The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មេប្រដាល់ ព្រមាន​ដាក់​ពិន័យ​ដល់​មន្ត្រី​ខិលខូច ដោយ​គ្មាន​ការយោគយល់

មេប្រដាល់ ព្រមាន​ដាក់​ពិន័យ​ដល់​មន្ត្រី​ខិលខូច ដោយ​គ្មាន​ការយោគយល់

Content image - Phnom Penh Post
មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ដែល​បាន​ចូល​ប្រជុំ​។

មេប្រដាល់ ព្រមាន​ដាក់​ពិន័យ​ដល់​មន្ត្រី​ខិលខូច ដោយ​គ្មាន​ការយោគយល់

ភ្នំពេញៈ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន បាន​ព្រមាន​ធ្ងន់ៗ​ដល់​មន្ត្រី​បច្ចេកទេស​ចៅក្រម​អាជ្ញាកណ្ដាល​របស់​សហព័ន្ធ​ដែល​កំពុង​បំពេញភារកិច្ច​ឲ្យ​ភ្ញាក់រឭក​មើល​កំហុស ព្រោះ​លោក​នឹង​ធ្វើការ​ដាក់​ពិន័យ​ដល់​មន្ត្រី​ដែល​បាន​ប្រព្រឹត្ត​កំហុស​ដោយ​គ្មាន​ការយោគយល់​អ្វី​ទៀត​ទេ​។

ក្រោយពី​ស្តាប់​របាយការណ៍​របស់​លោក​អគ្គលេខាធិការ​សហព័ន្ធ​ស្តីពី​លទ្ធផល​រីកចម្រើន​ និង​សកម្មភាព​មួយ​ចំនួន​រយៈពេល​ ៣ ​ខែ​កន្លង​មក​នៅក្នុង​កិច្ចប្រជុំ​នៅ​សាលប្រជុំ​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​កាលពី​ព្រឹក​ម្សិលមិញ លោក តែម ម៉ឺន បាន​ព្រមាន​ធ្ងន់ៗ​ចំពោះ​មន្ត្រី​ក៏​ដូច​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​ដែល​មាន​កំហុស​ដដែលៗ​ត្រូវ​តែ​ដាក់​ពិន័យ​ដូច​គ្នា​ដោយ​លោក​បាន​បញ្ជាក់​ថា​៖ «​កំហុស​លើក​ទី​ ១ ត្រូវ​ពិន័យ​ចំនួន​ ៦ ​សប្ដាហ៍​កំហុស​លើក​ទី​ ២ ដាក់​ពិន័យ​ ៦ ​ខែ ហើយ​កំហុស​លើក​ទី​ ៣ នឹង​កាន់តែ​ធ្ងន់​ជាង​នេះ គឺ​គ្មាន​លើក​ទី​ ៤ ​ទេ​បើ​មាន​កំហុស​លើក​ទី​ ៤ ​គឺ​បញ្ឈប់​តែ​ម្ដង​។

ប្រធាន​សហព័ន្ធ​រូបនេះ​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​កាន់តែ​ច្រើន​ឡើងៗ​ពី​ករណី​ចៅក្រម​ផ្ដល់​សញ្ញា​ពី​ការចាញ់ ឬ​ឈ្នះ​ដល់​ក្រុម​អ្នកលេង​ភ្នាល់​លុយ​មុន​ពេល​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​។ ចៅក្រម​ខ្លះ​ធ្វើ​ជា​ទៅ​បន្ទាប់​ទឹក ឬ​ទៅ​ជក់បារី តែ​ការពិត​គឺ​ទៅ​ទូរស័ព្ទ​ទាក់ទង​ជាមួយ​នឹង​អ្នក​ភ្នាល់​លុយ​តែ​ប៉ុណ្ណោះ​គឺជា​ការឃុបឃិត​ល្មើស​ច្បាប់ អ៊ីចឹង​ឥរិយាបថ​បែប​នេះ​មិន​ឲ្យ​កើតមាន​ទៀត​ទេ​»​។

ចំណែក​លោក ហេង សុឃន ដែល​ជា​អនុប្រធាន​សហព័ន្ធ​បាន​ផ្តាំផ្ញើ​ចំពោះ​មន្ត្រី​ទាំងអស់​ឲ្យ​ខិតខំ​លើក​កម្ពស់​ស្មារតី​យក​ចិត្ត​ទុកដាក់​។ ជាមួយ​គ្នា​នោះ​លោក​ថា​៖ «​ខ្ញុំ​នឹង​ប្រឹងប្រែង​ក្នុង​ការផ្គត់ផ្គង់​សម្ភារ​ហ្វឹកហាត់​ដល់​បណ្តា​ក្លិប ទៅ​តាម​ធនធាន​ជា​បន្តបន្ទាប់ ហើយ​ថ្មីៗ​នេះ​តាម​ការចង្អុល​បង្ហាញ​ពី​ប្រធាន​គឺ​នឹង​ផ្តោត​ជួយ​ទៅ​ដល់​ក្លិប​ប្រដាល់​ស្ត្រី​ចំនួន​ ២ គឺ​ក្លិប​ខ្លារខិន និង​ក្លិប​ឃ្លាំងមឿង​កីឡា​។ បន្ថែម​លើ​នេះ ខ្ញុំ​ឲ្យ​មាន​ការចាប់​គូ​ឲ្យ​សិស្ស​នៅ​ក្លិប​ថ្មីៗ​បាន​ឡើង​ប្រកួត​ផង កុំ​ចាប់​តែ​សិស្ស​របស់​ខ្លួនឯង វា​មិន​យុត្តិធម៌​ចំពោះ​ក្លិប​ដទៃ​ឡើយ​»​។

នៅក្នុង​កិច្ចជួបជុំ​នោះ​ដែរ​ប្រមុខ​សហព័ន្ធ​បាន​ពង្រឹង​ខ្លាំង​ចំពោះ​មន្ត្រី​ផ្គូផ្គង ស្នងការ​ប្រកួត ប្រធាន​វិនិច្ឆ័យ ចៅក្រម​អាជ្ញាកណ្ដាល​គ្រប់​ស្ថានីយ​ទាំង​ ៥ ដែល​មាន​កម្មវិធី​ប្រដាល់​គឺ​ PNN អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន CBS (CNC, CTN និង MYTV) បាយ័ន ប៉ុស្តិ៍​លេខ​ ៥ ឲ្យ​មាន​ចាត់តាំង​រចនាសម្ព័ន្ធ​ឡើងវិញ ហើយ​អ្វី​ដែល​សំខាន់​កីឡាករ ក្រោយពេល​ប្រកួត​ត្រូវ​តែ​ទទួល​ស្គាល់​លទ្ធផល ដែល​ប្រកាស​ដោយ​មន្ត្រី​បច្ចេកទេស​៕

អត្ថបទគួរចាប់អារម្មណ៍

  • អ៊ីរ៉ង់​រកឃើញ​អណ្តូងរ៉ែ​ថ្មី​មាន​ឧស្ម័ន​ ៥៣៨ ​ពាន់​លាន​ម៉ែត្រគុប

    ក្រុងតេអេរ៉ង់ៈ ប្រទេស​អ៊ីរ៉ង់​បាន​រកឃើញ​អណ្តូង​ឧស្ម័ន​មួយ​នៅ​ជិត​ឈូង​សមុទ្រ​ពែរ្ស៍ ដែល​មាន​កំណប់​ឧស្ម័ន​គ្រប់គ្រាន់​សម្រាប់​ការផ្គត់ផ្គង់​ដល់​ទីក្រុង​នេះ​រយៈពេល ១៦ ឆ្នាំ​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់​កាលពី​ថ្ងៃ​អាទិត្យ​។

  • ប៉ូឡូញ និង​រុស្ស៊ី ​ឡើង​វគ្គ​បន្ត ខណៈ​អាល្លឺម៉ង់​ចាំ​អ៊ុត​សិន

    ក្រុង​ប៉ារីស៖ ជម្រើស​ជាតិ​ប៉ូឡូញ​ និង​រុស្ស៊ី​បាន​កក់​កៅអី​របស់​​​ខ្លួន​នៃ​​​ព្រឹត្តិការណ៍​ Euro ​២០២០ ក្រោយ​ពី​​ក្រុម​ប៉ូឡូញ​បាន​ឈ្នះ​​ជម្រើស​ជាតិ​ម៉ាសេដ្វាន​ខាង​ជើង​ ហើយ​ក្រុម​រុស្ស៊ី​បាន​ឈ្នះ​ជម្រើស​ជាតិ​​ស៊ីប​ ​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ និង​ហូឡង់​

  • អ៊ីមរ៉ាន ខាន់​ ធ្វើ​ទស្សនកិច្ច​​​នៅ​​អ៊ីរ៉ង់​ ខណៈ​​ភាព​តានតឹង​កើន​ឡើង​នៅ​ឈូង​សមុទ្រ​

    ក្រុង​តេអេរ៉ង់៖ ​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក​ អ៊ីមរ៉ាន ខាន់ ​បាន​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស ​អ៊ីរ៉ង់ ​កាល​ពី​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​មាន​ការ​ស្នើសុំ​មួយ​ចេញ​ពី​អាមេរិក ​និង​អារ៉ាប៊ី សាអ៊ូឌីត​ ដើម្បី​ឲ្យ​លោក​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​នៅ​ឈូង​សមុទ្រ​មាន​ជម្លោះ​។​

  • ធនាគារ​កណ្តាល​សិង្ហបុរី​ បន្ធូរ​គោលនយោបាយ​រូបិយវត្ថុ

    ក្រុងសិង្ហបុរីៈ ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃ​ចន្ទ​បាន​បន្ធូរបន្ថយ​គោលនយោបាយ​រូបិយវត្ថុ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង ៣ ​ឆ្នាំ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​បញ្ចេញ​ឥទ្ធិពល ស្រប​ពេល​ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ការនាំចេញ​មួយ​នេះ​បាន​គេច​ផុតពី​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​នៅ​ត្រីមាស​ទី​ ៣​។