រុស្ស៊ី​នឹង​ដឹង​ច្បាស់​ថា ពួកគេ​នឹង​ត្រូវ​រង​នូវ​ការ​ដាក់​ទណ្ឌកម្ម​ជាថ្មី​នៅ​ត្រឹម​ថ្ងៃ​នេះ ជុំវិញ​ការខកខាន​របស់​ខ្លួន​ក្នុង​ការឆ្លើយតប​តាម​កាលបរិច្ឆេទ​កំណត់​កាលពី​ខែ​ធ្នូ ដើម្បី​អនុញ្ញាតិ​ឲ្យ​ក្រុម​អ្នកស៊ើប​អង្កេត​របស់​អង្គភាព​ប្រឆាំង​សារធាតុ​ហាមឃាត់ (WADA) ចូល​ទៅ​យក​ទិន្នន័យ​ក្នុង​មន្ទីរពិសោធន៍​នៅ​ទីក្រុង​ម៉ូស្គូ ជុំវិញ​រឿង​អាស្រូវ​ប្រើ​សារធាតុ​ហាមឃាត់​គាំទ្រ​ដោយ​រដ្ឋ​។

WADA បាន​ជួបប្រជុំ​គ្នា​តាមរយៈ​សន្និសីទ​តាម​អនឡាញ​កាលពី​រសៀល​ថ្ងៃ​អង្គារ ដើម្បី​ពិភាក្សា​ទៅលើ​អនុសាសន៍​ផ្សេងៗ​ចំពោះ​ការមិន​អនុវត្ត​ច្បាប់​របស់​ភ្នាក់ងារ​ប្រឆាំង​សារធាតុ​ហាមឃាត់​របស់​រុស្ស៊ី​។ នេះ​គឺជា​ទំព័រ​ចុងក្រោយ​គេ​បំផុត​ក្នុង​រឿងរ៉ាវ​មួយ​ដែល​បាន​ផ្ទុះ​ឡើង​ក្នុង​របាយការណ៍​របស់​លោក Richard McLaren កាលពី​ខែ​កក្កដា​៕ IS