
កីឡាករ Raheem Sterling និងកីឡាករ Joe Gomez ប៉ះទង្គិចគ្នាក្នុងកំឡុងពេលប្រកួតក្របខណ្ឌ Premier League កាលពីពេលថ្មីៗនេះ។ សហការី
ក្រុងឡុងដ៍៖ គ្រូបង្វឹកជម្រើសជាតិអង់គ្លេសលោក Gareth Southgate គ្រោងនឹងឲ្យកីឡាករ Raheem Sterling ចូលលេងវិញសម្រាប់វគ្គជម្រុះ Euro 2020 នៅពេលប្រកួតនឹងក្រុមជម្រើសជាតិកូសូវ៉ូនៅថ្ងៃអាទិត្យក្រោយពីរូបគេបានប៉ះទង្គិចគ្នានឹងកីឡាករ Joe Gomez។
ខ្សែប្រយុទ្ធ Sterling មិនបានបង្ហាញខ្លួនក្នុងការប្រកួតជាមួយជម្រើសជាតិម៉ុងតេណេហ្រ្គោ ពីថ្ងៃព្រហស្បតិ៍នៅកីឡដ្ឋាន Wembley ទេដោយសារជាប់ពិន័យចំពោះការប៉ះទង្គិចគ្នាជាមួយមិត្តរួមក្រុមជម្រើសជាតិ Gomez ។
កីឡាករទាំង ២ នាក់នេះ បានប៉ះទង្គិចគ្នាក្នុងប្រកួត Premier League ពីថ្ងៃអាទិត្យរវាងក្រុម Man City និងក្លិប Liverpool។ កីឡាករ Sterling គ្រោងនឹងបង្ហាញខ្លួនលើកទី ១ ០០០ សម្រាប់ជម្រើសជាតិនៅពេលខាងមុខនេះ៕ SN