ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​កីឡាករ​អ៊ីតាលី​អាយុ​ ២៧ ​ឆ្នាំ​រូបនេះ​ក៏​ទទួល​បាន​ការបន្ត​កុងត្រា​ជាមួយ​ក្លិប​ Chelsea រហូត​ដល់​ខែ​មិថុនា ឆ្នាំ​ ២០២២ ​ផងដែរ​។

កីឡាករ Zappacosta បាន​និយាយ​ថា​៖ «​ខ្ញុំ​ពេញចិត្ត​នឹង​ចូលរួម​ក្រុម Roma ក្រោយពី​ទទួល​បាន​បទពិសោធ​ដែល​ជួយ​ឲ្យ​ខ្ញុំ​មាន​ការរីកចម្រើន​ទាំង​ជា​កីឡាករ​ និង​បុគ្គល​ផងដែរ​»​។ ខ្សែការពារ​ស្លាប​ស្ដាំ​រូបនេះ​បាន​ចូលរួម​ក្លិប​ Chelsea ​បន្ទាប់ពី​ចេញ​ពី​ក្រុម Torino ​ក្នុង​កុងត្រា​រយៈពេល​ ៤ ​ឆ្នាំ​នៅ​ឆ្នាំ​ ២០១៧ ​ដោយ​បង្ហាញខ្លួន​ ៥២ ​លើក និង រកបាន​ ២៦ ​គ្រាប់​ឲ្យ​ក្រុម Chelsea ក្នុង​ក្របខ័ណ្ឌ Premier League​។

ក្រុម Roma បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​ ៦ កាលពី​រដូវកាល​មុន​ក្របខ័ណ្ឌ Serie A និង​បើក​យុទ្ធនាការ​រដូវកាល​ថ្មី​ដោយ​ប្រកួត​ក្នុង​ទឹកដី​ខ្លួន​ជាមួយ​ក្រុម Genoa នៅ​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ​។ SN