The Phnom Penh Post Search

Search form

ជើង​ថ្មី ចាន់តាក់ ចង់​ផ្តួល ផាន់ គ្រាន់ ឲ្យ​សន្លប់​មុន​ទឹកទី ៥

Content image - Phnom Penh Post
ធន់ ចាន់តាក់ (ស្តាំ) អះអាង​ថា នឹង​ផ្តួល​ផាន់ គ្រាន់​មុន​ទឹកទី ៥។ យឺន ពន្លក

ជើង​ថ្មី ចាន់តាក់ ចង់​ផ្តួល ផាន់ គ្រាន់ ឲ្យ​សន្លប់​មុន​ទឹកទី ៥

ភ្នំពេញ: ក្នុងការ​ប្រកួត​ដ៏គួរ​ឲ្យ​ចាប់អារម្មណ៍ កីឡាករ​ជើង​ថ្មី​ទើប​ល្បី​ឈ្មោះ​ធន់ ចាន់តាក់ មកពី​សមាគម​ប្រដាល់​ក្រសួង​ការពារជាតិ ត្រូវប៉ះ​ប្រកួត​ជាមួយ​ជើង​ចាស់​ផាន់ គ្រាន់ មកពី​ក្លិប​ពុទ្ធសេរីវង្ស​ខេត្ត​កណ្តាល នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នាយប់​ថ្ងៃ​សុក្រ ទី ៥ ខែ​ឧសភា ឆ្នាំ ២០១៧ ក្នុង​កម្មវិធី​ប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​ឆ្ពោះ​ទៅ​ដណ្តើម​ខ្សែក្រវាត់​គូបូតា​ទម្ងន់ ៦៥ គីឡូក្រាម។

យោងតាម​បទពិសោធ​ឡើង​សង្វៀន​ប្រដាល់ ផាន់ គ្រាន់ ជាអ្នក​ប្រដាល់​ល្បីល្បាញ​តាំងពី​ឆ្នាំ ២០១២ មក​ម្ល៉េះ ខណៈ​ធន់ ចាន់តាក់ ទើបតែ​ល្បីល្បាញ​នៅ​ចុងឆ្នាំ ២០១៦ នេះ ប៉ុណ្ណោះ បន្ទាប់​ពីគេ​ឈ្នះ​បាន​ខ្សែក្រវាត់​ស្រាបៀរលីអូ ទម្ងន់ ៦០ គីឡូក្រាម។

អ្នកតាមដាន​ប្រដាល់​ភាគ​ច្រើន​នាំគ្នា​និយាយ​ពីការ​ប្រកួត​រវាង​ជើង​ខ្លាំង​ទាំងពីរ ចំណែក​គ្រូបង្វឹក​របស់​កីឡាករ​ទាំងពីរ​សុទ្ធ​តែមាន​ជំនឿ និង​ទំនុក​ចិត្ត​លើ​កូនសិស្ស​រៀងៗ​ខ្លួន។

លោក​ធន់ សុភា គ្រូបង្វឹក​និយាយ​ថា៖ «ចាន់តាក់ បាន​ចំណាយ​ពេល​ច្រើន​ក្នុងការ​ហ្វឹកហាត់ និង​ប្រឹងប្រែង​ខ្លាំង​ណាស់ និងមាន​សង្ឃឹម​ឈ្នះលើ​ផាន់ គ្រាន់ ទៀតផង។ លោក​ធន់ សុភា បាន​បន្ថែម​ថា៖ «រូបគេ​មាន​ប្រវត្តិ​ប្រកួត ៣០ លើក ឈ្នះ ២៦ លើក ចាញ់ ៤ លើក ប្រកួត​ចុងក្រោយ​ផ្ដួល​កីឡាករ​ថៃ​ឲ្យសន្លប់​ក្នុង​ទឹកទី ៣ កាលពី​ថ្ងៃទី ៧ ខែ​មេសា ឆ្នាំ ២០១៧។ បើនិយាយ​ពី ១២ ប្រកួត​ចុងក្រោយ រូបគេ​ឈ្នះ​ដោយ​ផ្តួល​ដៃគូ​តស៊ូ​សន្លប់ ១០ លើក និង​ឈ្នះ​ពិន្ទុ​តែ ២ លើក​ប៉ុណ្ណោះ»។

ក្នុងការ​ប្រកួត​ថ្ងៃ​សុក្រ​នេះ គេមាន ៣ ពិន្ទុ​ក្នុងដៃ​ដោយ​ឈ្នះ​ថៃ​ស្រប​ពេល​ដែល​ក្នុងវគ្គ​ប្រកួត​សន្សំ​ពិន្ទុ​នេះ កីឡាករ​ផាន់ គ្រាន់ បាន​សន្លប់​នៅ​ទឹកទី ២ ដោយសារ​ជង្គង់​អ្នកលេង​ឆ្លងដែន​មកពី​ថៃ។

អ្វីដែល​គួរឲ្យ​កត់សម្គាល់​នោះ​គឺថា ធន់ ចាន់តាក់ ក្នុង​ចំណោម​ការប្រកួត ៩ លើក ក្នុងគូ​ខ្សែក្រវាត់​កន្លង​មក រូបគេ​បាន​ឈ្នះ​ទាំងអស់ ក្នុងនោះ​វាយ​ដៃគូ​ឲ្យ​សន្លប់​ចំនួន ៨ លើក។

លោក​ធន់ សុភា បាន​ប្រាប់​ថា៖ «ខ្ញុំ​សង្ឃឹម​ឈ្នះ​ត្រឹម ៧០ ភាគរយ​ទេ ប៉ុន្តែ​ចាន់តាក់ បាន​អះអាង​ធានា​ឈ្នះ​ដោយ​ផ្តួល​ផាន់ គ្រាន់ ឲ្យ​សន្លប់​មុន​ទឹកទី ៥»។

លោក​ណន រិទ្ធ គ្រូបង្វឹក​របស់​ផាន់ គ្រាន់ បាន​និយាយថា៖ «ផាន់ គ្រាន់ ហ្វឹកហាត់​បាន​គ្រប់គ្រាន់​ត្រៀម​បានល្អ​ធានា​វាយ​អស់ពី​សមត្ថភាព។ តាម​ខ្ញុំគិត ផាន់ គ្រាន់ នឹងឈ្នះ​ចាន់តាក់ ពីព្រោះ​កម្លាំង​ទាត់ និង​សមត្ថភាព​មិនអាច​ចាញ់​ចាន់តាក់ បានទេ។ ម្យ៉ាង​វិញទៀត ចំណុច​ខ្សោយ​របស់​ចាន់តាក់ ភាគច្រើន​ខ្សោយ​នៅ​ចុងទឹក ហើយខ្ញុំ​គិតថា ចាន់​តាក់ កុំថា ស៊ីផាន់ គ្រាន់ ផុយ សូម្បីតែ​យក​ឈ្នះ​ពិន្ទុ​ក៏មិន​បាន​ផង»។

ភ្នំពេញ​ប៉ុស្តិ៍ មានការ​លំបាក​ក្នុងការ​ទំនាក់​ទំនង​ផ្តល់ព័ត៌មាន​ពី​គណៈកម្មការ​គ្រប់គ្រង​ការប្រកួត​នៅ​សង្វៀន​បាយ័ន ខណៈដែល​សមាសភាព​គូប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដណ្តើម​ខ្សែ​ក្រវាត់ ភាគច្រើន​មិន​បើក​ទូលាយ ឬផ្តល់​ទិន្នន័យ​ព័ត៌មាន​ប្រកួត​របស់​កីឡាករ​នីមួយៗ​ដូច​សង្វៀន​ដទៃ​ឡើយ ពិសេស ការផ្គូផ្គង​សមាសភាព​កីឡាករ​មកពី​ប្រទេស​ថៃ កាន់តែ​រឹត​បន្តឹង និង​លាក់លៀម​មិនឲ្យ​ផ្នែក​ព័ត៌មាន​ដឹង​ឡើយ។

គ្រូបង្វឹក​ប្រដាល់​សុំ​មិនឲ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ឲ្យ​ដឹងថា៖ «អ្នក​គ្រប់គ្រង​ប្រដាល់​សង្វៀន​បាយ័ន​មាន​ទម្លាប់​អាក្រក់ គឺ​ចងជើង ឬ​គាបសង្កត់​កីឡាករ​ល្អៗ​ដែលមាន​ប្រជាប្រិយ​មួយ​ចំនួន ដូចជា​កែវ រំចង់ មិនឲ្យ​ទៅ​ប្រកួត​នៅ​សង្វៀន​ដទៃ ដែល​ធ្វើឲ្យ​គ្នា​បាត់បង់​ការប្រកួត​នៅ​សង្វៀន​ផ្សេង»៕

អត្ថបទគួរចាប់អារម្មណ៍

  • Qatar Airways នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម

    ក្រុងដូហាៈ ក្រុមហ៊ុន Qatar Airways នឹង​បន្ត​ពង្រីក​អាជីវកម្ម បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ប្រកាស​ពី​ការខាតបង់​ប្រចាំ​ឆ្នាំ «​ដ៏ច្រើន​» ដោយសារ​ការហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ជិត​ខាង​ក្តី​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

  • អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

    ព្រះវិហារៈ គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។

  • ចំណូល​អាជីវកម្ម​តន្ត្រី​ឌីជីថល​កើន​ខ្ពស់

    ក្រុងញូវយ៉កៈ អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​តន្រី្ដ​របស់​ពិភពលោក​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៨,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​ការលក់​តាម​ឌីជីថល​លើក​ដំបូង​រក​បាន​ប្រាក់ចំណេញ​ភាគច្រើន​ដោយសារ​តែ​កំណើន​ការចាក់​ផ្សាយ​ចម្រៀង​។

  • ក្រុម G7 រក្សា​គោលជំហរ​រឹងមាំ​លើ​បញ្ហា​រុស្ស៊ី​និង​រក្សា​តុល្យភាព​ចំពោះ​កិច្ច​ព្រម​ព្រៀង​អ៊ីរ៉ង់

    ក្រុងតូរ៉ុនតូ: ក្រុម​រដ្ឋមន្ត្រី​ការបរទេស​មកពី​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ហៅ​កាត់ (G7) បាន​ប្តេជ្ញា​ការពារ «លទ្ធិ​ប្រជាធិប​តេយ្យ» របស់​ពួកគេ​ប្រឆាំង​ការ​វាយ​ប្រហារ​ពី​រុស្ស៊ី​របស់​លោក​វ្ល៉ាឌីមៀរ ពូទីន កាល​ពី​ថ្ងៃ​