The Phnom Penh Post Search

Search form

កីឡាករ​អូស្ត្រាលី រងពិន័យ​ព្យួរ ៧ ឆ្នាំជុំវិញ​ករណី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុងការ​ប្រកួត

Content image - Phnom Penh Post

កីឡាករ​អូស្ត្រាលី រងពិន័យ​ព្យួរ ៧ ឆ្នាំជុំវិញ​ករណី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុងការ​ប្រកួត

កីឡាករ​វាយ​កូនបាល់​អូស្ត្រាលី Nick Lindahl កាល​ថ្ងៃអង្គារ ត្រូវបាន​គេដាក់​ពិន័យ​ព្យួរ​រយៈពេល ៧ ឆ្នាំ និង​រងពិន័យ​ជាទឹកប្រាក់ ៣៥០០០ ដុល្លារ​អាមេរិក សម្រាប់​ការប្រព្រឹត្ត​អំពើ​ពុករលួយ ខណៈ​កីឡាករ​ពីរនាក់​ផ្សេងទៀត​ក៏រង​នូវ​ដាក់ទណ្ឌកម្ម​ផងដែរ ស្របពេល​អាជ្ញាធរ​កីឡា​វាយ​កូនបាល់​ពង្រឹង​ការប្រយុទ្ធ​ប្រឆាំងនឹង​ករណី​កំណត់​លទ្ធផល​នៃការ​ប្រកួត​នៅមុន​ពេល​ព្រឹត្តិការណ៍​ដំបូងគេ​ប្រចាំ​ឆ្នាំនេះ​របស់ Grand Slam។

Lindahl ត្រូវបាន​រកឃើញថា មាន​កំហុស​ពីបទ​ព្យាយាម​កំណត់​លទ្ធផល​នៃការ​ប្រកួត​មួយ និងមិន​ចូលរួម​សហការ​ជាមួយនឹង​អង្គភាព​ស៊ើបអង្កេត​បូរណៈភាព​កីឡា​វាយកូនបាល់ កាលពី​ឆ្នាំ ២០១៣ និងបាន​បដិសេធ​ក្នុងការ​ប្រគល់​ទូរស័ព្ទដៃ​របស់គេ​តាម​សំណើ​របស់​អង្គភាព​នេះ៕

អត្ថបទគួរចាប់អារម្មណ៍

  • គម្រោង​ធំៗ​ជាច្រើន​អាច​នឹង​លេច​ឡើង​នៅ​តាម​មាត់ទន្លេ

    ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏ធំ​មួយ​របស់​ចិន​មាន​ប្លង់​រចនា​ក្នុង​ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ឆ្នេរ​ទន្លេ​ដែល​គម្រោង​នោះ​រួម​មាន​ខុនដូ​ប្រណីត អគារ​ការិយាល័យ ខណៈ​បច្ចុប្បន្ន​ទីតាំង​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​។

  • ស្ថាបត្យកម្ម និង​វិចិត្រសិល្បៈ គឺ​មិន​អាច​ញែក​ដាច់​ពី​គ្នា​បាន​ឡើយ

    នៅក្នុង​បន្ទប់​សិក្សា​ក្នុង​ផ្ទះ​ធំ​មួយ​នៅ​តាម​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ លោក ថាង សុធា វ័យ​ ៣៥ ​ឆ្នាំ​កំពុង​ពិនិត្យ​មើល​ប្លង់​រចនា 3D របស់​បន្ទប់​គេង​នៃ​អាផាតមិន​មួយ​ដែល​ជា​ផ្នែក​នៃ​គម្រោង​កែលម្អ​ចុងក្រោយ​បំផុត​ដែល​លោក​បាន​ចូលរួម​ធ្វើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​លើ MacBook ដើម្បី​បំផុស​គំនិត​សម្រាប់​ការងារ​នាពេល​អនាគត​។

  • ត្រី​ចិញ្ចឹម​ប្រមាណ​ ១២ ​តោន​ងាប់​ដោយ​កម្ដៅ​ពេល​ទឹក​ស្រក

    កំពង់ឆ្នាំងៈ យ៉ាង​ហោចណាស់​ត្រី​ចិញ្ចឹម​តាម​ដង​ទន្លេ​ស្ថិត​ក្នុង​សង្កាត់​ខ្សាម និង​ផ្សារឆ្នាំង ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​ជា​ ១២ ​ពាន់​គីឡួ​បាន​ងាប់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ព្រោះ​តែ​ទឹក​បាន​ស្រក​ចុះ​ជា​គំហុក និង​ក្ដៅ​ខ្លាំង​។ នេះ​បើ​យោង​តាម​ការរៀបរាប់​របស់​ប្រជានេសាទ​ក្នុង​តំបន់​នោះ​ដែល​មាន​ប្រមាណ​ជា​ ៧០ ​គ្រួសារ​។

  • ព្រះរាជអាជ្ញា​ភ្ជាប់​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​ជា​ចលនា​បដិវត្តន៍​ពណ៌

    ភ្នំពេញៈ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បញ្ចប់​សវនការ​ជំនុំជម្រះ​សំណុំ​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​កាលពី​ខែ​កក្កដា ឆ្នាំ ២០១៤ ដោយ​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ដើមបណ្ដឹង​សម្រេច​ភា្ជប់​ករណី​ហិង្សា​នោះ​ទៅ​នឹង​បដិវត្តន៍​ពណ៌ បន្ទាប់ពី​សវនការ​រយៈពេល​ ៣ ​ថ្ងៃ​ជាប់ៗ​គ្នា​។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ភាគី​ជនរងគ្រោះ​ថា​គ្មាន​អំពើ​កុបកម្ម​កើតឡើង​ទេ​ និង​ស្នើ​ដល់​តុលាការ​ឲ្យ​ដោះលែង​ពួកគេ​។