The Phnom Penh Post Search

Search form

ក្រុមកីឡាអេឡិច​ត្រនិក​កម្ពុជា រំពឹង​​ការពារ​តំណែង​ជើងឯក​ពាន​អន្តរជាតិ នៅថៃ

Content image - Phnom Penh Post
​ក្រុម​អេឡិចត្រូនិកកម្ពុជា ពេល​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​ព្រលាន​យន្ត​ហោះ​អន្តរជាតិភ្នំពេញ កាល​ពី​ព្រឹកមិញ។ ស្រេង ម៉េងស្រ៊ុន

ក្រុមកីឡាអេឡិច​ត្រនិក​កម្ពុជា រំពឹង​​ការពារ​តំណែង​ជើងឯក​ពាន​អន្តរជាតិ នៅថៃ

ភ្នំពេញៈ ក្រុម​កីឡា​អេឡិចត្រូនិក​កម្ពុជា បាន​បង្ហាញ​ពី​ទំនុក​ចិត្ត​យ៉ាង​ខ្ពស់ ក្នុងការ​បន្ត​ឈ្នះ​តំណែង​ជើង​ឯក​ ក្នុងការ​ប្រកួត​​ពាន​រង្វាន់​អន្តរជាតិ​កម្រិត​តំបន់  MATIC 2018 (Mission Against Terror International Championship) ដែល​នឹង​ត្រូវ​ធ្វើ​នៅ​​លើ​ទឹក​ដី​ប្រទេស​ថៃ នា​ថ្ងៃ​សៅរ៍ និងថ្ងៃ​អាទិត្យ​ ចុង​សប្តាហ៍​នេះ។

​សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​លើក​នេះ ទាំង​ថ្នាក់​ដឹក​នាំ​​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូ​និក​​កម្ពុជា និង​​ក្រុមតំណាង​ឲ្យកម្ពុជា​ទាំង​ ២ ពិសេស​ ក្រុម Care Never ដែល​ធ្លាប់​បាន​ឈ្នះតំណែង​ជើង​ឯក កាល​ពី​ឆ្នាំ​ ២០១៧ និង​ធ្លាប់​ទទួល​បាន​តំណែង​ជើងឯក​រង​ ២ ​លើក​កន្លង​មក​ទៀត​នោះ សុទ្ធតែ​បាន​បង្ហាញ​ពី​ការ​ជឿ​ជាក់ ក្នុងការ​​​ការពារតំណែង​ជើង​ឯក​របស់​ខ្លួន បាន​សម្រេច។

Content image - Phnom Penh Post
លោក លន់ សាមឌី ដែល​ជា​អ្នក​ដឹក​នាំ​ក្រុម​កីឡាអេឡិចត្រូនិក​កម្ពុជា ទៅ​ប្រកួត​ពាន​រង្វាន់ MATIC 2018 នៅប្រទេស​ថៃ។ ស្រេង ម៉េងស្រ៊ុន

លោក​ លន់ សាមឌី អគ្គលេខាធិការ​​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា បាន​ថ្លែង​​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រនេះ​ថា៖​ «​ការ​ប្រកួត​នៅ​ប្រទេស​ថៃ លើក​នេះ ​ក្រុម​អេឡិចត្រូនិក​កម្ពុជា មាន​សង្ឃឹម​ស្ទើរ​តែ ​១០០ ​ភាគ​រយ ក្នុងការការពារ​តំណែង​ជើង​ឯក របស់​ខ្លួន កាល​ពី​ឆ្នាំ ​២០១៧»។

លោក​​បាន​បញ្ជាក់​ថា៖ ​«​ការ​បង្ហាញ​ការ​ជឿ​ជាក់​បែបនេះ ព្រោះ​ក្រុម Care Never របស់​យើង មាន​បទ​ពិសោធ​ប្រកួត​ ​​៦ ​ឆ្នាំ​មក​ហើយ គឺ​សឹងតែ​ជា​ក្រុម​អាជីព​លើ​ប្រភេទ​កីឡា​នេះ​ទៅ​ហើយ ហើយ​ក្រុម​ណា​ដែល​បាន​ជួប​ជាមួយ​យើង តែងតែ​មាន​ការភ័យព្រួយ​ ​ព្រោះ​​ កីឡាករ​ទាំង​ ៥នាក់​របស់​ Care Never មានការ​យល់​ចិត្ត​គ្នា និង​មាន​បច្ចេក​ទេសលេង​​លេច​ធ្លោរ​ជាង​គេ អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថា Care Never នឹង​អាច​រក្សាតំណែង​ជើង​ឯក​របស់​ពួក​គាត់ កាល​ពីឆ្នាំ ​២០១៧ បានសម្រេច»។
​​
សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ MATIC 2018 ​មាន​៦​ប្រទេស​ចូល​រួម ក្នុង​នោះ​​ម្ចាស់​ផ្ទះ​ថៃ​ មាន​ ៣ ​ក្រុម​ ចិន​​​មាន ​២ ​ក្រុម ​សិង្ហបុរី​​មាន ​២​ ក្រុម​ ម៉ាឡេស៊ី​​​មាន ​២ ​ក្រុម​ ​និងឥណ្ឌូណេស៊ី​​ មាន ​១ ​ក្រុម ហើយ​កម្ពុជា​មាន ​២ ​ក្រុម​គឺក្រុម Never Care និង​ក្រុម Infinity។

Content image - Phnom Penh Post
ក្រុម Never Care របស់​កម្ពុជា រំពឹង​ការពារ​តំណែង​ជើង​ឯក​ការ​ប្រកួត​កីឡាអេឡិចត្រូនិក​ថ្នាក់​តំបន់​ MATIC 2018 បាន​សម្រេច។ ស្រេង ម៉េងស្រ៊ុន

​​ទាក់​ទង​នឹង​ការ​ប្រកួតនេះ កីឡាករ សេនតូ ដែល​ជា​ប្រធាន​​ក្រុម Never Care ​​បាន​និយាយ​ថា៖​ «ពួក​ខ្ញុំ​ទៅ​នេះ គឺ​ប្រកួតតំណាង​ឲ្យ​ប្រទេស​កម្ពុជា ដូច​ជា​ក្រុម Infinity ដែរ អ៊ីចឹងមិន​ថា Never Care ឬ Infinity គឺ​ត្រូវ​ប្រកួតការពារតំណែង​ជើង​ឯកជូនកម្ពុជាដូច​គ្នា អ៊ីចឹង​​យើងនឹង​ខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថ​ភាព ដើម្បី​ការពារ​តំណែង​ជើង​ឯក​ឲ្យ​​ប្រទេស​កម្ពុជា​យើង»។

សេនតូ បានបញ្ជាក់​ថា៖​ «​ខ្ញុំ​គិត​ថា ឆ្នាំ​នេះ​ពួក​ខ្ញុំ​មានការ​រីក​ចម្រើន​ជាង​មុន ដូច្នេះ​យើងមាន​សង្ឃឹម ​៧០ ​ភាគ​រយ ក្នុងការការពារ​តំណែង​ជើង​ឯក ប៉ុន្តែ​ប្រទេស​ផ្សេងៗ​ ក៏​គេខ្លាំង​ដែរ ព្រោះបាន​សម្រិតសម្រាំង​យក​ក្រុមលេខ​ ១ និង​លេខ​២ មក​ប្រកួត​ប្រជែងតំណាង​ឲ្យ​ប្រទេស​​ដូច​គ្នាទាំង​អស់ ហើយ​ខ្ញុំ​គិត​ថា ​​ក្រុម​ថៃ និង​ម៉ាឡេស៊ី ជា​ឧបសគ្គ​របស់​យើង ដោយសារ​​ប្រទេស​ទាំង​២​នេះ សុទ្ធតែ​ធ្លាប់​បាន​ឡើង​ទៅវគ្គ​ផ្តាច់​ព្រ័ត្រ»។

ចំពោះ​ប្រាក់​រង្វាន់​ ដែល​នឹង​ត្រូវ​ទទួល​បាន ពីការ​ប្រកួត​​ពាន​រង្វាន់​អន្តរជាតិ​កម្រិត​តំបន់  MATIC 2018 នេះ គឺ​ក្រុមម្ចាស់​ជើង​ឯក នឹង​ទទួល​បាន​ប្រាក់ ​១៥០០០ ​ដុល្លារ​អាមេរិក ក្រុម​លេខ​២​​បាន ៧០០០​ដុល្លារ​​ ក្រុម​​លេខ​៣ បាន​៤០០០​ដុល្លារ និង​ក្រុម​ចំណាត់​ថ្នាក់​លេខ​ ៤ បាន ​២៥០០ ​ដុល្លារ​អាមេរិក៕

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។