កីឡាការិនីវ័យក្មេងរបស់រុស្ស៊ី Daria Kasatkina បានធ្វើឲ្យការត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍ Australian Open របស់ Angelique Kerber ស្ថិតក្នុងភាពស្រពេចស្រពិល ជាមួយនឹងជ័យជម្នះ ២ សិតលើកីឡាការិនីមានចំណាត់ថ្នាក់លេខ ១ ក្នុងពិភពលោករូបនេះក្នុងកម្មវិធី Sydney International កាលពីថ្ងៃអង្គារ។
កីឡាការិនីវ័យ ១៩ ឆ្នាំរូបនេះ ដែលមានចំណាត់ថ្នាក់លេខ ២៦ បានបង្ហាញពីសក្តានុពលដ៏ធំរបស់នាងជាមួយនឹងទម្រង់លេងយ៉ាងជឿជាក់ដើម្បីផ្តួល Kerber របស់អាល្លឺម៉ង់ ក្នុងលទ្ធផល ៦-៧ (៧/៥ និង៦-២ ក្នុងការប្រកួតជុំទី ២។
ទើបតែកាលពីសប្តាហ៍មុន Kasatkina ត្រូវការត្រឹមតែពិន្ទុកាត់សេចក្តីប៉ុណ្ណោះ មុននឹងចាញ់ក្រោមស្នាដៃកីឡាការិនី Garbine Muguruza ម្ចាស់ជើងឯក French Open ក្នុងការប្រកួតជុំទី ២ ក្នុង Brisbane International។
ទម្រង់លេងរបស់ Kerber ស្ថិតក្នុងភាពកង្វល់មួយ នៅមុនពេលការប្រកួតបើកឆាកប្រចាំឆ្នាំនេះនៃកម្មវិធី Grand Slam នៅអូស្ត្រាលី៕