The Phnom Penh Post Search

Search form

លោក Wenger៖ Coquelin នឹង​ចូលរួម​ជាមួយ Valencia ក្នុង​តម្លៃ​ ១២​ លានផោន

Content image - Phnom Penh Post
ខ្សែ​បម្រើ Francis Conquelin នឹង​ចាក​ចេញពី​ក្លិប Arsenal ទៅ​កាន់​ក្លិប Valencia​។ AFP

លោក Wenger៖ Coquelin នឹង​ចូលរួម​ជាមួយ Valencia ក្នុង​តម្លៃ​ ១២​ លានផោន

ក្រុង​ឡុងដ៍: លោក Arsene Wenger បាន​បញ្ជាក់​ថា ខ្សែ​បម្រើ​ការ​ពារ Francis Coquelin របស់ក្លិប Arsenal នឹង​ត្រូវ​ចូល​រួម​ជា​មួយ​នឹងក្លិប Valencia របស់​អេ​ស្ប៉ាញ ខណៈ​ដែលប​ណ្តាញ​សារ​ព័ត៌​មាន​របស់​ចក្រភព​អង់​គ្លេស​ជា​ច្រើន​បាន​ចេញ​ផ្សាយ​ថា ការ​ផ្ទេរ​នេះ​​អាច​នឹងមានតម្លៃខ្លួន​ ១២ លានផោន (ស្មើនឹង​ ១៦ ​លាន​​ដុល្លារ​អាមេរិក)​។

Coquelin ត្រូវ​បាន​ទាក់​ទង​ឲ្យ​ផ្ទេរ​ទៅកាន់ក្រប​ខ័ណ្ឌ​ដែលលេងក្នុងក្រប​ខ័ណ្ឌ La Liga មួយនេះ ​តាំង​ពី​មុនពេល​ទីផ្សារ​ដោះដូរកីឡាករនៅ​ខែមក​​រានេះ បាន​បើក មក​ម្ល៉េះ ក្រោយពី​​​បានបង្ហាញខ្លួន​ក្នុងការប្រកួតក្រប​ខ័ណ្ឌ Premier League តែមួយ​លើក​គត់ សម្រាប់ក្រុម Arsenal នៅ​រដូវកាលនេះ​។

ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​វ័យ​ ២៦ ​ឆ្នាំ​រូបនេះ ក៏​ស្ថិតក្នុង​​​​ការ​ចាប់​អារម្មណ៍​​របស់​ក្លិប West Ham និង Crystal Palace ផងដែរ ក្រោយពី​​ការវិល​ត្រឡប់​ទៅ​កាន់​​ទម្រង់​លេង​ដ៏ល្អ​វិញ​របស់ Jack Wilshere ​ជាមួយនឹងក្រុម Arsenal បាន​
​​​រា​រាំង​ឱកាស​​របស់ Coquelin តែម្តង​។

លោក Wenger បានប្រាប់​អ្នក​យក​ព័ត៌​​មាន​ថា៖ «រូបគេនឹង​ទៅកាន់​ក្លិប Valencia​​។ រូបគេ​មិន​បាន​ប្រកួត​គ្រប់គ្រាន់​​សម្រាប់យើងនៅ​រដូវកាលនេះ​ឡើយ​។ គេមាន​ឱកាស​មួយ ហើយខ្ញុំ​អនុ​ញ្ញាត​ឲ្យ​រូបគេ​ចាក​ចេញ​»​​៕ IS

អត្ថបទគួរចាប់អារម្មណ៍