The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រដាល់​សកល ចាត់​ទុក​ការ​ឈ្នះ​មេដាយ​សំរឹទ្ធ ៥ ជា​ជោគជ័យ​លើស​ការ​រំពឹង

ប្រដាល់​សកល ចាត់​ទុក​ការ​ឈ្នះ​មេដាយ​សំរឹទ្ធ ៥ ជា​ជោគជ័យ​លើស​ការ​រំពឹង

Content image - Phnom Penh Post
ស៊ីវ សុងម៉េង របស់​កម្ពុជា (ខៀវ) បាន​ព្យាយាមប្តូរកណ្តាប់ដៃជាមួយ​កីឡាករវៀតណាម។ រូបថត CAMSOC

ប្រដាល់​សកល ចាត់​ទុក​ការ​ឈ្នះ​មេដាយ​សំរឹទ្ធ ៥ ជា​ជោគជ័យ​លើស​ការ​រំពឹង

ភ្នំពេញ៖ ​ក្រុម​ប្រដាល់​សកល​បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួន នៅ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី ​៣០ ឆ្នាំ ​២០១៩ នៅ​ប្រទេស ​ហ្វីលីពីន ជាមួយ​​ការ​​ឈ្នះ​បាន​ត្រឹម​មេដាយ​សំរឹទ្ធ ប៉ុន្តែ​ថ្នាក់​ដឹកនាំ​​របស់​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា បាន​ចាត់​ទុក​ការ​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​ចំនួន ​៥ នេះ​ថា ជា​ជោគជ័យ​ដែល​ទទួល​បាន​លើស​ការ​រំពឹង​ទុក។

លោក ប៊ុយ សុភ័ណ្ឌ ដែល​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សកល​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ ​«​សម្រាប់​​គោលដៅ ដែល​យើង​បាន​ដាក់​ចេញ គឺ​ធ្វើ​យ៉ាង​ណា​ដណ្តើម​ឲ្យ​បាន​មេដាយ​ចំនួន ​២ ​គ្រឿង ប៉ុន្តែ​ជា​លទ្ធផល យើង​ដណ្តើម​បាន​រហូត​ដល់ ​៥ ​គ្រឿង អ៊ីចឹង​លទ្ធផល​នេះ វា​ជា​ជោគជ័យ ដែល​លើស​ពី​អ្វី ដែល​យើង​បាន​រំពឹង​ទុក»។

សម្រាប់​ការ​ប្រកួត​ប្រដាល់​​សកល ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ គឺ​មាន​តែ​​អតីត​ម្ចាស់​មេដាយ​សំរឹទ្ធ ណាត សៀកនិន (ពេជ្រ ម្ទេសខ្មាំង), បាង នន់ និង​កីឡាករ ស៊ឹម វិសិដ្ឋ ទេ ដែល​មិន​អាច​ដណ្តើម​បាន​មេដាយ​ជូន​ប្រទេស​ជាតិ ខណៈ​អ្នក​ទាំង ​៣ បាន​ចាញ់​កីឡាករ​មីយ៉ាន់ម៉ា ទីម័រខាង​កើត និង​កីឡាករ​​របស់​ថៃ នៅ​វគ្គ​ជម្រុះ ​៨ នាក់​ដំបូង​នោះ។

ផ្ទុយ​ពី​នេះ កីឡាករ សៅ រង្សី ដែល​បាន​ប្រកួត​ក្នុង​ទម្ងន់ ​៤៩ ​គីឡូក្រាម កីឡាករ​មាន​ទម្ងន់ ​៦៤ ​គីឡូក្រាម យ៉ុង ដារ័ត្ន និង​កីឡាករ​ទម្ងន់ ៧៥ ​គីឡូក្រាម ស៊ីវ សុងម៉េង ព្រម​ទាំង​កីឡាការិនី នូ ស្រីពៅ ដែល​ប្រកួត​ក្នុង​ទម្ងន់ ​៥១ ​គីឡូក្រាម និង​កីឡាការិនី​ទម្ងន់ ​៦០ ​គីឡូក្រាម វី ស្រីខួច សុទ្ធ​តែ​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ​ដូច​គ្នា។

យ៉ាង​ណា​ក៏​ដោយ លោក ប៊ុយ សុភ័ណ្ឌ បាន​មើល​ឃើញ​​ថា ការ​សម្រេច​ឲ្យ ណាត សៀកនិន ចាញ់​កីឡាករ​មីយ៉ាន់ម៉ា Latt Naing និង​ការ​ចាញ់​របស់ ស៊ីវ សុងម៉េង ជា​រឿង​មិន​សម​ហេតុផល។ លោក​បាន​និយាយ​ថា៖​ «​ខ្ញុំ​បាន​មើល​ឃើញ​ថា ណាត សៀកនិន វាយ​ចំ​គោលដៅ​ច្រើន​ជាង ដែល​សម​នឹង​ឈ្នះ​ការ​ប្រកួត ប៉ុន្តែ​លទ្ធផល​បែរ​ជា​ចាញ់​គេ ៣-២ ចំណែក ស៊ីវ សុងម៉េង ការ​ប្រកួត​ប្រហាក់​ប្រហែល​គ្នា ឬ​ក៏​យើង​អាច​លើស​គេ ដើម្បី​បាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ប៉ុន្តែ​​ បែរ​ជា​ចៅ​ក្រម​ផ្តល់​ពិន្ទុ​ឲ្យ​កីឡាករ​យើង​ចាញ់​រហូត​ដល់ ៥-០ ដែល​យើង​ពិបាក​នឹង​​ទទួល​យក​ដែរ»។

នៅ​ក្នុង​ការ​ប្រកួត​​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ដូច​គ្នា​នោះ កីឡាករ កីឡាករ ស៊ីវ សុងម៉េង ​ត្រូវ​បាន​ចៅ​​ក្រម​សម្រេច​ឲ្យ​ចាញ់​កីឡាករ​​វៀតណាម Ngugen Manh Cuong ជា​ឯកច្ឆន្ទ ៥-០ ចំណែក​កីឡាករ សៅ រង្សី បាន​ចាញ់​ឥណ្ឌូនេស៊ី Langu Kornelis ៥-០ ដែរ។ រីឯ យ៉ុង ដារ័ត្ន បាន​ចាញ់​កីឡាករ​របស់​វៀតណាម Nguyen Van Hai ដោយ​អាជ្ញា​កណ្តាល​បញ្ឈប់។

ជាមួយ​គ្នា​នេះ​កីឡាការិនី នូ ស្រីពៅ ក៏​ត្រូវ​បាន​អាជ្ញា​កណ្តាល​បញ្ឈប់​ នៅ​ពាក់​កណ្តាល​ទី​ផង​ដែរ សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ​ជាមួយ​កីឡាការិនី​វៀតណាម Nguyen Thi Tam ហើយ​កីឡាការិនី វី ស្រីខួច បាន​ចាញ់​កីឡាការិនី​ថៃ Seesondee Sudaporn ដោយ​ពិន្ទុ​ជា​ឯកចន្ទ ៥-០។

យ៉ាង​ណា​ក៏​ដោយ​ចំពោះការ​ចាញ់​របស់ នូ ស្រីពៅ និង វី ស្រីខួច ​នេះ ត្រូវបាន​លោក ប៊ុយ សុភ័ណ្ឌ ​និយាយ​ថា៖​ «​យើង​អាច​ទទួល​យក​​បាន​ចំពោះ​ការ​ចាញ់​របស់ នូ ស្រីពៅ និង វី ស្រីខួច ដោយសារ​គូ​ប្រកួត​របស់​គេ សុទ្ធ​តែ​ជា​អតីត​ម្ចាស់​មេដាយ​មាស ហេតុ​នេះ​បើ​សិន​ជា​អ្នក​ទាំង ​២ មិន​​ជួប​​កីឡាការិនី​ថៃ និង​វៀតណាម នៅ​វគ្គ​នេះ គឺ​ពួក​គេ​អាច​នឹង​បាន​ឡើង​ទៅ​វគ្គ​​ផ្តាច់ព្រ័ត្រ​ក៏​ថា​បាន»៕

អត្ថបទគួរចាប់អារម្មណ៍

  • ជនជាតិ​ភាគតិច និង​សង្គម​ស៊ីវិល​ប្ដឹង​ជំទប់​ឃុំ និង​អភិបាលរង​ខេត្ត ​រឿង​ចេញ​បណ្ណ​សម្គាល់​ដី​ជាន់​លើ​ដី​ព្រៃ

    មណ្ឌលគិរី: ពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​ចំនួន ៦ ​នាក់​ បាន​ដាក់​ពាក្យបណ្ដឹង​ចំនួន ២ ​ដាច់​ ដោយឡែក​ពី​គ្នា​ប្ដឹង​មនុស្ស ៤ ​នាក់ ​ទៅ​តុលាការខេត្ត​ក្នុង​នោះ​មាន​ជំទប់​ទី​ ១ ​ឃុំ​ប៊ូស្រា​ម្នាក់ និង​អភិបាលរង​ខេត្តមណ្ឌលគិរី​ម្នាក់​ដោយ​ចោទ​ពាក់ព័ន្ធ​ការចេញ​បណ្ណ​សម្គាល់​ម្ចាស់​ដីធ្លី​ជាន់​លើដី​គម្រប​ព្រៃឈើ និង​បទ​ចោទ​ពាក់ព័ន្ធ​លួច​គាស់​យក​ថ្ម​ធម្មជាតិ​

  • កាណាដា​ពិន័យ VW ១៥០ ​លាន​ដុល្លារ

    ក្រុងតូរ៉ុនតូៈ តុលាការ​ក្នុង​ទីក្រុង​តូរ៉ុនតូ​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Volkswagen (VW) បង់ប្រាក់​ពិន័យ ១៩៦,៥ លាន​ដុល្លារ​កាណាដា (១៥០ ​លាន​ដុល្លារ​អាមេរិក​) បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​បាន​សារភាព​កំហុស​ចំពោះ​ការរំលោភច្បាប់​បរិស្ថាន​ក្នុង​រឿងអាស្រូវ​បោក​បន្លំ​ការបញ្ចេញ​កាបូន​។

  • សហជីព​បារាំង​​ព្យាយាម​បន្ត​ការ​តវ៉ា​ប្រឆាំង​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​​ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​​

    ក្រុង​ប៉ារីស៖ ក្រុម​សហជីព​បារាំង​កាល​ពី​ថ្ងៃ​ពុធ​ បាន​បន្ត​ធ្វើ​​កូដកម្ម​ជា​ច្រើន​ ដោយ​​មាន​​បំណង​បង្កើន​សម្ពាធ​​​​ទៅ​លើ​រដ្ឋាភិបាល​មុន​នឹង​រដ្ឋាភិបាល​នេះ​ ធ្វើ​ការ​បង្ហាញ​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​ចុង​ក្រោយ ​ដែល​បាន​​​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​ពី​បញ្ហា​ការងារ​ធំ​បំផុត​នៅ​បារាំង​ជា​ច្រើន​ទសវត្សរ៍​នោះ​​។ ​

  • លាភ ​រដ្ឋា ​និង ​ផាន់ ​គ្រាន់ ​ប៉ះ​ថៃ​ចំណូល​ថ្មី​

    ភ្នំពេញ៖ ​អ្នក​លេង​កណ្តាប់​ដៃ​របស់​កម្ពុជា​ចំនួន ​២ ​នាក់ គឺ ​លាភ ​រដ្ឋា និង​ ផាន់ ​គ្រាន់​ ​នឹង​​ត្រូវ​បង្ហាញ​ខ្លួន​រួមគ្នា នៅ​​លើ​សង្វៀន​ SEATV នា​រសៀល​ថ្ងៃ​សៅរ៍​ស្អែក​នេះ ​ដោយ​ពួក​គេ​ត្រូវ​ជួប​ជាមួយ​​កីឡាករ​ថៃ​​ចំណូល​ថ្មី​ មិន​ធ្លាប់​មក​ប្រកួត​ក្នុង​សង្វៀន​នៅ​​ប្រទេស ​កម្ពុជា ​នោះ​ទេ​​។