The Phnom Penh Post Search

Search form

លោក Guardiola មិន​បង្ហាញពី​ក្តី​សង្ឃឹម ​​នៃ​ការ​លើក​ពាន​​ក្នុង​ពេល​ប៉ះ Man Utd

Content image - Phnom Penh Post
លោក Pep Guardiola គ្រូ​បង្វឹក​របស់​ក្រុម Man City សម្តែង​ការ​រីក​រាយ ក្រោយពី​ក្រុ​មខ្លួន​ផ្តួល​ Stoke ២-០​។ AFP

លោក Guardiola មិន​បង្ហាញពី​ក្តី​សង្ឃឹម ​​នៃ​ការ​លើក​ពាន​​ក្នុង​ពេល​ប៉ះ Man Utd

ក្រុង​មេន​ឆេស្ទ័: លោក Pep Guardiola បាន​​ព្យា​យាម​​មិន​បង្ហាញ​ពី​ភាព​​រំភើប​ក្នុង​ចំណោម​អ្នក​គាំទ្រ​របស់​ក្រុម Manchester City ជុំ​វិញ​ភាព​ដែល​អាច​​នៃ​ការ​ឈ្នះ​ពាន Premier League នៅពេល​ដែល​ពួក​គេ​​​ប៉ះ​ជា​​មួយ​គូ​ប្រជែង​ដ៏​ជូរ​ចត់​របស់​ខ្លួន Man United ក្នុង​ការប្រកួត​រវាង​ក្រុម​ស្ថិត​ក្នុង​ទីក្រុង​តែមួយ​នៅ​​ដើម​ខែ​ក្រោយ​​។

ក្រុម​របស់​លោក Jose Mourinho នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​​កីឡដ្ឋាន Etihad នា​ថ្ងៃ​ទី​៧ ខែ​មេសា សម្រាប់​ការប្រកួតមួយ​នឹង​ធ្វើ​ឲ្យ Man City ​មាន​ភាព​ជាក់​លាក់​ក្នុង​ការ​ក្លាយ​ជាម្ចាស់​ជើង​ឯក ក្រោយពី​ដណ្តើម​បាន​ជ័យ​ជម្នះ ២-០ នៅ​លើ​ទឹកដីក្រុម Stoke កាល​ពី​ថ្ងៃ​ចន្ទ​។

ដំបូង​ឡើយ ក្រុម Man City ត្រូវ​តែ​​ដណ្តើម​យក​ជ័យ​ជម្នះ​នៅ​ពេល​ធ្វើ​ដំណើរ​ទៅជួបក្រុម Everton ប៉ុន្តែ ប្រសិន​បើ​ពួក​គេ​ឈ្នះ លោក Guardiola នឹង​ឈ្នះ​ពាន​រង្វាន់​លីក​ជាលើក​ទី​១​របស់​គេ ក្នុង​កីឡា​បាល់​ទាត់​អង់​គ្លេស តាម​រយៈ​ការ​យកឈ្នះ​លើ​ក្រុម​របស់​លោក Mourinho នា​កីឡដ្ឋាន Etihad​។

លោក Guardiola បាន​ឲ្យ​ដឹង​ថា៖ «គ្រប់​គ្នា​តែង​តែ​សួរ​នូវ​សំណួរ​នេះ​។ ប៉ុន្តែ រឿង​ដ៏សំខាន់​បំផុត​គឺ​នៅ​ថ្ងៃ​ទី​១២ ខែមីនា​។ យើង​មាន​៨១​ពិន្ទុ ដែល​ជា​ពិន្ទុ​ដ៏ច្រើន​។ យើង​ចង់​ក្លាយ​ជាម្ចាស់​ជើង​ឯក​​។ យើ​ងត្រូវ​ការ​ឈ្នះ​៣​ប្រកួត​​ទៀត ​ប៉ុន្តែ យើង​អាច​ឈ្នះ​ពាន​ត្រឹម​តែ​ឈ្នះ​ ២​ប្រកួត (ប្រសិន​បើ Man City ផ្តួល Man Utd​)»​៕ IS

Content image - Phnom Penh Post
ខ្សែ​បម្រើ​អន្តរ​ជាតិ​អេ​ស្ប៉ាញ David Silva (កណ្តាល) របស់​ក្រុម Man City ស៊ុត​បាល់​ផុត​ដៃ​អ្នក​ចាំ​ទី​អង់​គ្លេស Jack Butland របស់​ក្រុម Stoke​។ AFP

អត្ថបទគួរចាប់អារម្មណ៍

  • វីសិនហ្វាន់ លក់​ហ៊ុន ១០០ ភាគរយ​ទៅឲ្យ​ធនាគារ​កូរ៉េ​ខាង​ត្បូង

    ភ្នំពេញៈ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​វិសិន​ហ្វាន់​ (ខេមបូឌា) ត្រូវ​​បានក្រុម​ហ៊ុន​មេ​របស់​ខ្លួន​​សម្រេច​លក់​ភាគ​ហ៊ុន​​​ទាំង​ស្រុង​ទៅ​ឲ្យ​ធ​នា​គារ​ អ៊ូ​រី​ ដែល​មាន​មូល​ដ្ឋាន​នៅ​​ប្រទេស​កូរ៉េខាង​ត្បូង​​​ ក្នុងតម្លៃ​​មួយ​ដែល​មិនត្រូវ​បាន​បង្ហាញ​​ជា​សាធារណៈ។

  • រដ្ឋាភិបាល​ថា ​នឹង​ខាតបង់​ចំណូល​ពន្ធ $៣០ ​លាន

    ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​វិធានការ​ដើម្បី​ជួយ​ទប់ស្កាត់​ការកើនឡើង​តម្លៃ​ប្រេងសាំង ខណៈ​វិធានការ​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ថា​នឹង​ធ្វើឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​ប្រមាណ​ ៣០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។

  • អង្គការ​នៅ​កូរ៉េ​ខាង​ត្បូង ​ផ្តល់​ពានរង្វាន់​សិទ្ធិមនុស្ស​ដល់​លោក កឹម សុខា

    ភ្នំពេញៈ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំងផ្លុង ក្រោម​ការ​ចោទប្រកាន់​ដ៏ចម្រូងចម្រាស​ពី​បទ​ «​ក្បត់ជាតិ​» ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ផ្នែក​សិទ្ធិមនុស្ស

  • អគ្គិភ័យ​ឆេះ​ផ្ទះ​អស់​ ២០ ​ខ្នង​រីឯ ម្ចាស់​ផ្ទះ​បង្ក​ត្រូវ​​បាន​ហៅ​មក​សួរ

    ភ្នំពេញៈ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ចំនួន​ ២០ ​ខ្នង​ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ​​ ៣៥ ​គ្រួសារ​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ខ្ទេច​កាលពី​ម៉ោង ៥ ព្រឹក​ម្សិលមិញ​នៅ​សង្កាត់​បឹងទំពុន​ ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​តែ​គ្មាន​មនុស្ស​គ្រោះថ្នាក់​ទេ​ឯ​មូលហេតុ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដោយ​ហៅ​ម្ចាស់​ផ្ទះ​បង្ក​មក​សួរ ខណៈ​អ្នក​ជិត​ខាង​មិន​សុខ​ចិត្ត​នឹង​ម្ចាស់​ផ្ទះ​ដើមហេតុ​។