដ៏ពិសពុល​» របស់​ពួកគេ​បាន​ទទួល​បរាជ័យ​ជា​អ្វី​ដែល​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង និង​អ្នកវិភាគ​ជំទាស់​។