The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​អាមេរិក លត់​ថៃ ១៣-០ ដើម្បី​តាម​ប្រជែង​អាល្លឺម៉ង់

ក្រុម​អាមេរិក លត់​ថៃ ១៣-០ ដើម្បី​តាម​ប្រជែង​អាល្លឺម៉ង់

Content image - Phnom Penh Post
កីឡាការិនី​ជា​ប្រធាន​ក្រុម Megan Rapinoe (​ក្រហម​) របស់​អាមេរិក​បាន​អូស​បាល់​រំលង​កីឡាការិនី​របស់​ក្រុម​ថៃ​។ រូបថត AFP

ក្រុម​អាមេរិក លត់​ថៃ ១៣-០ ដើម្បី​តាម​ប្រជែង​អាល្លឺម៉ង់

ក្រុមរ៉េមៈ ប្រធាន​ក្រុម​ជម្រើស​ជាតិ​បាល់ទាត់​នារី​របស់​សហរដ្ឋអាមេរិក កីឡាការិនី Megan Rapinoe បាន​និយាយ​ថា​ការឈ្នះ​ក្រុម​ជម្រើសជាតិ​ថៃ ១៣-០ នៅក្នុង​ការប្រកួត Word Cup នារី​នេះ​គឺជា «​ផ្នែក​មួយ​នៃ​ការធ្វើឲ្យ​ការប្រកួត​នេះ​កាន់តែ​រីកចម្រើន​» ប៉ុន្តែ​ក្រោយពី​ស៊ុត​បញ្ចូល​ទី​ច្រើន​គ្រាប់​ហើយ​មាន​ការសុំ​ឲ្យ​ពួកគេ​បន្ធូរបន្ថយ ដើម្បី​ទុក​មុខមាត់​ដល់​ក្រុម​ជម្រើសជាតិ​នារី​ថៃ​។

កីឡាការិនី Morgan រកបាន​ ៥ ​គ្រាប់​តែ​ម្នាក់​ឯង​គឺ​នៅ​នាទី​ទី​ ១២ ទី​ ៥៣ ទី​ ៧៤ ទី​ ៨១ និង​ទី​ ៨៧ ហើយ Lavelle រកបាន​ ២ ​គ្រាប់​នៅ​នាទី​ទី​ ២០ និង​ទី​ ៥៦​។ រីឯ Mewis រកបាន​ ២ ​គ្រាប់​ដែរ​នៅ​នាទី​ទី​ ៥០ និង​ទី​ ៥៤ ខណៈ​ប្រធាន​ក្រុម Rapinoe ជា​អ្នក​រកបាន​គ្រាប់​ទី​ ៩ នៅ​នាទី​ទី​ ៧៩ ហើយ​កីឡាការិនី​ ៣ ​នាក់​ទៀត​រក​បាន​ម្នាក់​ ១ ​គ្រាប់​ដូចគ្នា​គឺ Horan នៅ​នាទី​ទី​ ៣២ Pugh នៅ​នាទី​ទី​ ៨៥ និង​កីឡាការិនី Lloyd នៅ​នាទី​ទី​ ៩០​។

កីឡាការិនី Rapinoe បាន​និយាយថា​៖ «​យើង​មាន​ការគោរព​យ៉ាងខ្លាំង​ចំពោះ​អ្នក​រាល់គ្នា ដែល​យើង​លេង​ជាមួយ ប៉ុន្តែ​វា​ជា​ការប្រកួត World Cup ហើយ​នោះ​ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​នេះ​។ វា​ជា​ផ្នែក​មួយ​នៃ​ការធ្វើឲ្យ​ការប្រកួត​បាល់ទាត់​នារី​មាន​ការរីកចម្រើន ព្រោះ​ពួកគេ​នឹង​រីកចម្រើន​តាមរយៈ​ការប្រកួត​នេះ​»​។

កីឡាការិនី Alex Morgan រកបាន​ ៥ ​គ្រាប់​តែ​ម្នាក់​នៅក្នុង​ការប្រកួត​បើកឆាក​នៅ​ពូល​ F នៅ​ទីក្រុង Reims ប្រទេស​បារាំង ខណៈ​សហរដ្ឋអាមេរិក​បាន​លត់​ជម្រើសជាតិ​ថៃ​យ៉ាង​ចាស់​ដៃ​ដែល​មាន​ឱកាស​លេង​នៅ World Cup ជា​លើក​ទី​ ២ របស់​ខ្លួន​ហើយ​ការបរាជ័យ​នេះ​នឹង​ក្លាយ​ជា​បញ្ហា​ប្រឈម​គួរ​ឲ្យ​ខ្លាច​បំផុត​មួយ​សម្រាប់​ជម្រើសជាតិ​ថៃ​ដែល​ពួកគេ​បាន​ជួប​ប្រទះ​នៅ​ប្រទេស​បារាំង ក្រោយពី​ពួកគេ​បាន​ឡើង​ដល់​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Asian Cup កាលពី​ឆ្នាំ​មុន​។

កីឡាការិនី Rapinoe បាន​និយាយ​ដោយ​ឆ្លុះបញ្ចាំង​ពី​ភាព​ផ្សេង​គ្នា​រវាង​ក្រុម​ខ្លាំងៗ​ និង​ក្រុម​ផ្សេង​ទៀត​នៅក្នុង​ពិភពលោក​ថា​៖ «​តាំងពី World Cup ឆ្នាំ​មុន​មក​គឺ​មាន​ក្រុម​មួយ​ចំនួន​ដែល​មាន​ឱកាស​លេង​នៅពេល​នេះ ឬ​នៅ​វគ្គ​ជម្រុះ​តែប៉ុណ្ណោះ​។ វា​គួរ​ឲ្យ​អាម៉ាស់​ខ្លាំងណាស់​សម្រាប់​សហព័ន្ធ និង​សម្រាប់ FIFA ផងដែរ​»​។

ក្រុម​ជម្រើស​ជាតិ​ថៃ​គឺ​មាន​ចំណាត់ថ្នាក់​ទី​ ៣៤ នៅក្នុង​បញ្ជី FIFA គឺ​លើស​ក្រុម​ជម្រើសជាតិ​​ ៦ ​ផ្សេង​ទៀត​ដែល​បាន​ចូលរួម​ប្រកួត​នៅក្នុង World Cup ពេលនេះ​។ ពិធីករ​ទូរទស្សន៍​មួយ​បាន​និយាយ​ថា គ្រាប់​បាល់​បញ្ចូល​ទីនេះ គឺ​មាន​ចំនួន​ច្រើនពេក​ទៅ​ហើយ​ដែល​ក្រុម​អាមេរិក គួរតែ​បាន​បញ្ឈប់​ការស៊ុត​បញ្ចូល​ទី​ថែម​ទៀត​នៅ​ចុង​ម៉ោង​នៃ​ការប្រកួត ព្រោះ​គេ​បាន​ដឹង​លទ្ធផល​រួច​ទៅ​ហើយ​។

ប៉ុន្តែ​ប្រធាន​ក្រុម Rapinoe អាយុ​ ៣៣ ​ឆ្នាំ​បាន​និយាយ​ថា​ម្ចាស់​ជើងឯក​មួយ​នេះ​ចង់​ដណ្ដើម​កំណត់ត្រា​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ច្រើន​ពី​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ខណៈ​ពួកគេ​កំពុង​ស្វែងរក​ការលើក​ពាន​ពិភពលោក​ជា​លើក​ទី​ ៤​។ Rapinoe បាន​និយាយ​ថា​៖ «​ខ្ញុំ​កំពុង​សង្ឃឹម​ថា​យើង​នឹង​ប្រជែង​ឈ្នះ​អាល្លឺម៉ង់​! ខ្ញុំ​មាន​គំនិត​ដូច្នោះ​ឯង​»​។

សម្រាប់​ការប្រកួត​បន្ទាប់​ទៀត​គឺ​ក្រុម​សហរដ្ឋអាមេរិក​នឹង​ត្រូវ​ជួប​ជាមួយ​ប្រទេស​ស៊ីលី បន្ទាប់ពី​នោះ​ហើយ​ពួកគេ​ត្រូវ​ប្រកួត​ជាមួយ​ប្រទេស​ស៊ុយអែត ដែល​បាន​ឈ្នះ​ពួកគេ​នៅ​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ទីក្រុង​រីយោ​កាលពី​ឆ្នាំ​ ២០១៦៕ SN

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។