The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្លិប Real ចូលរួម​កាន់ទុក្ខ​ជាមួយ​គ្រូបង្វឹក Zidane

ក្លិប Real ចូលរួម​កាន់ទុក្ខ​ជាមួយ​គ្រូបង្វឹក Zidane

Content image - Phnom Penh Post
ក្លិប Real ចូលរួម​កាន់ទុក្ខ​ចំពោះ​ការស្លាប់​របស់​បងប្រុស​របស់​គ្រូបង្វឹក លោក Zindine Zidane​។ AFP

ក្លិប Real ចូលរួម​កាន់ទុក្ខ​ជាមួយ​គ្រូបង្វឹក Zidane

ក្រុងម៉ាឌ្រីដៈ ក្លិប Real Madrid ជា​ក្លិប​ធំ​បំផុត​មួយ​នៅ​ប្រទេស​អេស្ប៉ាញ​បាន​ប្រកាស​ចូលរួម​កាន់​ទុក្ខ​កាលពី​ថ្ងៃ​សៅរ៍​ចំពោះ​ការស្លាប់​របស់​បងប្រុស​របស់​គ្រូបង្វឹក លោក Zindine Zidane​។

គ្រូបង្វឹក​ក្លិប Real Madrid លោក Zinedine Zidane បាន​ចាកចេញ​ភ្លាមៗ​តែម្ដង​ពី​យុទ្ធនាការ​ហ្វឹកហាត់​មុន​រដូវកាល​នៅ​ក្លិប​បំផុត​មួយ​នៅក្នុង​ក្របខ័ណ្ឌ​អេស្ប៉ាញ La Liga នៅ​ទីក្រុង Montreal ប្រទេស​អេស្ប៉ាញ​ក្រោយពី​បាន​ទទួល​ដំណឹង​ពី​ប្រទេស​បារាំង​ជុំវិញ​ការស្លាប់​របស់​បងប្រុស​គាត់​។

លោក Zidane បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​បារាំង​ពី​ថ្ងៃ​សុក្រ​ហើយ​ក្លិប Real Madrid បាន​ប្រកាស​ពី​ការចូលរួម​កាន់ទុក្ខ​ចំពោះ​ការស្លាប់​របស់​បងប្រុស​គាត់​គឺ​លោក Farid ពី​ថ្ងៃ​សៅរ៍​។

ក្លិប Real បាន​និយាយ​ថា​៖​ «​សមាជិក​ក្លិប Real Madrid ទាំងអស់​បាន​ស្មិងស្មាធិ៍​អារម្មណ៍​ ១ ​នាទី​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​លោក Farid នៅ​មុនពេល​មាន​ការហ្វឹកហាត់​នៅ​ទីក្រុង Montreal ក្រោយពី​បាន​ទទួល​ដំណឹង​ស្ដីពី​ការស្លាប់​របស់​លោក Farid Zidane ជា​បងប្រុស​របស់​គ្រូបង្វឹក​យើង Zinedine Zidane»​។

នៅពេល​អវត្តមាន​លោក Zidane លោក David Bettoni ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការហ្វឹកហាត់​នៅ​ក្លិប​នេះ​។

គួររំឭក​ដែរ​ថា ក្រោយពី​ប្រកាស​ចូលនិវត្តន៍​ជា​កីឡាករ​ហើយ​លោក Zidane បាន​ចាប់ផ្ដើម​អាជីព​ជា​គ្រូបង្វឹក​នៅ​ក្លិប Real Madrid​។

ក្នុង​រយៈពេល​ ២ ​រដូវកាល​កន្លះ​ជាមួយ​ក្លិប​នេះ​លោក Zidane បាន​ជួយ​ឲ្យ​ក្លិប​នេះ​លើក​ពាន Champions League ជាប់ៗ​គ្នា​លើក​ទី​​ ៣ ពាន La Liga ១ ​លើក ពាន Supercopa de Espa ១ ​លើក និង​ពាន Super Cup ព្រម​ទាំង​ពាន Clup World Cup ចំនួន​ ២ ​លើក​ផង​ដែរ​។

លោក Zidane បាន​វិល​ត្រឡប់​ទៅ​ដឹកនាំ​ក្លិប Real Madrid ជា​លើក​ទី​ ២ ​វិញ​នៅក្នុង​ខែ​មីនា​ឆ្នាំ​ ២០១៩៕ SN

អត្ថបទគួរចាប់អារម្មណ៍