លោក Jurgen Klopp បានជំរុញឲ្យក្រុម Liverpool ធ្វើការជួសជុលសម្រាប់ការភ្លាត់ស្នៀតក្នុងការប្រកួតពាន FA Cup របស់ពួកគេ តាមរយៈការបង្ហាញពីទម្រង់លេងដ៏រឹងមាំមួយក្នុងការប្រកួតពាន League Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី ១ ជាមួយនឹងក្រុម Southampton នារាត្រីនេះ។
លោក Klopp បានប្រើប្រាស់យុវជនរបស់ Liverpool ពេលជួបក្រុម Plymouth ក្នុងពាន FA Cup ជុំទី ៣ កាលពីថ្ងៃអាទិត្យ ហើយក្រុមកីឡាករវ័យក្មេងទាំងនោះមិនបានបង្ហាញពីទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ឡើយ ខណៈដែលក្រុមស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី ៤ ដណ្តើមបានលទ្ធផលស្មើ ០-០ នៅកីឡដ្ឋាន Anfield។
Liverpool នៅតែអាចឈានទៅវគ្គបន្តនៃ FA Cup ពេលជួបជាមួយនឹងក្រុម Plymouth ក្នុងជើងទី ២ ប៉ុន្តែ បច្ចុប្បន្ន ក្រុមហង្សក្រហមមួយនេះ ផ្តោតតែលើការប្រជែងយកកៅអីទៅវគ្គផ្តាច់ព្រ័ត្រនៅ Wembley តែប៉ុណ្ណោះ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង ២:៤៥ ទៀបភ្លឺ៕