Sanchez ជួយឲ្យក្រុមជើងខ្លាំង Barcelona ទៅឈរកំពូលតារាងវិញ
ក្រុម Barcelona បានវិលទៅកាន់កំពូលតារាងនៃក្របខ័ណ្ឌ La Liga វិញដោយសារតែមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង ជាមួយនឹងជ័យជម្នះដ៏កក់ក្តៅ ៤-០ លើក្រុម Elche កាលពីថ្ងៃអាទិត្យ ក្រោយពីការរកគ្រាប់បាល់ស៊ុតបញ្ចូលទីបីគ្រាប់តែឯងពីសំណាក់ ខ្សែប្រយុទ្ធ Alexis Sanchez។ ក្រុមខ្លាំងមួយនេះមាន៤៩ពិន្ទុស្មើជាមួយនឹងក្រុម Atletico Madrid ខណៈដែលក្រុមទាំងពីរនឹងជួបគ្នាក្នុងការប្រកួតលីកជាលើកទី១នៅ រដូវកាលនេះនាចុងសប្តាហ៍បន្ទាប់នៅឯកីឡដ្ឋាន Vicente Calderon៕ CSR
រាប់ពាន់នាក់ធ្វើការកាន់ទុក្ខមុនបុណ្យសពរបស់លោក Eusebio កាលពីថ្ងៃចន្ទ
មនុស្ស រាប់ពាន់នាក់ត្រូវបានរំពឹងទុកថា នឹងបង្ហាញការគោរពរបស់ពួកគេនៅថ្ងៃបុណ្យសពនាថ្ងៃចន្ទរបស់លោក Eusebio ដែលជាវីរបុរសក្នុងកីឡាបាល់ទាត់របស់ព័រទុយហ្គាល់ ខណៈដែលពិធីបុណ្យសពរបស់លោកត្រូវបានសម្តែងនូវការចូលរួមរំលែកទុក្ខពីមនុស្សទូទាំងពិភពលោក។ លោក Eusebio da Silva Ferreira ដែលបានស្លាប់ដោយសារតែមានជំងឺបេះដូង និងសួតកាលពីថ្ងៃអាទិត្យក្នុងអាយុ៧១ឆ្នាំនោះ បានគ្រប់គ្រងលើវិស័យបាល់ទាត់របស់ប្រទេសព័រទុយហ្គាល់ទាំងស្រុង នាទសវត្សរ៍ឆ្នាំ១៩៦០ តាមរយៈការនាំភាពជោគជ័យដ៏ត្រចះត្រចង់ដល់ទាំងក្លិបកីឡាបាល់ទាត់ Benfica និងក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេសរបស់លោក៕ CSR
Federer និយាយថា ការបរាជ័យមិនបានធ្វើឲ្យរូបគេមានការខកចិត្តឡើយ
កីឡាករ វាយកូនបាល់ដ៏ឆ្នើមរបស់ស្វ៊ីស Roger Federer បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ការបរាជ័យរបស់គេក្រោមស្នាដៃរបស់កីឡាករ Lleyton Hewitt ក្នុងព្រឹត្តិការណ៍ Brisbane International មិនមែនជាការខកចិត្តមួយសម្រាប់ការត្រៀមលក្ខណៈប្រកួត Australian Open របស់គេឡើយ។ Federer បានទទួលបរាជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុង Brisbane ក្រោមស្នាដៃ Hewitt ក្នុងលទ្ធផល ៦-១ ៤-៦ និង៦-៣ ក្នុងរយៈពេលត្រឹមតែ២ម៉ោងនៅលើទីលាន Pat Rafter Arena។ ប៉ុន្តែ Federer ដែលប្រើប្រាស់យុទ្ធនាការនៅ Brisbane ជាការកម្តៅសាច់ដុំក្នុង Australian Open ជាលើកទី១មួយនោះ បាននិយាយថា រូបមានអារម្មណ៍ល្អ នៅមុនពេលការប្រជែងដើម្បីដណ្តើមឈ្នះពានរង្វាន់ Grand Slam ទី១ប្រចាំឆ្នាំជាលើកទី៥៕ IS
Pacquiao ច្រានចោលថា ការជួបជាមួយ Mayweather ជិតមកដល់
កីឡាករ ប្រដាល់ដ៏ខ្លាំងរបស់ហ្វីលីពីន Manny Pacquiao បានច្រានចោលចំពោះរបាយការណ៍ថា រូបគេ និងកីឡាករប្រដាល់របស់អាមេរិក Floyd Mayweather នឹងត្រូវពិភាក្សាអំពីការឡើងប្រកួតគ្នា ក្រោយពីមានសំណួរមួយថា តើការប្រកួតមួយនឹងកើតឡើង ឬយ៉ាងណា? ការប្រកួតមួយរវាងអតីតម្ចាស់ជើងឯកពិភពលោកក្នុង៨ប្រភេទទម្ងន់ ផ្សេងគ្នារូបនេះ និងកីឡាករមិនស្គាល់ Mayweather គឺជាការប្រាថ្នាចង់បានជាយូរណាស់មកហើយពីសំណាក់អ្នកគាំទ្រ កីឡាប្រដាល់ ហើយកាសែត Manila បានបញ្ជាក់ថា ខែកញ្ញា ឆ្នាំ២០១៤ ជាពេលកំណត់សម្រាប់ពួកគេទាំងពីរ។ ប៉ុន្តែ Pacquaio វ័យ៣៥ឆ្នាំ បានប្រាប់គេហទំព័រ Philboxing.com ថា កិច្ចព្រមព្រៀងមួយក្នុងការកាត់សេចក្តីថា តើអ្នកណាជាកីឡាករប្រដាល់ពិភពលោកដ៏ឆ្នើមបំផុតនោះ មិនទាន់ខិតជិតមកឡើយ៕ IS