ជើងឯក Tiger Street Football 2020 វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំង​ប្រទេស​ដែល​មាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​រហូត​ដល់​ទៅ​ ១៥ ០០០ ដុល្លារ​អាមេរិក ត្រូវ​បាន​រក​ឃើញ​នា​ល្ងាច​ថ្ងៃ​អាទិត្យ ទី ១ ខែមិនា កន្លង​ទៅ បន្ទាប់​ពី​ក្រុម​ខ្លាំង សសយក កំចាយមារ បាន​ប្រកួត​យក​ឈ្នះ​ក្រុម​បាល់ទាត់ VANDASAK ដោយ​លទ្ធផល ១ ទល់ ០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ។

មុន​ឈាន​ទៅ​គ្រង​ដំណែង​ជើងឯក​ទូទាំង​ប្រទេស​ជាមួយ​ប្រាក់​រង្វាន់ ១៥ ០០០ ដុល្លារ​អាមេរិក​នេះ ក្រុម សសយក កំចាយមារ បាន​ប្រកួត​យក​ឈ្នះ​ក្រុម​បាល់ទាត់ Poipet United ដោយ​លទ្ធផល ៤ ទល់ ១ នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ ឡើង​មក​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​វគ្គ​កណ្តាល​ផ្តាច់​ព្រ័ត្រ​ប្រជែង​យក​ឈ្នះ​ក្រុម Rolling United ក្នុង​លទ្ធផល ៣ ទល់ ២ ឈាន​ឡើង​ទៅ​ប្រជែង​ដណ្តើម​តំណែង​ជើងឯក ជាមួយ​ក្រុម​បាល់ទាត់ VANDASAK ដោយ​យក​ឈ្នះ​ក្រុម​បាល់ទាត់ VANDASAK ជាមួយ​ការ​ប្រកួត​យ៉ាង​តានតឹង​បំផុត​ក្នុង​លទ្ធផល ១ ទល់ ០ ក្លាយ​ជា​ម្ចាស់​ជើងឯក​ទូទាំង​ប្រទេស Tiger Street Football 2020។

តំណាង​ក្រុម​បាល់ទាត់ សសយក កំចាយមារ បាន​បញ្ជាក់​ថា ការ​ដណ្តើម​បាន​តំណាង​ជើងឯក​ទូទាំង​ប្រទេស​លើក​ទី ១ នេះ បាន​កើត​ឡើង​ដោយសារ​តែ​ក្រុម​លេង​ជាមួយ​គ្នា​ដោយ​ការ​រួបរួម​សាមគ្គីភាព មិត្តភាព នៅ​ក្នុង​ក្រុម​បាន​ល្អ ដូច្នោះ​ហើយ ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ ចេះ​តែ​ទទួល​បាន​ជោគជ័យ​រហូត​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ទូទាំង​ប្រទេស។ លោក ប្តេជ្ញាថា Tiger Street Football រដូវ​កាល​ក្រោយ នឹង​ដណ្តើម​បាន​ជើង​ឯក​ម្តង​ទៀត។

សកម្មភាព​នៃ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ កាល​ពី​ថ្ងៃ​អាទិត្យ។

ព្រឹត្តិការណ៍​បាល់ទាត់ Tiger Street Football 2020 បាន​ដំណើរ​ការ​ប្រកួត​អស់​រយៈពេល ២ ខែ ចែក​ចេញ​ជា ៨ មណ្ឌល ក្នុង​នោះ​មណ្ឌល​តាម​បណ្តាល​ខេត្ត​មាន​ចំនួន ៧ និង​នៅ​រាជធានី​ភ្នំពេញ​ចំនួន ១ មណ្ឌល ដែល​សម្រាំង​ក្រុម​ខ្លាំង​ចេញ​ពី ៨ មណ្ឌល​នោះ មាន​ចំនួន ៦៤ ក្រុម ចូល​រួម​ការ​ប្រជែង​វគ្គ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ដោយ​លទ្ធផល​ក្រុម​ជើងឯក​បាន​ទៅ​លើ​ក្រុម​បាល់ទាត់ សសយក កំចាយមារ ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ពី​ក្រុមហ៊ុន​ស្រាបៀរ Tiger (CBL) ចំនួន ១៥ ០០០ ដុល្លារ​អាមេរិក ក្រុម​ជើងឯក​រង​ក្រុម​បាល់ទាត់ VANDASAK ទទួល​បាន​រង្វាន់ ៥០០០ ដុល្លារ​អាមេរិក​ ក្រុម​ចំណាត់​ថ្នាក់​លេខ ៣ បាន​ទៅ​លើ​ក្រុម​បាល់ទាត់ Rolling United ទទួល​បាន​រង្វាន់ ២ ៥០០ ដុល្លារ​អាមេរិក និង​ក្រុម​ចំណាត់​ថ្នាក់​លេខ ៤ ក្រុម​បាល់​ទាត់ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A ទទួល​បាន​រង្វាន់ ១០០០ ដុល្លារ​អាមេរិក៕

សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ របស់​ស្រាបៀរ​ថៃហ្គ័រ៖ www.facebook.com/TigerBeerKH

ស្តែង​ចេញ​នូវ​ការ​តាំង​ចិត្ត​ដ៏​មោះមុត​របស់​អ្នក ជាមួយ​ស្រាបៀរ​ថៃហ្គ័រ។

ពិសា​ដោយ​ការ​ទទួល​ខុស​ត្រូវ !