The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ល្បុក្កតោ ត្រៀម​ធ្វើ​មហាសន្និបាត និង​ផ្តល់​លិខិត​សរសើរ​ដល់​ព្រឹទ្ធាចារ្យ

ល្បុក្កតោ ត្រៀម​ធ្វើ​មហាសន្និបាត និង​ផ្តល់​លិខិត​សរសើរ​ដល់​ព្រឹទ្ធាចារ្យ

Content image - Phnom Penh Post
សកម្ម​ភាព​​បង្ហាញ​សមត្ថ​ភាព​របស់​កីឡាករល្បុក្កតោ ដែល​​បាន​ធ្វើ​ឡើង​​នៅ NOCC កាល​ពី​ឆ្នាំ​មុន​​។ ស្រេង ម៉េងស្រ៊ុន

ល្បុក្កតោ ត្រៀម​ធ្វើ​មហាសន្និបាត និង​ផ្តល់​លិខិត​សរសើរ​ដល់​ព្រឹទ្ធាចារ្យ

ភ្នំពេញៈ សហព័ន្ធ​កីឡាល្បុក្កតោ​កម្ពុជា ត្រៀម​ធ្វើ​មហាសន្និបាត បូក​សរុប​ការងារ ប្រចាំ​ឆ្នាំ ២០១៨ និង​ផ្តល់​លិខិត​សរសើរ​លើក​ទឹក​ចិត្ត​ដល់​លោក​ព្រឹទ្ធាចារ្យ និង​គ្រូបង្វឹក ដែល​បាន​ប្រឹង​ប្រែង​ជួយ​គុន​ល្បុក្កតោ ឲ្យ​មាន​សកម្មភាព​រីក​ចម្រើន ហើយ​មហា​សន្និបាត​នេះ​គ្រោង​នឹង​ធ្វើ​នៅ​ទីស្នាក់ការ NOCC នា​ល្ងាច​ថ្ងៃ​សុក្រ ក្រោម​អធិបតីភាព​លោក​បណ្ឌិត ច័ន្ទ សារុន ជា​ប្រធាន​សហព័ន្ធ។

លោក អ៊ូ តារា អគ្គលេខាធិ​ការ​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃ​ពុធ​ថា៖ «ក្រៅ​ពី​បូក​សរុប​ការងារ​រយៈពេល​ពេញ ១ ឆ្នាំ សហព័ន្ធ​មាន​ផែនការ​អនុវត្ត​ជាច្រើន ហើយ​នៅ​ក្នុង​មហា​សន្និបាត​នោះ សហព័ន្ធ នឹង​មាន​ការ​ផ្តល់​លិខិត​សរសើរ​ដល់​ព្រឹទ្ធាចារ្យ​សំខាន់ៗ ដែល​មាន​ស្នាដៃ ធ្លាប់​បាន​ប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ កម្លាំង​ចិត្ត ក្នុង​ការ​ជួយ​ឲ្យ​ល្បុក្កតោ មាន​សកម្មភាព​រីក​ចម្រើន ទាំង​ក្នុង និង​នៅ​លើ​ឆាក​អន្តរជាតិ»។

តាម​អគ្គលេខាធិការ​វ័យក្មេង​រូបនេះ​បាន​ឲ្យ​ដឹងថា ព្រឹទ្ធាចារ្យ​មាន​ស្នាដៃ ដែល​នឹង​ទទួល​បាន​លិខិត​សរសើរ ក្នុង​មហា​សន្និបាត​នោះ រួម​មាន​លោក​ព្រឹទ្ធាចារ្យ សាន គឹមស៊ាន ប្រធាន​បណ្ឌិត្យ​សភា​កីឡា​ល្បុក្កតោ​កម្ពុជា មក​ពី​ខេត្ត​សៀមរាប ព្រឹទ្ធាចារ្យ ហុក ឈាង​គីម នៅ​ភ្នំពេញ ព្រឹទ្ធាចារ្យ អំ យ៉ុម មក​ពី​ខេត្ត​កំពង់ឆ្នាំង ព្រឹទ្ធាចារ្យ កែវ សំអុល មក​ពី​ខេត្ត​កំពង់ឆ្នាំង ព្រឹទ្ធាចារ្យ អិត ម៉ែន មក​ពី​ខេត្ត​កំពត ព្រឹទ្ធាចារ្យ រស់ សារី មក​ពី​ខេត្ត​សៀមរាប និង​ព្រឹទ្ធាចារ្យ ប៉ុញ កើន មកពី​ខេត្ត​តាកែវ ជាដើម។

លោក អ៊ូ តារា បាន​បន្ថែមទៀតថា៖ «នៅក្នុង​មហា​ស​ន្និបាត ប្រចាំ​ឆ្នាំនេះ មាន​ក្លិប និង​សាលា​គុន​ចូលរួម​ចំនួន ១៧ មក​ពី​រាជធានី​ភ្នំពេញ ខេត្ត​តាកែវ កំពត កំពង់ឆ្នាំង សៀមរាប ឧត្តរមានជ័យ និង​ខេត្ត​រតនគិរី​ដែល​សរុប​កីឡាករ កីឡាការិនី និង​គ្រូបង្វឹក ព្រម​ទាំង​ព្រឹទ្ធាចារ្យ​ជា​អ្នក​ចូលរួម​ស្ថាបនិក មាន​ចំនួន ២០០ នាក់»។

លោក ហុក ឈាង​គីម ព្រឹទ្ធាចា​រ្យ ដែលមាន​ឈ្មោះ​ល្បី​បន្ទាប់ពី​លោកគ្រូ​តា​ក្រមា​មាស​សាន គឹមស៊ាន បាន​ថ្លែង​ថា៖ «អស់​ពី​ចាស់ៗ​ទៅ កីឡា​ល្បុក្កតោ នៅ​មាន​គ្រូៗ​វ័យ​ក្មេង ដឹកនាំ​គ្រប់គ្រង​បន្ត ដើម្បី​ធ្វើ​សកម្មភាព​ឲ្យ​មាន​ភាព​រីក​ចម្រើន ហើយ​មហា​សន្និបាត ដែល​មាន​ការ​លើក​ទឹក​ចិត្ត​សម្រាប់​ចាស់ៗ ធ្លាប់​មាន​គុណ​បំណាច់ ជួយ​ដល់​ល្បុក្កតោ កន្លង​មក​នោះ គឺជា​កាយវិការ​ល្អ​មួយ​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ធ្វើ​តាម ហើយ​ក៏​ជា​ប្រពៃណី​ខ្មែរ​មួយ ចេះ​ប្រារព្ធ​ពិធី​ដឹង​គុណ​ចាស់ៗ គ្រូៗ និង​អ្នក​មាន​គុណ»៕

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។