កីឡាករ​ប្រដាល់ Nordine Oubaali បាន​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​ជា​លើក​ទី​ ១ ​របស់​គេ​កាលពី​ថ្ងៃ​សៅរ៍​តាមរយៈ​ការ​ផ្តួល​កីឡាករ Rau''shee Warren ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ ដើម្បី​ឈ្នះ​ខ្សែក្រវាត់​ដែល​ទំនេរ​របស់​ស្ថាប័ន WBC ក្នុង​ទម្ងន់​ ៥៣,៥ ​គីឡូក្រាម​។ កីឡាករ​សញ្ជាតិ​បារាំង​វ័យ​ ៣២ ​ឆ្នាំ​រូប​នេះ​នៅ​តែ​មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការប្រកួត​ជា​លើក​ទី​ ១ ​របស់គេ​នៅលើ​ទឹកដី​អាមេរិក​ក្នុង​ការប្រកួត​អម​គូឯក​រវាង Manny Pacquiao និង Adrien Broner នៅ​សង្វៀន MGM Grand ក្នុង​ទីក្រុង Las Vegas​។ Oubaali បាន​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​បាន​ធ្វើឲ្យ​សុបិន​របស់​ខ្ញុំ​ក្លាយ​ជា​ការពិត​សុបិន​នៅ​អាមេរិក​របស់​ខ្ញុំ​»​។ Oubaali ដែល​បាន​ធ្វើឲ្យ​កំណត់ត្រា​ឈ្នះ​របស់​គេ​កើន​ដល់​ ១៥ ​លើក​បាន​ឈ្នះ​ពិន្ទុ ១១៧-១១១, ១១៦-១១២ និង​ ១១៥-១១៣៕ IS

លទ្ធផល​កាលពី​ថ្ងៃ​សៅរ៍

ក្របខ័ណ្ឌ​អង់គ្លេស

Premier League

Wolves 4-3 Leicester

Bournemouth 2-0 West Ham

Liverpool 4-3 Crystal P.

Man Utd 2-1 Brighton

Newcastle 3-0 Cardiff

Southampton 2-1 Everton

Watford 0-0 Burnley

ក្របខ័ណ្ឌ​អេស្ប៉ាញ La Liga

ថ្ងៃ​សុក្រ ទី​ ១៨ ខែ​មករា

Getafe 4-0 Alaves

Real Madrid 2-0 Sevilla

Huesca 0-3 Atl. Madrid

Celta Vigo 1-2 Valencia

ក្របខ័ណ្ឌ​អាល្លឺម៉ង់ Bundesliga

ថ្ងៃ​សុក្រ ទី​ ១៨ ខែ​មករា

Hoffenheim 1-3 Bayern

Augsburg 1-2 Dusseldorf

Leverkusen 0-1 M''gladbach

Frankfurt 3-1 Freiburg

Hannover 0-1 Bremen

Stuttgart 2-3 Mainz

Leipzig 0-1 Dortmund

ក្របខ័ណ្ឌ​អ៊ីតាលី Serie A

Roma 3-2 Torino

Udinese 1-2 Parma

Inter 0-0 Sassuolo

ក្របខ័ណ្ឌ​បារាំង Ligue 1

Lille 2-1 Amiens

Paris SG 9-0 Guingamp

Monaco 1-5 Strasbourg

Nimes 0-1 Toulouse

Reims 1-1 Nice