អាមេរិក៖ កីឡាករវាយកូនបាល់ Bob Bryan និង Mike Bryan បាននិយាយពីថ្ងៃពុធថា ពួកគេនឹងចូលនិវត្តន៍នៅចុងរដូវកាលឆ្នាំ ២០២០ ដើម្បីបញ្ចប់អាជីពដ៏ជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្ត្រវាយកូនបាល់។
កូនភ្លោះអាយុ ៤១ ឆ្នាំរូបនេះបាននិយាយថា ពួកគេគ្រោងនឹងព្យួរដងរ៉ាកែតរបស់ខ្លួនក្រោយពីចូលរួមប្រកួតពានរង្វាន់ US Open នៅឆ្នាំក្រោយ ដែលពួកគេបានឈ្នះជាម្ចាស់ជើងឯក Grand Slam នៅឆ្នាំ ១៩៩៥។
តាំងពីបានបង្ហាញខ្លួនជាលើកដំបូងក្នុងព្រឹត្តិការណ៍ Slam នោះមក ត្រកូល Bryan ទាំង ២ នាក់នេះ បានឈ្នះពានរង្វាន់ចំនួន ១១៨ លើក រួមទាំងពានរង្វាន់ Grand Slam ១៦ លើក ហើយពួកគេក៏បានឈ្នះមេដាយមាសអូឡាំពិកនៅទីក្រុងឡុងដ៍ក្នុងឆ្នាំ ២០១២ ផងដែរ។
កីឡាករ Bob Bryan បាននិយាយថា៖ «យើងបានសម្រេចចិត្តថា វាជាការល្អបំផុត ដែលយើងត្រូវសម្រាកចិត្តដើម្បីពង្រឹងរាងកាយយើងត្រៀមសម្រាប់ការប្រកួតឆ្នាំ ២០២០ ជារដូវកាលចុងក្រោយនៅក្នុងការប្រកួត ATP Tour»៕ AFP/SN