The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជើងឯក​អូឡាំពិក​កូរ៉េ​ ចោទ​គ្រូបង្វឹក​បំពាន​ផ្លូវភេទ

ជើងឯក​អូឡាំពិក​កូរ៉េ​ ចោទ​គ្រូបង្វឹក​បំពាន​ផ្លូវភេទ

Content image - Phnom Penh Post
កីឡាការិនី​កូរ៉េ​ខាង​ត្បូង Suk Hee Shim (​កណ្តាល​) ចោទ​គ្រូបង្វឹក​ខ្លួន​ពី​បទ​បំពាន​ផ្លូវភេទ​លើ​រូបនាង​។ AFP

ជើងឯក​អូឡាំពិក​កូរ៉េ​ ចោទ​គ្រូបង្វឹក​បំពាន​ផ្លូវភេទ

ក្រុងសេអ៊ូល: ម្ចាស់​មេដាយមាស​អូឡាំពិក​ ២ ​សម័យកាល Shim Suk-hee របស់​កូរ៉េ​ខាង​ត្បូង​បាន​ចោទប្រកាន់​អតីត​គ្រូបង្វឹក​របស់​នាង ដែល​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់គុក​រួច​ជាស្រេច​សម្រាប់​ការ​វាយ​ធ្វើបាប​នាង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នោះ​ពី​បទ​បំពាន​ផ្លូវភេទ​។ នេះ​បើ​យោង​ទៅ​តាម​ការបញ្ជាក់​របស់​មេធាវី​នាង​កាលពី​ថ្ងៃ​ម្សិលមិញ​។

កីឡាការិនី Shim បាន​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​នឹង​លោក Cho Jae-beom ទៅ​កាន់​ប៉ូលិស​កាលពី​ខែ​មុន ខណៈ​នៅ​ថ្ងៃ​តែ​មួយ​នោះ​នាង​ក៏​បាន​ធ្វើ​ជា​សាក្សី​នៅ​សាលាឧទ្ធរណ៍​ប្រឆាំង​នឹង​ការកាត់​ទោស​ឲ្យ​ជាប់គុក​រយៈពេល​ ១០ ​ខែ​របស់​លោក​សម្រាប់​ការបំពាន​លើ​រាងកាយ​នាង​។

ស្ថិត​ក្នុង​វ័យ​ ២១ ​ឆ្នាំ​អត្តពលិក​រូប​នេះ​បាន​ឈ្នះ​មេដាយ​អូឡាំពិក​ចំនួន​ ៤ ​រួច​ជាស្រេច​ក្នុង​នោះ​រាប់បញ្ចូល​ទាំង​មេដាយ​មាស​អូឡាំពិក​ក្នុង​វិញ្ញាសា​ប្រណាំង​ជិះ​ស្គី​បណ្តាក់​ទាំង​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​សូជី ឆ្នាំ​ ២០១៤ និង​លើ​ទឹកដី​ខ្លួនឯង​ក្នុង​អូឡាំពិក​ទីក្រុង Pyeongchang កាលពី​ឆ្នាំ​មុន​ផងដែរ​។

Shim បាន​ប្រាប់​ប៉ូលិស​ថា គ្រូបង្វឹក​របស់​នាង​បាន​បំពាន​លើ​ផ្លូវ​ភេទ​របស់​នាង​តាំងពី​អាយុ​ ១៧ ​ឆ្នាំ​រហូត​ដល់​ខែ​មករា​ឆ្នាំ​មុន​ពោល​គឺ​រយៈពេល​ ១ ​ខែ​មុន​ការប្រកួត​អូឡាំពិក​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មេធាវី​នាង​។

លោក Im Sang-hyeok បាន​ប្រាប់​ថា​៖ «​នេះ​គឺជា​បទឧក្រិដ្ឋ​ដែល​គួរ​យក​ចិត្ត​ទុកដាក់​មួយ​ដែល​សង្គម​របស់​យើង​មិន​គួរ​មើល​រំលង​ឡើយ​»​។

មេធាវី​រូប​នេះ​បាន​បន្ថែម​ថា ការរំលោភបំពាន​មួយ​ចំនួន​បាន​កើតឡើង​នៅឯ​មជ្ឈមណ្ឌល​ហ្វឹកហាត់​កីឡា​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល ដើម្បី​បង្ហាញ​ពី​របៀប​ដែល​អ្នកលេង​កីឡា​ដែល​ទន់ជ្រាយ​អាច​ជួប​ប្រទះ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋ​។

កូរ៉េ​ខាង​ត្បូង​គឺជា​មហាអំណាច​កីឡា​ក្នុង​តំបន់ និង​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង​ ១០ ​ជា​ទៀងទាត់​លើ​តារាង​មេដាយ​ទាំង​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្តៅ និង​រដូវរងា​។

ប៉ុន្តែ​ក្នុង​សង្គម​ដែល​មាន​ការប្រកួតប្រជែង​យ៉ាង​ខ្លាំងក្លា​រួច​ជា​ស្រេច​ការ​ឈ្នះ​ពាន គឺជា​សមិទ្ធផល​ធំ​ជាងគេ​ក្នុង​សហគមន៍​កីឡា​របស់​ពួកគេ ខណៈ​ដែល​គ្រូបង្វឹក​អនុវត្ត​វិន័យ​យ៉ាងតឹងរ៉ឹង​លើ​អាជីព​របស់​អត្តពលិក ហើយ​ការបំពាន​លើ​រាងកាយ និង​ដោយ​ពាក្យសម្តី​តែងតែ​កើតឡើង​ជារឿយៗ​។

លើស​ពី​នេះ​ទៅ​ទៀត​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​តែ​អភិរក្ស​ទៅ​លើ​ឋានៈ​ក្នុង​សង្គម ហើយ​ជនរងគ្រោះ​ក្នុង​ករណី​បទឧក្រិដ្ឋ​ផ្លូវភេទ​ជា​នារី​អាច​នឹង​ប្រឈមមុខ​នឹង​ភាពអាម៉ាស់​ជា​សាធារណៈ​។

Shim «​បាន​រក្សា​រឿង​សម្ងាត់​ទាំងអស់​ក្នុង​ខ្លួន​របស់​នាង​» រហូត​ដល់​កាលពី​ពេល​ថ្មីៗ​នេះ​លោក​មេធាវី Im បាន​និយាយ​ពី​ការចោទប្រកាន់​លើ​ករណី​បំពាន​ផ្លូវភេទ «​ដោយ​បារម្ភ​ខ្លាច​ពី​បញ្ហា​ផ្លូវ​ចិត្ត​ជា​សក្តានុពល​ដែល​នាង​អាច​ប្រឈមមុខ​ក្នុង​នាម​ជា​ស្ត្រី​ម្នាក់ និង​ឥទ្ធិពល​ទៅ​លើ​ក្រុម​គ្រួសារ​របស់​នាង​ក៏ដូចជា​ការ​វាយបក​វិញ​របស់​លោក Cho»​។

កីឡាការិនី​រូប​នេះ​បាន​ទទួល​ការលើក​ទឹក​ចិត្ត​ក្នុង​ការ​ប្រកាស​ករណី​នេះ​ដោយ​សង្ឃឹម​ថា អាច​ការពារ​អត្តពលិក​ផ្សេង​ទៀត​ដែល​ជួប​ជោគវាសនា​ដូច​នាង​។ លោក Cho បាន​សារភាព​ថា ពិតជា​បាន​វាយ​ធ្វើ​បាប​អត្តពលិក​ដើម្បី​ធ្វើឲ្យ​ពួកគេ​មាន​កម្រិត​សមត្ថភាព​កាន់តែ​ខ្លាំង ប៉ុន្តែ​បាន​ច្រាន​ចោល​ការចោទប្រកាន់​លើ​ករណី​បំពាន​ផ្លូវភេទ​។ នេះ​បើ​តាម​ទូរទស្សន៍​កូរ៉េ​ខាង​ត្បូង SBS៕ IS

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។