ភ្នំពេញ: គ្រូបង្វឹក​ផ្ទាល់ខ្លួន​លោក Lorenzo Lanzafame ធ្លាប់បាន​គិត​ថា នឹង​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រឹម​តែ​រយៈពេល ២ ទៅ ៣ ខែ​ប៉ុណ្ណោះ ប៉ុន្តែ លោក​មិន​បាន​ចាក​ចេញ​ពី​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ឡើយ និង​បាន​ធ្វើ​ឲ្យ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ក្លាយជា​ការ​រស់​នៅ​ជា​អចិន្រ្ដៃយ៍​តែ​ម្តង។

បច្ចុប្បន្ន​ លោក​កំពុង​ជាប់​ទាក់ទិន​ដ៏​ជ្រៅ​ក្នុងការ​អភិវឌ្ឍ​របស់​ប្រទេស​នេះ ទាំង​ផ្នែក​កម្រិត ឯកជន និង​ក្នុង​នាម​ជា​ប្រធាន LLFitness ដែល​ជា​ក្រុមហ៊ុន​លោក​បាន​បង្កើត​ឡើង និង​កំពុង​តែ​ជួយ​ដល់​អ្នក​ប្រយុទ្ធ​ជា​ច្រើន​ក្នុង​កម្មវិធី ONE Championship (ONE) ដូចជា ចាន់ រតនា ឲ្យ​ក្លាយ​ជា​អ្នក​ប្រយុទ្ធ​កម្រិត​កំពូល។

លោក​បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​បានមក​ទីនេះ​ដើម្បី​សម្រាក​វិស្សមកាល​រយៈពេល ៣ ខែ ហើយ​ខ្ញុំ​បាន​មើល​ឃើញ​សក្តានុ​ពល​ដ៏​ធំ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​បន្ត​នៅ​ទីនេះ ដើម្បី​ជួយ​មនុស្ស។ ដំបូង​ឡើយ វា​គ្រាន់​តែ​ជា​ការ​សម្រាក​វិស្សមកាល​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​វា​មាន​រយៈពេល ៤ ឆ្នាំ​ហើយ»។

នៅពេលដែល​លោក​បាន​មកដល់​កម្ពុជា លោក Lanzafame មាន​អារម្មណ៍​ថា លោក​អាច​ជួយ​អភិវឌ្ឍ​ប្រទេស​នេះ​ទៅ​លើ​ក្បាច់​យុទ្ធ​គុន​ចម្រុះ និង​ បាន​ចាប់​ដៃគូ​ជាមួយ​នឹង ចាន់ រតនា ក្នុង​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយ​នេះ។

អ្នក​ទាំង ២ បានទទួល​ឱកាស​ក្នុងការ​ស្រូបយក​អត្ត​ប្រយោជន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ លោក Lanzafame នាំយក​ចំណេះ​ដឹង​របស់​លោក​ទាំង​ក្នុង​ប្រទេស​កំណើត​របស់​លោក អ៊ីតាលី និង​អង់គ្លេស ដែល​ជា​កន្លែង​លោក​បាន​រៀន​នៅ​សាលា YMCA Academy ហើយ​រតនា មាន​បទ​ពិសោធ​ជា​ច្រើន​ក្នុង​នាម​ជា​តារា​ប្រដាល់​គុន​ខ្មែរ នៅ​ភ្នំពេញ។

ពួកគេ​បានរួម​គ្នា​ជួយ​ធ្វើការអភិវឌ្ឍ និង​បង្ហាញ​ពី​ក្បាច់ប្រដាល់​ជម្រុះ​នៅ​កម្ពុជា តាមរយៈ​ការ​ប្រកួត​ក្នុង​ប្រទេស​ជាច្រើន​ដូចជា​ចិន ម៉ាឡេស៊ី និង​ហ្វីលីន។

រតនា ដំបូង​ឡើយ​ត្រូវ​បាន​គ្រោង​ធ្វើការ​ប្រកួត​ជាមួយ​នឹង​កីឡាករ​យុទ្ធគុន​ចម្រុះ​មិន​ស្គាល់​ចាញ់​របស់ ​ឥណ្ឌូនេស៊ី Abro “The Black Komodo” Fernandes ក្នុង​ព្រឹត្តិការណ៍ ONE: HEART OF THE LION នៅ​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា ក្នុង​ប្រទេស​សិង្ហបុរី ប៉ុន្តែ ត្រឹម​តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មុន រូបគេ​បាន​ទទួល​ដំណឹង​ថា ការ​ប្រកួត​ក្នុង​ទម្ងន់ ៦១,២ គីឡូក្រាម​ដែល​បាន​គ្រោង​ទុក​នោះ​ត្រូវ​លុប​ចោល​វិញ។

ប៉ុន្តែ បញ្ហា​នេះ នឹងមិន​ធ្វើ​ឲ្យ​រូបគេ​បាក់​ទឹកចិត្ត​ឡើយ។ រូបគេ​នឹង​រក្សា​ការហ្វឹក​ហាត់ និង រង់ចាំ​ទាំង​ការ​អត់​ធ្មត់​សម្រាប់​ការ​កោះ​ហៅ​ពី​ អង្គភាព ONE ទាក់​ទង​នឹង​ការ​វិល​ទៅ​ប្រកួត​វិញ​របស់​គេ ដែល​រូបគេ​សង្ឃឹម​ថា នឹង​កើត​ឡើង​នៅ​ដើម​ខែ​ធ្នូ។

លោក Lanzafame ជឿជាក់​ថា ប្រទេស​នៃ​ការ​ស្រេក​ឃ្លាន​ក្នុង​ការ​ប្រកួត និង​ទទួល​ជោគ​ជ័យ នឹង​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ចលនា​កីឡា​យុទ្ធ​គុន​ចម្រុះ​របស់​កម្ពុជា។

លោក​បានឃើញ​ការអភិវឌ្ឍ​រួចជាស្រេច​របស់ រតនា ក៏ដូចជា​ស្មារតី​កីឡាករ​ខ្មែរ​ក្នុង​កីឡា​យុទ្ធ​គុន​ចម្រុះ​របស់​ប្រទេស​នេះ។

បុរស​រូបនេះ​បាន​បញ្ជាក់ថា៖ «វា​គឺជា​ថាមពល​នៃ​សុច្ឆន្ទៈ។ ពួកគេ​ពិតជា​ស្រេក​ឃ្លាន ហើយ​ពួកគេ​ចង់​បាន​ជ័យ​ជម្នះ។ វា​គ្មាន​លេស​ណាមួយ​សម្រាប់​ពួកគេ​ឡើយ។ ពួកគេ​បញ្ចេញ​អស់​ពី​សមត្ថភាព»។

ស្របពេល​កាលពី​សប្តាហ៍​មុន សហព័ន្ធ​កីឡា​យុទ្ធគុន​ចម្រុះ​កម្ពុជា ត្រូវបាន​បង្កើត​ឡើង វា​មាន​ដំណើរ​ឆ្ពោះ​ទៅ​ជាច្រើន​របស់​ព្រះរាជា​ណាចក្រ​អច្ឆរិយ​មួយ​នេះ។

ក្នុង​សង្វៀន​ដាក់​ទ្រុង​របស់ ONE Championship ចាន់ រតនា វ័យ ៣២ ឆ្នាំ មាន​កំណត់​ត្រា​ឈ្នះ ៣ លើក និង​ចាញ់ ៣ លើក​ដូចគ្នា៕