The Phnom Penh Post Search

Search form

ក្រុមហ៊ុន​អាមេរិក ចូល​កាន់​កាប់​ក្លឹប​បាល់ទាត់​អុីតាលី AC Milan

Content image - Phnom Penh Post
ឡូហ្គោរបស់​ក្លឹប​បាល់ទាត់ AC Milan នៅលើ​អាវ។ រូបថត AFP

ក្រុមហ៊ុន​អាមេរិក ចូល​កាន់​កាប់​ក្លឹប​បាល់ទាត់​អុីតាលី AC Milan

ក្រុង​មីលែនៈ ក្រុមហ៊ុន​មូលនិធិ​ការពារ​ហានិភ័យ​ Elliott Management របស់​អាមេរិក​ បាន​ប្រកាស​នៅថ្ងៃ​ពុធ​នេះ​ថា ខ្លួន​បាន​ចូល​គ្រប់គ្រង​ក្លឹបបាល់ទាត់​ AC Milan របស់​ប្រទេស​អុីតាលី បន្ទាប់ពី​ម្ចាស់​ក្លឹប​ជន​ជាតិចិនរបស់​ក្លឹប​នេះ បាន​ខក​ខាន​មិនអាច​សង​បំណុល​ទាន់​ពេល​វេលា។

ក្រុមហ៊ុន Elliott Management បាន​ប្តេជ្ញា​ចាក់​បញ្ចូល​ទឹក​ប្រាក់ចំនួន ៥០ ឡាន​អឺរ៉ូ ដើម្បី «រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ» របស់​ម្ចាស់​ជើងឯង​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​ ៧ សម័យ​កាល​មួយនេះ បន្ទាប់​ពី​លោក លី យ៉ុងហុង (Li Yonghong) ដែលជា​ម្ចាស់​ក្លឹប​នេះ បាន​ខក​ខាន​កាល​បរិច្ឆេទ​កំណត់​សង​បំណុល​កាល​ពីថ្ងៃ​សុក្រ ដើម្បី​សង​បំណុល​ចំនួន ៣២ លាន​អឺរ៉ូ (៣៧,៥ លាន​ដុល្លារ)៕ AFP/KC

អត្ថបទគួរចាប់អារម្មណ៍