The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជម្រើស​ជាតិ​អេស្ប៉ាញ ​ឈ្នះ​​​ក្រុម​កោះ​ហ្វារ៉ូ ៤-០​

ជម្រើស​ជាតិ​អេស្ប៉ាញ ​ឈ្នះ​​​ក្រុម​កោះ​ហ្វារ៉ូ ៤-០​

Content image - Phnom Penh Post
ជម្រើស ១១ នាក់ ដំបូងរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ពេលប្រគួតជាមួយជម្រើសជាតិ Faroe Islands។ AFP

ជម្រើស​ជាតិ​អេស្ប៉ាញ ​ឈ្នះ​​​ក្រុម​កោះ​ហ្វារ៉ូ ៤-០​

ក្រុងម៉ា្រឌីដ៖ ជម្រើស​ជាតិ​អេស្ប៉ាញ​​បាន​​ឈ្នះ​ជម្រើស​ជាតិ​កោះ​ហ្វារ៉ូ​ ៤-០ ក្នុង​​វគ្គ​ជម្រុះ​ Euro 2020 ​កាល​ពី​ថ្ងៃ​អាទិត្យ​​ធ្វើ​ឲ្យ​ពួក​គេ​មាន​ពិន្ទុ​ល្អ​ក្នុង​ពូល​ F សម្រាប់​ព្រឹត្តិការណ៍​នេះ ​នៅ​ឆ្នាំ​ក្រោយ​។​

កីឡាករ​ Rodrigo និង​ Paco Alcacer បាន​រក​ម្នាក់ ​២ ​គ្រាប់ ​​ដែល​ធ្វើ​ឲ្យ​ឈ្នះ​ក្រុម​កោះ​ហ្វារ៉ូ​ ៤-០ នៅ​​ក្នុង​ទីក្រុង Gijon ប្រទេស ​អេស្ប៉ាញ ​ពី​រាត្រី​ថ្ងៃ​អាទិត្យ។​​​​

នេះ​ជា​ជ័យ​ជម្នះ​លើក​ទី ៦ ​ក្នុង​ ​៦ ​ប្រកួត​នៃ​ពូល F សម្រាប់​ក្រុម​អេស្ប៉ាញ​ ​មាន​ពិន្ទុ ​១៨ ​​គឺ​នាំ​មុខ​ដាច់​ទៅ​លើ​​​ស៊ុយអែត​ដែល​បាន​ប្រកួត​ស្នើ​គ្នា​ ១-១​ ជាមួយ​​ន័រវែស​។

គ្រូ​​បង្វឹក​​អេស្ប៉ាញ​​គឺ​លោក Robert Moreno បាន​និយាយ​ជុំវិញ​​​ពិន្ទុ​នេះ​ថា៖ «​​វា​ជិត​នឹង​សម្រេច​ហើយ ​ប៉ុន្តែ​មិន​ទាន់​នៅ​ឡើយ​ទេ​ ​ព្រោះ​យើង​ត្រូវ​ប្រកួត​ឲ្យ​ឈ្នះ​ការ​ប្រកួត​ទាំង​អស់​ ​ប៉ុន្តែ​យើង​មាន​អារម្មណ៍​ថា យើង​ធ្វើ​បាន​សម្រេច​ច្រើន​»៕ AFP/SN

អត្ថបទគួរចាប់អារម្មណ៍