The Phnom Penh Post Search

Search form

ក្លិប Southampton បណ្តេញ​លោក Pellegrino ចេញ​ពី​តំណែង​គ្រូបង្វឹក

Content image - Phnom Penh Post
លោក Mauricio Pellegrino សញ្ជាតិ​អា​ហ្សង់ទីន ត្រូវ​បាន​បណ្តេញ​ចេញ​ក្នុង​នាមជា​គ្រូបង្វឹក​របស់​ក្លិប Southampton​។ AFP

ក្លិប Southampton បណ្តេញ​លោក Pellegrino ចេញ​ពី​តំណែង​គ្រូបង្វឹក

ក្រុង​ឡុងដ៍: ក្លិប Southampton របស់​ក្រប​ខ័ណ្ឌ Premier League​បាន​បណ្តេញ​គ្រូ​បង្វឹក​សញ្ជាតិអា​ហ្សង់​ទីន​លោក Mauricio Pellegrino ចេញ​ពី​តំណែង​គ្រូ​បង្វឹក​កាល​ពី​ថ្ងៃ​ចន្ទ ខណៈ​ដែល​នៅ​សល់​ត្រឹម​តែ ​៨ ​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់​​ការ​ប្រកួត​លីក​នៅ​រដូវ​កាល​នេះ​។

លោក Pellegrino បាន​ចូល​កាន់​តំណែង​នៅ​កីឡដ្ឋាន St Mary's ក្នុង​កិច្ច​សន្យា​រយៈ​ពេល​៣​ឆ្នាំ កាល​ពី​ខែមិថុ​នា ឆ្នាំ​មុន ប៉ុន្តែ ក្លិប Southampton បានប្រកាស​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ពួក​គេ​បាន​ចែក​ផ្លូវ​ជាមួយ​នឹង​គ្រូបង្វឹក​វ័យ​ ៤៦ ​ឆ្នាំ​​រូប​នេះ​ហើយ ខណៈ​ដែល​ក្លិប​​ន​នាំមុខ​ត្រឹម​តែ​១​ចំណាត់​ថ្នាក់ និង​១ពិន្ទុ​ប៉ុណ្ណោះ​ពី​លើ​ក្រុម​ស្ថិតក្នុង​តំបន់​កាត់ចោល​។

ក្លិប Southampton បាន​​បញ្ជាក់​បន្ថែម​ថា៖ «ក្លិប​នេះ​សម្លឹង​រក​ក្រុម​អ្នក​ចាត់​ការ​ទូ​ទៅ​ថ្មី​​ឲ្យ​បាន​ឆាប់ ស្រប​ពេល​ដំណើរ​ការ​នៃ​ការ​ស្វែង​រក​ចាប់​ផ្តើម​រួច​ជា​ស្រេច​»​។

ការ​​ធ្លាក់​ចុះ​ទម្រង់​លេង​យ៉ាង​គំ​ហុក ដែល​បាន​ធ្វើ​ឲ្យ Southampton ឈ្នះ​តែ​ ១ ​លើក​គត់​​ក្នុង​ចំណោម​ការប្រកួត ​១៧​ លើក​របស់​ពួក​គេ​នៃ​ក្រប​ខ័ណ្ឌ Premier League បាន​ក្លាយ​ជា​ចំណុច​កាត់សេចក្តី​សម្រាប់​លោក Pellegrino តែម្តង​៕ IS

អត្ថបទគួរចាប់អារម្មណ៍