ភ្នំពេញ: ដៃ​គូ​ផ្នែក​កម្មវិធី​កម្សាន្ត​បែប​ឌីជីថល​របស់​ក្រុមហ៊ុន Smart Axiata ឈ្មោះ​ថា​ iflix ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​កម្មវិធី​កម្សាន្ត​ឈាន​មុខ​គេ​របស់​ពិភព​លោក សម្រាប់​ទីផ្សារ​កំពុង​លូត​លាស់​បាន​ប្រកាស​ថ្ងៃ​នេះ ពី​កិច្ចសហការ​ថ្មី ជាមួយ​បណ្តាញ​ទូរទស្សន៍​កីឡា beIN Sports ដើម្បី​នាំ​យក​កម្មវិធី​ផ្សាយ​ផ្ទាល់​ការ​ប្រកួត​កីឡា​បាល់​ទាត់​នៅ​អឺរ៉ុប​សម្រាប់​អតិថិជន​របស់ iflix នៅ​ប្រទេស​កម្ពុជា។

ចាប់​ពី​ថ្ងៃ​ទី ១០ ខែ​សីហា​នេះ​ទៅ អតិថិជន​ iflix ក្នុង​ប្រទេស​កម្ពុជា​នឹង​អាច​រីក​រាយ​ទស្សនា​ការ​ប្រកួត​បាល់ទាត់​ក្រប​ខ័ណ្ឌ ព្រីមៀលីក​​អង់គ្លេស (English Premier League) និង​ការ​ប្រកួត​បាល់ទាត់​ក្រប​ខ័ណ្ឌ ឡា លីហ្កា​អេស្បា៉ញ​ (Spanish La Liga) ដូច​អ្នក​ទស្សនា​អង្គុយ​កៅអី​ជួរ​មុខ​នៃ​ការ​ប្រកួត​ផ្ទាល់ តាម​រយៈ​ប៉ុស្តិ៍​កីឡា​ថ្មី ២៤ ម៉ោង​beIN SPORT 1 និង beIN SPORT 2 តាម​រយៈកម្មវិធី iflix ហើយ​ក៏​អាច​ទាញ​មើល​គ្រប់​ការ​ប្រកួត​ឡើង​វិញ​បាន​ដែរ។​ លើស​ពី​នេះ​ទៀត​ក៏​នឹង​មាន​វីដេអូ​សង្ខេប​ការ​ប្រកួត​ដែល​មាន​ក្នុង​ថ្ងៃតែមួយ សម្រាប់​ការ​ប្រកួត​ទាំងអស់​​ក្នុង​ក្របខ័ណ្ឌ ព្រីមៀលីក​អង់គ្លេស ឡា លីហ្កាអេស្ប៉ាញ និង​ លីក 1 បារាំង ដែល​អាច​ទស្សនា​បាន ដោយ​ឥត​គិតថ្លៃ នៅ​តំបន់​ដែល​មាន​ម៉ាក beIN SPORTS។​

តាម​រយៈ​ភាព​ជាដៃគូ​ផ្តាច់​មុខ​របស់​ក្រុមហ៊ុន Smart ជាមួយ​ក្រុមហ៊ុន iflix នៅ​ពេល​នេះ អ្នក​គាំទ្រ​កីឡា​បាល់ទាត់​នៅ​កម្ពុជា អាច​ទស្សនាការ​ផ្សាយ​ផ្ទាល់​សម្រាប់​ការ​ប្រកួត​ទាំង​អស់​នេះ​ដោយ​ឥត​គិត​ថ្លៃ​ដោយ​គ្រាន់​តែ​ចុះ​ឈ្មោះ​ប្រើ​កម្មវិធី Smart StreamOn 2, StreamOn 8 និង Smart@Home។ អតិថិជន​ថ្មី​របស់​ក្រុមហ៊ុន Smart នឹង​អាច​​ចុះ​ឈ្មោះ​ប្រើ​កម្មវិធី iflix រយៈពេល ៣ ខែ​ដោយ​ឥត​គិតថ្លៃ។

លោក Stjepan Udovicic ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន Smart Axiata បាន​មាន​ប្រសាសន៍​ថា៖ «ភាព​ជា​ដៃគូ​របស់ Smart ជាមួយ​និង iflix បាន​ទទួល​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា។ ​​ការ​បន្ថែម​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​នូវ​ការ​ប្រកួត​កីឡា​បាល់ទាត់​ក្នុង​លីក​កំពូលៗ​របស់​​ពិភព​លោក នឹង​ធ្វើ​ឲ្យ iflix ក្លាយ​ជា​កម្មវិធី ដែល​អ្នក​ស្រលាញ់​វិស័យ​កីឡា​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ ចាំ​បាច់​ប្រើ។​ យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​នាំ​យក​កម្មវិធី iflix មក​បន្ថែម​នៅក្នុង​កញ្ចប់​កម្មវិធី​កម្សាន្ត​បែប​ឌីជីថល សម្រាប់​អតិថិជន​ជាច្រើន​របស់ Smart ហើយ​យើង​ជូនពរ​ឲ្យ​ពួក​គាត់​ទទួល​បាន​នូវ​​ក្ដី​រំភើប​​ជាមួយ​និង​ការ​ផ្សាយ​ផ្ទាល់​ការ​ប្រកួត​បាល់ទាត់​កាន់​តែ​ច្រើន​ម៉ោង​ឡើង»។​

ជាមួយ​នឹង​ដៃគូ​ផ្នែក​ស្ទូឌីយោ និង​ផ្នែក​ចែកចាយ​រាប់​រយ​របស់ ​iflix ដូច្នេះ អតិថិជន​របស់ Smart បាន​និង​កំពុង​រីករាយ​ទស្សនា​កម្មវិធី​ទូរទស្សន៍​ល្បីល្បាញ​ក្នុង​តំបន់​និង​អន្តរជាតិ និង​ខ្សែ​ភាព​យន្ត​ដែល​ពេញ​និយម រាប់​បញ្ចូល​ទាំង​កម្មវិធី​ផ្ដាច់​មុខ ដែល​ចាក់​ផ្សាយ​​លើក​ដំបូង និង​កម្មវិធី​ដែល​ឈ្នះ​ពាន​រង្វាន់​ផ្សេងៗ។ បច្ចុប្បន្ន​នេះ ​អតិថិជន​ជាង​មួយ​ពាន់​លាន​នាក់​ នៅ​ទ្វីប​អាស៊ី តំបន់​មជ្ឈិមបូព៌ា និង​ទ្វីប​អាហ្វ្រិក អាច​ចូល​ទៅ​ទស្សនា​កម្មវិធី​របស់ iflix ដូច្នេះធ្វើ​ឲ្យ iflix បាន​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​កម្មវិធី​ឈាន​មុខ​គេពិតៗ​សម្រាប់​ទីផ្សារ​ផ្សាយ​វីដេអូ​តាម​អិុនធឺណិត។

លោក Mark Britt ជា​សហស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន iflix បាន​មាន​ប្រសាសន៍​ថា៖ «ដោយ​បាន​ធំ​ដឹង​ក្ដី​ក្នុង​ប្រទេស អូស្ត្រាលី ដូច្នេះ​សេរីភាព​ក្នុង​ការ​លេង និងទស្សនា​កីឡា​ គឺ​ដូចគ្នា​នឹង​សិទ្ធិ​មនុស្ស​ដែរ។ យើង​ពិត​ជា​មាន​ក្ដី​រំភើប​ក្រៃលែង ដែល​យើង​អាច​នាំ​យក​កីឡា​ដ៏​ពេញ​និយម​បំផុត​ក្នុង​ពិភព​លោក ក៏ដូចជា ការ​ប្រកួត​កីឡា​បាល់​ទាត់​​នៅ​តាម​លីក​ល្បីៗ​បំផុត​សម្រាប់​ឲ្យ​អតិថិជន​របស់​យើង​បាន​ទស្សនា»។

លោក​បន្ថែម​ទៀត​ថា៖​ «យើង​ប្តេជ្ញា​ចិត្ត​ក្នុងការ​ផ្តល់​ជូន​នូវ​ភាព​ងាយ​ស្រួល​បំផុត​ក្នុងការ​ទស្សនា​​ការ​ផ្សាយ​ផ្ទាល់​​កម្មវិធី​​កីឡា តាម​ឧបករណ៍​ចល័ត ដោយ​មាន​ការ​វិនិយោគ និង​ការ​អភិវឌ្ឍន៍​យ៉ាង​ច្រើន​ទៅ​លើ​កម្មវិធី ក៏​ដូចជា​​ហេដ្ឋារចនា​សម្ព័ន្ធ​ថ្មីៗ​។ ភាព​​ជា​ដៃ​គូ​ជាមួយ beIN ជា​សក្ខីភាព​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ជាប់​ជានិច្ច»។

សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មានថ្មីៗ​ពីក្រុមហ៊ុន Smart Axiata សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក​របស់ Smart តាម​រយៈ www.facebook.com/SmartAxiata ឬ​ចូល​ទៅ​កាន់​គេហទំព័រ www.smart.com.kh។