សារ​រំលែក​ទុក្ខ​នានា បានកើត​ឡើងជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ម្សិលមិញ​សម្រាប់​កីឡាករ​យុទ្ធ​គុន​ចម្រុះ​សញ្ជាតិ​ជប៉ុន Norifumi "Kid" Yamamoto ដែល​បាន​ស្លាប់​ក្នុង​វ័យ ៤១ ឆ្នាំ ពោល​គឺ​រយៈពេល ៣ សប្តាហ៍ ក្រោយ​ពី​បាន​ប្រកាស​ពី​ការ​មាន​ជំងឺ​មហារីក។

កើត​ក្នុង​ក្រុម​គ្រួសារ​របស់​អត្តពលិក​ចំបាប់ និង​សិល្បៈ​ក្បាច់​គុន កីឡាករ​ពោរ​ពេញ​ដោយ​សាក់ Yamamoto បាន​ប្រកួត​ជាមួយ​នឹង​គូ​ប្រជែង​ខ្លាំងៗ ក្នុង​ព្រឹត្តិការណ៍​យុទ្ធ​គុន​ចម្រុះ (MMA) ជាច្រើន ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​អង្គភាព Fighting Championship (UFC) ផង​ដែរ។

រូបគេ​បានទទួល​ការគាំទ្រ តាមរយៈ​ការមាន​ស្នាមញញឹម​ដ៏​គួរ​ឲ្យ​ជឿជាក់ ក្នុង​ប្រទេស​ជប៉ុន ដែល​ជា​​កន្លែង​អ្នក​ប្រយុទ្ធ​ជាច្រើន​ចូលចិត្ត​បង្ហាញ​មុខ​បែប​មាន​កំហឹង ជាង​ការ​មាន​ទឹកមុខ​បែប​ញញឹម។

Yamamoto បាន​ចាប់​ផ្តើម​លេង​កីឡា​ចំបាប់​តាំង​ពី​វ័យ​ក្មេង​ក្រោម​ការ​បង្រៀន​ពី​ឪពុក​របស់​ខ្លួន ដែល​បាន​ប្រកួត​តំណាង​ឲ្យ​ជប៉ុន ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក ទីក្រុង Munich ឆ្នាំ ១៩៧២៕