The Phnom Penh Post Search

Search form

គ្រូ​បង្វឹក​ក្រុម​អេ​ស្ប៉ាញ​លោក Lopetegui នឹង​ដឹក​នាំ​ក្លិប Real Madrid បន្ទាប់​ពី World Cup

Content image - Phnom Penh Post
លោក Julen Lopetegui គ្រូ​បង្វឹក​នៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អេ​ស្ប៉ាញ លើក​មេ​ដៃ​ដល់​ក្រុម​ខ្លួន​ក្នុង​ពេល​ហ្វឹក​ហាត់​។ AFP

គ្រូ​បង្វឹក​ក្រុម​អេ​ស្ប៉ាញ​លោក Lopetegui នឹង​ដឹក​នាំ​ក្លិប Real Madrid បន្ទាប់​ពី World Cup

ក្រុង​ម៉ា​ឌ្រីដ: ក្លិប Real Madrid បាន​ប្រកាស​​កាល​ថ្ងៃ​អង្គារ​​ ពី​ការ​តែង​តាំង​គ្រូបង្វឹក​នៃក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ​​លោក Julen Lopetegui ជា​អ្នក​ចាត់​ការ​ទូទៅ​បន្ទាប់​របស់​ពួគ​គេ​ចាប់​ពី​រដូវកាល​ក្រោយ​ត​ទៅ ដែល​នាំ​ឲ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​ក្រុម​​ជម្រើស នៅ​មុន​ពេល​ចាប់​ផ្តើម​យុទ្ធ​នា​ការ World Cup​។

មុន​នឹង​បន្ថែម​ថា គ្រូបង្វឹក ​​វ័យ​ ៥១ ​ឆ្នាំ​រូប​នេះ «នឹង​ចូលរួម​ជាមួយ​នឹងក្លិប Real ក្រោយ​ពី​ការ​ចូល​រួម​របស់​អេ​ស្ប៉ាញ ក្នុង​ព្រឹត្តិ​ការណ៍ World Cup​» Real ដែល​ជា​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ Champions League បាន​ឲ្យ​ដឹង​​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «Real Madrid សូម​ប្រកាស​ថា លោក Julen Lopetegui នឹងក្លាយ​ជា​គ្រូបង្វឹក​នៃក្រុម​ជម្រើស​ដំបូង​អំឡុង​រយៈពេល​៣​​រដូ​វកាល​ក្រោយ​នេះ​»​។

លោក Lopetegui នឹង​ចូល​ជំនួស​កន្លែង​របស់​លោក Zinedine Zidane ក្នុង​នាម​ជា​គ្រូបង្វឹក នា​កីឡដ្ឋាន Santiago Bernabeu ក្រោយ​ពី​​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ បាន​ចាក​ចេញ កាល​ពី​ថ្ងៃ​ទី​៣១ ខែឧស​ភា បន្ទាប់​ពី​ពួក​គេ​បាន​យកឈ្នះ​លើ​ក្រុម Liverpool ក្នុង​ការប្រកួត Champions League វគ្គ​ផ្តាច់​ព្រ័ត្រ ក្នុង​ទីក្រុង​កៀវ​។

Content image - Phnom Penh Post
លោក Julen Lopetegui (កណ្តាល) ថត​រួម​ជាមួយ​នឹង​ខ្សែ​ការ​ពារ​អន្តរ​ជាតិ​អេ​ស្ប៉ាញ Sergio Ramos (ឆ្វេង) និង​ខ្សែ​បម្រើ Andres Iniesta​។ AFP

ព័ត៌​មាន​នេះ ផ្តល់​ការ​ភ្ញាក់​​​ផ្អើល​យ៉ាង​ខ្លាំង​សម្រាប់​ក្រុម​អេ​ស្ប៉ាញ ពោល​គឺ​ត្រឹម​តែ​រយៈ​ពេល​៣​ថ្ងៃ នៅ​មុន​ពេល​ការ​ប្រកួត​បើក​ឆាក​របស់​ពួកគេ​ក្នុង​យុទ្ធ​​នា​ការ World Cup នៅ​រុស្ស៊ី ជា​មួយ​​នឹងក្រុម​ជម្រើស​ជាតិ​ព័រ​ទុ​យ​​ហ្គាល់​។

លោក Lopetegui និង​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អេ​ស្ប៉ាញ បច្ចុប្បន្ន​កំពុង​តែ​​ស្ថិត​នៅ​ជំ​រំហ្វឹកហាត់​របស់​ពួក​គេ នៅ​ទីក្រុង​​ភាគ​ខាង​ត្បូង Krasnodar របស់​រុស្ស៊ី​៕ ​IS

អត្ថបទគួរចាប់អារម្មណ៍