ក្រុងម៉ូស្គូ: ប្រទេស​រុស្ស៊ី នឹងដាក់​ពង្រាយ​ឧបករណ៍​បង្ខាំង​សញ្ញា​វិទ្យុសកម្ម ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុង​ប្រទេស​ស៊ីរី និង​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន ដើម្បី​ការពារ​កីឡដ្ឋាន​ក្នុង​ព្រឹត្តិការណ៍ World Cup ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក។

ការ​គំរាម​របស់​ភេរវ​ករ​បានក្លាយ​ជាក​ង្វ​ល់​ដ៏​ចម្បង​មួយ​សម្រាប់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​បាល់ទាត់​ចាប់​ពី​ថ្ងៃ​ទី ១៤ ខែ​មិថុនា ដល់​ថ្ងៃ​ទី ១៥ ខែ​កក្កដា។

ប្រទេស​រុស្ស៊ី បាន​រង​នូវ​ការ​វាយប្រហារ​ដោយ​យន្តហោះ​អត្តឃាត​ជា​បន្តបន្ទាប់ ចាប់តាំង​ពី​ឈ្នះ​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍ World Cup កាល​ពី​ឆ្នាំ ២០១០។

ការវាយប្រហារ​ខ្លះ​ត្រូវបាន​ស្តីបន្ទោស​ទៅលើ​ក្រុម​សកម្មប្រយុទ្ធ​យោធា មក​ពី​តំបន់ Caucasus ភាគ​ខាងជើង ដែល​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ក្រុម​ភេរវកម្ម ISIS ក្នុង​ប្រទេស​ស៊ីរី។

មូលដ្ឋាន​យោធា​របស់​រុស្ស៊ី ក្នុងប្រទេស​ស៊ី​រី​ដែល​ដាច់ដោច​ដោយ​សង្គ្រាម ក៏បាន​ក្លាយជា​គោល​ដៅ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​នៅ​ឆ្នាំ​នេះ​ផង​ដែរ។

ការរំពឹងទុក​ពី​អ្នក​ដែល​ប្រើ-ប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​ដើម្បី​ទម្លាក់​គ្រាប់បែក​ទៅ​លើ​កីឡដ្ឋាន​មួយ កំពុង​តែ​ស្ថិត​ក្នុង​ការ​បារម្ភ​របស់​ក្រសួង​ការពារ​ជាតិ​របស់​រុស្ស៊ី។

អង្គភាព​ព័ត៌មាន RBK របស់​ទីក្រុង​ម៉ូស្គូ បាន​បញ្ជាក់ថា លោក Valery Gerasimov មេបញ្ជាការ​យោធា បាន​ចេញ​បញ្ជា​ផ្សេងៗ​កាល​ពី​ខែ​កុម្ភៈ​ឲ្យ​ដំ​ឡើង​ស្ថានីយ​បង្ខាំង​សញ្ញា​វិទ្យុសកម្ម នៅ​ខាង​ក្រៅ​កីឡដ្ឋាន​ទាំង ១២ ដែល​នឹង​ធ្វើ​ឲ្យ​ការ​ប្រតិបត្តិ​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​មិន​អាច​ដំណើរ​ការ​បាន។

ប្រភព​មួយ​ក្នុង​ក្រសួងការពារជាតិ​រប​ស់​រុស្ស៊ី បាន​ប្រាប់​សារព័ត៌មាន RBK កង​អង្គភាព​មួយ​ចំនួន​នឹង​ត្រូវ​តែ​ចាត់​តាំង​យ៉ាង​សំខាន់​បំផុត និង​អាច​បម្រើការ​សម្រាប់តែ​សេវាកម្ម​សន្តិសុខ​សហភាព​ប៉ុណ្ណោះ។

កង​អង្គភាព​ផ្សេងទៀត​ត្រូវបាន​បង្កើតឡើង​ក្នុងប្រទេស​ស៊ី​រី និង​ត្រូវបាន​អង្កេត​ឃើញ​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន ដោយ​អង្គការ​ឃ្លាំមើល​របស់​សហភាព​អឺរ៉ុប ទៅ​លើ​ជម្លោះ​រយៈពេល ៤ ឆ្នាំ​រវាង​ទីក្រុង​កៀវ និង​ក្រុម​បះបោរ​ដែល​គាំទ្រ​ដោយ​ប្រទេស​រុស្ស៊ី។

លោក Alexei Filatov អតីតមន្ត្រី​ប្រឆាំង​ភេរវកម្ម បាន​ប្រាប់ RBK ថា៖ «យន្តហោះ​គ្មាន​មនុស្ស​បើក​គឺជា​វិធី​សាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ដឹក​ម្សៅ​ជាតិ​ផ្ទុះ TNT (ទម្ងន់​កន្លះ ឬ ១ គីឡូក្រាម) ចម្ងាយ​ពី ២ ទៅ ៣ គីឡូម៉ែត្រ និង​ចុះ​ចត​នៅ​ត្រង់​គោល និង​បំផ្ទុះ​គ្រាប់បែក។

រុស្ស៊ី បាន​បង្កើត​កន្លែង​ជាច្រើន​ដែលមាន​ការហោះហើរ និង​ដែន​កំណត់​ការហោះហើរ​នៅ​កន្លែង​ជាច្រើន​ផ្សេង​ទៀត​សម្រាប់​រយៈពេល​ខាងមុខ​នេះ។

កន្លែង​ទាំងនោះ​មិន​ត្រឹមតែ​គ្របដណ្តប់​ទៅលើ​កីឡដ្ឋាន និង​ទីក្រុង​ម្ចាស់ផ្ទះ​ទាំង ១១ ទេ ប៉ុន្តែ ក៏​ថែម​ទាំង​ការពារ​ត្រង់​ជំរំ​ហ្វឹកហាត់ និង​សណ្ឋាគារ​ដែល​នឹង​ប្រើប្រាស់​ដោយ​ក្រុម​ជម្រើស​ជាតិ​ទាំង ៣២ ក្រុម​ផង​ដែរ។

ក្រសួង​ដឹកជញ្ជូន បានកំណត់​ទីតាំង​ចំនួន ៤១ ដោយ​រាល់​ប្រភេទ​នៃ​ការ​ហោះហើរ​ទាំងអស់ ចាប់​យន្តហោះ​គ្មាន​មនុស្ស​បើក និង​យន្តហោះ​អ្នក​ដំណើរ ត្រូវ​បាន​ហាម​ឃាត់។ ការ​ហាម​ឃាត់​នេះ​មាន​ការ​លាត​សន្ធឹក​ចន្លោះ​ពី ៥០០ ម៉ែត្រ ទៅ ១០ គីឡូម៉ែត្រ។

ប៉ុន្តែ ការប្រតិបត្តិ​យន្តហោះ​គ្មាន​មនុស្ស​បើក នឹង​ក្លាយជា​រឿង​ខុសច្បាប់​ក្នុង​រយៈ​ចម្ងាយ ១០០ គីឡូម៉ែត្រ​ជុំវិញ​ទីក្រុង​ម្ចាស់​ផ្ទះ​ទាំង ១១។

ការ​បង្ហោះ​យន្តហោះ​គ្មាន​មនុស្ស​បើក​ពីលើ​ទីក្រុង​ម៉ូស្គូ ត្រូវបាន​ហាម​ជា​អចិន្រៃ្តយ៍​រួច​ជា​ស្រេច៕