The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រុស្ស៊ី​នឹង​ចំណាយ​ប្រាក់​ច្រើន​ជាង​៥០​ពាន់​លាន​ដុល្លារ​ទៅ​លើ​ក្រុង Sochi

រុស្ស៊ី​នឹង​ចំណាយ​ប្រាក់​ច្រើន​ជាង​៥០​ពាន់​លាន​ដុល្លារ​ទៅ​លើ​ក្រុង Sochi

រុស្ស៊ី​នឹង​ចំណាយ​ប្រាក់​ច្រើន​ជាង​៥០​ពាន់​លាន​ដុល្លារ​ទៅ​លើ​ក្រុង Sochi

130206 26b
កីឡាករ Freitag របស់អាល្លឺម៉ង់ លោតរំលងអំឡុងការប្រកួត Sochi Ski Jumping World Cup Reuters

ក្រុង សូជី: ព្រឹត្តិ​ការណ៍​កីឡា​អូឡាំពិក​រដូវ​រងា ដែល​នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​ក្នុង​ទីក្រុង Sochi ក្បែរ​ឆ្នេរ​ទន្លេ​ខ្មៅ​ក្នុង​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ទៀត​នោះ នឹង​ចំណាយ​អស់​ទឹក​ប្រាក់​សរុប​ចំនួន​៥០​ពាន់​លាន​ដុល្លារ​អាមេរិក នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​ឧប​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​ម្នាក់​កាល​ពី​ថ្ងៃ​ចន្ទ​។ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី Dmitry Kozak បាន​ប្រាប់ Reuters ថា៖ «វា​ពិត​ណាស់​ថា តួ​លេខ​នេះ នឹង​ឈាន​ដល់​ចំណុច​នេះ​។ ជា​ពិសេស​វា​បាន​ឈាន​ទៅ​ដល់​ចំនួន​នោះ​រួច​ជា​ស្រេច ប៉ុន្តែ​ខ្ញុំ​នឹង​ធ្វើ​ការ​សង្កត់​ធ្ងន់​ម្តង​ទៀត​ថា ពាក់​កណ្តាល​នៃ​សាច់​ប្រាក់​នេះ គឺ​ជា​ការ​បណ្តាក់​ទុន​ឯកជន​» លោក​បាន​ប្រសាសន៍​ថា ទឹក​ប្រាក់​ចំនួន​២៣,៣​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​បាន​មក​ពី​គម្រោង​ថវិកា​របស់​រុស្ស៊ី​ចំនួន​៦,៧​ពាន​លាន​ដុល្លារ​អាមេរិក នឹង​ត្រូវ​បាន​ចំណាយ​ទៅ​លើ​ការ​សាង​សង់​ការ​ផ្តល់​លក្ខណៈ​ងាយ​ស្រួល​ផ្សេងៗ​ក្នុង​កីឡា​អូឡាំពិក ហើយ​ទឹក​ប្រាក់​ចំនួន​១៦,៧​ពាន​លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​ចំណាយ​ទៅ​លើ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ទីក្រុង Sochi តួ​លេខ​នា​ពេល​ចុង​ក្រោយ​នេះ មាន​ចំនួន​៥​ដង​ច្រើន​ជាង​ការ​ព្យាករ​កាល​ពី​មុន ដែល​ត្រូវ​បាន​ធ្វើ​ក្នុង​រយៈ​ពេល​យ៉ាង​ខ្លាំង​ក្រោយ​ពី​រមណីយ​ដ្ឋាន​របស់​ទីក្រុង​ទន្លេ​ខ្មៅ​មួយ​នេះ ត្រូវ​បាន​ផ្តល់​សិទ្ធិ​ឲ្យ​រៀប​ចំព្រឹត្តិ​ការណ៍​អូឡាំពិក​ឆ្នាំ​២០១៤​កាល​ពី​ខែ​កក្ក​ដា ឆ្នាំ​២០០៧ ខណៈ​ទីក្រុង Sochi ចាំ​បាច់​ត្រូវ​តែ​សាង​សង់​ទី​លាន​កីឡា និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ច្រើន​។ ប្រទេស​រុស្ស៊ី កំពុង​តែ​មាន​ផែន​ការ​រៀបចំ​កម្មវិធី​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ទីក្រុង Sochi នៅ​ថ្ងៃ​ស្អែក ដែល​ត្រូវ​បាន​ចូល​រួម​ដោយ​លោក​ប្រធានា​ធិបតី Vladimir Putin និង​មេ​ដឹក​នាំ​ចលនា​អូឡាំពិក​ដើម្បី​ធ្វើ​ការ​បង្ហាញ​ថា កីឡា​នេះ​សល់​ពេល​តែ​១​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​៕ IS  

អត្ថបទគួរចាប់អារម្មណ៍