The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្លិប​នៅ Serie A ប្រឆាំង​ការកែប្រែ Champions League

ក្លិប​នៅ Serie A ប្រឆាំង​ការកែប្រែ Champions League

Content image - Phnom Penh Post
Agnelli (​កណ្ដាល​) ដែល​ជា​អ្នកគាំទ្រ​ឲ្យ​មាន​កំណែទម្រង់ Champions League ។ រូបថត AFP

ក្លិប​នៅ Serie A ប្រឆាំង​ការកែប្រែ Champions League

ក្រុងមីឡានៈ ក្លិប​ចំនួន​ ១៥ ​លេង​នៅ​ក្របខ័ណ្ឌ​អ៊ីតាលី Serie A បាន​ចេញ​មុខ​តវ៉ា​ប្រឆាំង​ផែនការ​ដ៏ចម្រូងចម្រាស​របស់​សមាគម​ក្លិប​បាល់ទាត់​នៅ​អឺរ៉ុប​ដើម្បី​ធ្វើកំណែទម្រង់​ក្របខ័ណ្ឌ Champions League ដែល​គាំទ្រ​ដោយ​ក្លិប​ធំៗ​មួយចំនួន​នៅ​ប្រទេស​អ៊ីតាលី​ដូចជា​ក្លិប Juventus ជាដើម​។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​ប្រទេស​អ៊ីតាលី​បាន​ឲ្យ​ដឹង​នៅ​ដើម​សប្ដាហ៍​នេះ​។

ប្រធាន​ក្លិប Juventus លោក Andrea Agnelli និង​ជា​ប្រធាន​សមាគម​ក្លិប​បាល់ទាត់​អឺរ៉ុប (ECA) ដែរ​នោះ​បាន​និយាយ​ពី​សប្ដាហ៍​មុន​ដោយ​ការពារ​កំណែទម្រង់​នៅ​ក្របខ័ណ្ឌ Champions League នៅក្នុង​សមាជ UEFA ថា ជាការ​ប៉ុនប៉ង​មួយ​ដើម្បី​ជួយសង្គ្រោះ​ក្លិប​តូចៗ​ពី​ប្រព័ន្ធ​ការពារ​និយម​របស់​លីក​ធំៗ​ចំនួន​ ៥»​។

កាសែត Gazzetta Dello Sport បាន​និយាយ​ថា នៅ​ដើមសប្ដាហ៍​នេះ​លីក​អ៊ីតាលី​បាន​ធ្វើការ​បោះឆ្នោត​ពាក់ព័ន្ធ​នឹង​អត្ថបទ​ប្រឆាំង​នឹង​គម្រោង​នេះ​។

ក្នុង​ការបោះឆ្នោត​នោះ​គឺ​មានតែ​ក្រុម Juventus មួយ​ទេ​ដែល​បាន​បោះ​ប្រឆាំង​អត្ថបទ​នេះ ចំណែក​ក្លិប Roma ក្លិប Inter Milan ក្លិប AC Milan និង​ក្លិប Fiorentina បាន​បោះឆ្នោត​អនុបវាទ​។

សមាគម​បាល់ទាត់ ECA ចង់​កែទម្រង់​ក្របខ័ណ្ឌ Champions League ដោយ​ស្នើសុំ​ឲ្យ​មាន​ការប្រកួត​មួយ​ដែល​មាន​ការចូលរួម​ពី​ ១២៨ ​ក្រុម​ដោយ​បែង​ចែក​ជា​ ៣ ​ក្រុម​។

ផ្នែក​កំពូល​នឹង​ត្រូវ​បង្កើតឡើង​ដោយ​ ៤ ​ក្រុម​ក្នុង​ចំណោម​ ៨ ​ក្រុម​ជាមួយ​កំពូល​តារាង​ទាំង​​ ៦ ​ដែល​ជាប់​សម្រាប់​ការកែប្រែ​ជា​បន្តបន្ទាប់​ដោយ​មិន​ខ្វល់​ពី​ទីតាំង​ដែល​ពួកគេ​បាន​ស្ថិត​នៅ​ចុងក្រោយ​នៅក្នុង​លីក​ក្នុង​ស្រុក​របស់​ពួកគេ​នោះ​ទេ​។

ប៉ុន្តែ ១៥ ​ក្លិប​លេង​នៅ​ក្របខ័ណ្ឌ Serie A ដែល​ជំទាស់​នឹង​ផែនការ​នេះ​ជឿ​ថា ផែនការ​នេះ​អាច​នាំ​ឲ្យ​មាន​ការធ្លាក់ចុះ​ភាគច្រើន​រហូត​ដល់​ ៣៥% ​នៅក្នុង​ប្រាក់​ចំណូល​បាន​ច្រើន​បំផុត​។

កំណែទម្រង់​ថ្មី​នេះ​នៅ​មិន​ទាន់​មាន​ការគាំទ្រ​ច្រើន​នៅ​ឡើយ​ទេ​នៅ​ទូទាំង​វិស័យ​បាល់ទាត់​នៅ​តំបន់​អឺរ៉ុប​ដូចជា​ក្លិប​នៅ​ក្របខ័ណ្ឌ Premier League ជាដើម​គឺ​មាន​ការជំទាស់​យ៉ាង​ខ្លាំង​ចំពោះ​គម្រោង​នេះ​។

៧ ​ក្លិប​នៅ​អេស្ប៉ាញ​ក្រៅពី​ក្រុម Real Madrid ឬ​ក្លិប Barcelona បាន​បោះឆ្នោត​ជំទាស់​នឹង​ផែនការ​នេះ​ជាមួយ​ក្លិប​ខ្លះទៀត​លេង​នៅ​ក្របខ័ណ្ឌ​អាល្លឺម៉ង់ Budesliga ហើយ​ក្លិប​ ១៧ ​នៅ​ក្របខ័ណ្ឌ​បារាំង Ligue 1 បាន​តវ៉ា​ប្រឆាំង​នឹង​គម្រោង​នេះ​ដែរ ខណៈ​ក្លិប PSG, Lyon និង Marseille បាន​បោះឆ្នោត​អនុបវាទ​៕ SN

អត្ថបទគួរចាប់អារម្មណ៍