The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជប៉ុន សង្គ្រោះ​ការភិតភ័យ ខណៈ​កាតា ឈ្នះ​ថ្ងៃ​បើកឆាក

ជប៉ុន សង្គ្រោះ​ការភិតភ័យ ខណៈ​កាតា ឈ្នះ​ថ្ងៃ​បើកឆាក

Content image - Phnom Penh Post
Yuya Osako (​ស្តាំ​) របស់​ជប៉ុន​ព្យាយាម​តែ​តបាល់​លើ​ក្រុម​តួកមេនីស្ថាន​។ AFP

ជប៉ុន សង្គ្រោះ​ការភិតភ័យ ខណៈ​កាតា ឈ្នះ​ថ្ងៃ​បើកឆាក

ក្រុងអាប៊ុយដាប៊ី: គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ ២ ​គ្រាប់​ក្នុង​ចន្លោះ​ពេល​យ៉ាង​ឆាប់​រហ័ស​របស់​ខ្សែប្រយុទ្ធ Yuya Osako បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​គេច​ផុត​ពី​ភាពអាម៉ាស់​នៅពេល​ប្រកួត​ជាមួយ​នឹង​ក្រុម​ជម្រើសជាតិ​តួកម៉េនីស្ថាន ក្នុង​ព្រឹត្តិការណ៍ Asian Cup កាលពី​ថ្ងៃ​ពុធ​ស្រប​ពេល​ក្រុម​ម្ចាស់ផ្ទះ World Cup ឆ្នាំ​ ២០២២ កាតា បាន​លុបចោល​ពពក​ខ្មៅ​បន្តិ​នៃ​វិបត្តិ​ជុំវិញ​ប្រទេស​ឈូង​សមុទ្រ​មួយ​នេះ​តាមរយៈ​ការយក​ឈ្នះ ២-០ លើ​ក្រុម​លីបង់​។

ក្រុម​ជម្រើស​ជាតិ​អ៊ូសបេគីស្ថាន​បាន​ជួប​ភាពស្វិតស្វាញ​រហូត​ជិត​បញ្ចប់​ការប្រកួត​នៅ​មុន​ពេល​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​អូម៉ង់ ២-១ ប៉ុន្តែ​ក្រុម​ម្ចាស់​ជើងឯក​ ៤ ​សម័យកាល ជប៉ុន​បាន​ជួប​ការភិតភ័យ​ដ៏ធំ​បំផុត ខណៈ​ដែល​ពួកគេ​ត្រូវតែ​ធ្វើការ​វាយបក​ដេញ​តាម​ពីក្រោយ​ដើម្បី​ផ្តួល​ក្រុម​មួយ​ដែល​មាន​ចំណាត់ថ្នាក់​លេខ​ ១២៧ ក្នុង​ពិភពលោក​។

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ​ក្នុង​តង់​ទី​ ១ ​របស់​កីឡាករ Arslan Amanov បាន​ធ្វើឲ្យ​មាន​ការ​រំពឹងទុក​ពី​ការបង្កើត​ឲ្យ​មាន​លទ្ធផល​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​ពី​សំណាក់​ក្រុម​ជម្រើស​ជាតិ​តួកម៉េនីស្ថាន ប៉ុន្តែ​ការរក​គ្រាប់បាល់​បញ្ចូល​ទី​​ ២ ​គ្រាប់​របស់ Osako បាន​លុបចោល​ការភិតភ័យ​របស់​ជប៉ុន​នៅ​មុន​ពេល​កីឡាករ Ritsu Doan បាន​ធ្វើឲ្យ​ការប្រកួត​នេះ​មាន​សុវត្ថិភាព​។ ប៉ុន្តែ​ទោះបី​ជា​យ៉ាង​ណា​កីឡាករ Ahmet Atayev បាន​ស៊ុត​បាល់​ប៉េណាល់ទី​នៅ​រយៈពេល​ ១១ ​នាទី​ចុងក្រោយ​នៅ​មុន​ពេល​ជប៉ុន​បាន​រារាំង​ការ​វាយបក ដើម្បី​ឈ្នះ​ក្នុង​លទ្ធផល ៣-២ ខណៈ​លទ្ធផល​នេះ​នាំ​ឲ្យ​មាន​ការ​រំឭក​ថា​ក្រុម​ខ្លាំងៗ​មិន​អាច​ជួប​ការប្រកួត​ដ៏ងាយស្រួល​ក្នុង Asian Cup នេះ​ឡើយ​។

លោក Hajime Moriyasu គ្រូបង្វឹក​នៃ​ក្រុម​ជប៉ុន​ដែល​មាន​ការធូរស្រាល​ក្នុង​ការ​ឈ្នះ​នៅ​ថ្ងៃ​បើ​ឆាក​នៃ​ការប្រកួត​ពូល F បាន​ឲ្យ​ដឹងថា​៖ «​ការប្រកួត​ទី​ ១ តែង​មាន​លក្ខណពិសេស ហើយ​យើង​បាន​រំពឹងទុក​ពី​ការ​ប្រជែង​ដ៏តានតឹង​មួយ​។ យើង​រីករាយ​ក្នុង​ការទទួល​បាន​​ ៣ ​ពិន្ទុ​»៕ IS

កម្មវិធី​ចុង​សប្តាហ៍

ថ្ងៃ​សុក្រ ទី​ ១១ ខែ​មករា

ប៉ាឡេស្ទីន v អូស្ត្រាលី -៦ ​ល្ងាច

ហ្វីលីពីន v ចិន -៨:៣០ ​យប់

កាហ្សាក់ស្ថាន v កូរ៉េ​ខាង​ត្បូង ​-១១ ​យប់

ថ្ងៃ​សៅរ៍ ទី​ ១២ ខែ​មករា

វៀតណាម v អ៊ីរ៉ង់ -៦ ​ល្ងាច

យ៉េមែន v អ៊ីរ៉ាក់ -៨:៣០ ​យប់

លីបង់ v អារ៉ាប៊ីសាអ៊ូឌីត -១១ ​យប់

ថ្ងៃ​អាទិត្យ ទី​ ១៣ ខែ​មករា

កូរ៉េ​ខាង​ជើង v កាតា ​-៦ ​ល្ងាច

អូម៉ង់ v ជប៉ុន -៨:៣០ ​យប់

តួកម៉េនីស្ថាន v អ៊ូសបេគីស្ថាន -១១ ​យប់

អត្ថបទគួរចាប់អារម្មណ៍