The Phnom Penh Post Search

Search form

ពាក់កណ្តាល​ម៉ារ៉ាតុង នៅ​ព្រះសីហនុ អ្នក​ចូលរួម​កើន​តិច

Content image - Phnom Penh Post
​បរទេសម្នាក់ បាន​រត់​មក​ដល់​ទី​ផ្តាច់​ព្រ័ត្រ ការ​ប្រកួត​ពាក់​កណ្តាល​ម៉ារ៉ាតុង នៅ​ព្រះសីហនុ។ ស្រេង ម៉េងស្រ៊ុន

ពាក់កណ្តាល​ម៉ារ៉ាតុង នៅ​ព្រះសីហនុ អ្នក​ចូលរួម​កើន​តិច

ភ្នំពេញៈ ព្រឹត្តិការណ៍​រត់​ពាក់កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ នៅ​ខេត្ត​ព្រះសីហនុ លើក​ទី ៧ ដែល​បាន​ប្រព្រឹត្តទៅ​កាល​ពី​ថ្ងៃ​អាទិត្យ មាន​អត្តពលិក​ចំនួន​ជាង ២ ពាន់​នាក់​មក​ពី ២៨ ប្រទេស​បាន​មក​ជួបជុំ​គ្នា នៅ​ឆ្នេរ​អូ​ឈើ​ទាល​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង លើ ៣ វិញ្ញាសា មាន​រត់​ពាក់​កណ្តាល​ម៉ារ៉ាតុង​ចម្ងាយ ២១ គីឡូម៉ែត្រ រត់​ចម្ងាយ ១០ គីឡូម៉ែត្រ និង​រត់​បែប​កម្សាន្ត ៣ គីឡូម៉ែត្រ ហើយ​ចំនួន​នេះ បាន​កើន​ឡើង​តិច​តួច បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​មុន។

លោក សែម ផល្លា អ្នកគ្រប់គ្រង​កម្ម-វិធី​រត់​ពាក់កណ្តាល​ម៉ារ៉ាតុង បាន​និយាយ​ថា៖ «ចំនួន​អត្តពលិក​ចូលរួម​ឆ្នាំនេះ មាន​ការ​កើន​ឡើង​តិច​តួច​បំផុត បើ​ធៀប​នឹង​ឆ្នាំមុន ដែល​មាន​ប្រមាណ​ជាង ២ ពាន់​នាក់។ ការ​កើន​ឡើង​តិចតួច​នៅ​ឆ្នាំ​នេះ ដោយសារ​ខេត្ត​ព្រះសីហនុ មិន​សូវ​សម្បូរ​ជើង​យន្តហោះ​ហើរ​ត្រង់ ពី​បរទេស ហើយ​ការ​ដំឡើង​ថ្លៃ​ឈ្នួល​សណ្ឋាគារ ផ្ទះ​សំណាក់ និង​ម្ហូប​អាហារ​របស់​វិស័យ​ឯកជន ក៏​ជា​កត្តា​រួម​ចំណែក​ធ្វើ​ឲ្យ​អ្នក​ចូលរួម​ថយ​ចុះ​ផង​ដែរ»។

ជាមួយគ្នានេះ លោក សែម ផល្លា បាន​អំពាវនាវ​ដល់​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​នៃ​វិស័យ​ឯកជន​ក្នុង​ខេត្ត​ព្រះសីហនុ មេត្តា​ចូលរួម​សហការ​តាមរយៈ​ការផ្តល់​តម្លៃ​សេវាកម្ម​សមរម្យ​ជូន​អតិថិជន ដើម្បី​ទាក់​ទាញ​មហាជន នៅ​ឆ្នាំ​ក្រោយ។ លោក​បាន​បន្ថែមថា រឿង​មួយ​ទៀត​គឺ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ងាក​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ ដែល​ប្រារព្ធ​នៅ​ខេត្ត​កណ្តាល ចុង​សប្តាហ៍​ដូច​គ្នា។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC និង​ជា​អនុរដ្ឋលេ​ខាធិការ​ក្រសួង​ទេសចរណ៍ មាន​ប្រសាសន៍​ថា៖ «ព្រឹត្តិការណ៍​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​នេះ រៀបចំ​ឡើង​ក្នុង​គោល​បំណង ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ និង​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​ពី​ការ​ថែទាំ​ឆ្នេរ​សមុទ្រ និង​បរិស្ថាន​ជុំវិញ​តំបន់​ទេសចរណ៍​ឆ្នេរ​ដ៏​ស្រស់​ស្អាត​របស់​ខេត្ត​ព្រះសីហនុ​មួយ​នេះ ហើយ​ថវិកា​បាន​មក​ពី​ព្រឹត្តិការណ៍​នេះ ត្រូវ​ប្រមូល​ជា​មូលធិនិ​សម្រាប់​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​អង្គការ​សប្បុរស​ធម៌​នានា​ជា​រៀងរាល់​ឆ្នាំ»។

ចំណែក​លទ្ធផល​ជ័យជម្នះ និង​ប្រាក់រង្វាន់​វិញ លោក វ៉ាត់ ចំរើន បញ្ជាក់ថា ខ្លឹមសារ​ប្រកួត​គឺ​មិន​សម្រួច​ទៅ​លើ​ជ័យ​ជម្នះ ឬ​ប្រាក់​រង្វាន់​ជយលាភី​នោះ​ទេ គឺជា​ការផ្តោត​ទៅ​លើ​កីឡា និង​ទេសចរណ៍ និង​បញ្ហា​ជួយ​សង្គម​តែ​ប៉ុណ្ណោះ ខណៈ​អ្នកចូលរួម​ទាំង​ជាតិ និង​អន្តរជាតិ សុទ្ធតែ​បរិច្ចាគ​ប្រាក់​ផ្ទាល់​ខ្លួន។

ទោះជា​យ៉ាងណា លោក ចំរើន បាន​កោតសរសើរ​ដល់​អត្ត​ពលិក​មក​ពី​បរទេស​ដែល​ជិះ​យន្តហោះ​មក​ដល់​ភ្នំពេញ​ហើយ​បន្ត​ជិះ​រថយន្ត ទៅ​ចូលរួម​នៅ​ខេត្ត​ព្រះសីហនុ គឺជា​កាយវិការ​ស្រឡាញ់​កីឡា​រត់​ម៉ារ៉ាតុង និង​បញ្ហា​ជួយ​សង្គម៕

អត្ថបទគួរចាប់អារម្មណ៍

  • វីសិនហ្វាន់ លក់​ហ៊ុន ១០០ ភាគរយ​ទៅឲ្យ​ធនាគារ​កូរ៉េ​ខាង​ត្បូង

    ភ្នំពេញៈ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​វិសិន​ហ្វាន់​ (ខេមបូឌា) ត្រូវ​​បានក្រុម​ហ៊ុន​មេ​របស់​ខ្លួន​​សម្រេច​លក់​ភាគ​ហ៊ុន​​​ទាំង​ស្រុង​ទៅ​ឲ្យ​ធ​នា​គារ​ អ៊ូ​រី​ ដែល​មាន​មូល​ដ្ឋាន​នៅ​​ប្រទេស​កូរ៉េខាង​ត្បូង​​​ ក្នុងតម្លៃ​​មួយ​ដែល​មិនត្រូវ​បាន​បង្ហាញ​​ជា​សាធារណៈ។

  • រដ្ឋាភិបាល​ថា ​នឹង​ខាតបង់​ចំណូល​ពន្ធ $៣០ ​លាន

    ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​វិធានការ​ដើម្បី​ជួយ​ទប់ស្កាត់​ការកើនឡើង​តម្លៃ​ប្រេងសាំង ខណៈ​វិធានការ​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ថា​នឹង​ធ្វើឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​ប្រមាណ​ ៣០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។

  • អង្គការ​នៅ​កូរ៉េ​ខាង​ត្បូង ​ផ្តល់​ពានរង្វាន់​សិទ្ធិមនុស្ស​ដល់​លោក កឹម សុខា

    ភ្នំពេញៈ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំងផ្លុង ក្រោម​ការ​ចោទប្រកាន់​ដ៏ចម្រូងចម្រាស​ពី​បទ​ «​ក្បត់ជាតិ​» ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ផ្នែក​សិទ្ធិមនុស្ស

  • អគ្គិភ័យ​ឆេះ​ផ្ទះ​អស់​ ២០ ​ខ្នង​រីឯ ម្ចាស់​ផ្ទះ​បង្ក​ត្រូវ​​បាន​ហៅ​មក​សួរ

    ភ្នំពេញៈ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ចំនួន​ ២០ ​ខ្នង​ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ​​ ៣៥ ​គ្រួសារ​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ខ្ទេច​កាលពី​ម៉ោង ៥ ព្រឹក​ម្សិលមិញ​នៅ​សង្កាត់​បឹងទំពុន​ ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​តែ​គ្មាន​មនុស្ស​គ្រោះថ្នាក់​ទេ​ឯ​មូលហេតុ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដោយ​ហៅ​ម្ចាស់​ផ្ទះ​បង្ក​មក​សួរ ខណៈ​អ្នក​ជិត​ខាង​មិន​សុខ​ចិត្ត​នឹង​ម្ចាស់​ផ្ទះ​ដើមហេតុ​។