The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វិសាខា និង​បឹងកេត រំពឹង​ឈ្នះ ​គិរីវង់ និង​សូលទីឡូ​អង្គរ ក្នុង​ពាន​ហ៊ុនសែន

វិសាខា និង​បឹងកេត រំពឹង​ឈ្នះ ​គិរីវង់ និង​សូលទីឡូ​អង្គរ ក្នុង​ពាន​ហ៊ុនសែន

Content image - Phnom Penh Post
ចាន់ វឌ្ឍនាកា បាន​ស៊ុត​បាល់​ជម្នះ​ការ​បាំង​របស់​ខ្សែការពារ​ក្រុម​ខេត្ត​សៀមរាប​កាល​ប្រកួត​វគ្គ​ជម្រុះ​ ១៦ ​ក្រុម​ចុងក្រោយ​។ រូប CNCC

វិសាខា និង​បឹងកេត រំពឹង​ឈ្នះ ​គិរីវង់ និង​សូលទីឡូ​អង្គរ ក្នុង​ពាន​ហ៊ុនសែន

ភ្នំពេញៈ ក្រុម​ស្រេកឃ្លាន​ការឈ្នះ​ពាន ជា​លើក​ដំបូង វិសាខា និង​បឹងកេត ហាក់​មាន​ទំនុកចិត្ត និង​ភាគរយ​ច្រើន​ក្នុង​ការ​យក​ឈ្នះ​ក្រុម​គិរីវង់​សុខសែនជ័យ និង​សូលទីឡូ​អង្គរ ខណៈ​ក្រុម​ទាំង​ ៤ ត្រូវ​ជួបគ្នា​ក្នុង​ការប្រកួត​ជម្រុះ​ជើង​ទី​ ១ វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​ ២០១៩ នៅ​ថ្ងៃ​ពុធ​នេះ​។

ក្រុម​វិសាខា​នឹង​បើក​កីឡដ្ឋាន​វិសាខា​របស់​ខ្លួន ដើម្បី​ស្វាគមន៍​ក្រុម​គិរីវង់​សុខសែនជ័យ​នៅ​ល្ងាច​ម៉ោង​ ៦ ថ្ងៃនេះ ហើយ​ជ័យជម្នះ​របស់​គិរីវង់​លើ​ក្រុម​ខ្លាំង​ណាហ្គាវើល​នៅ​វគ្គ​ ១៦ ​ក្រុម​ត្រូវ​បាន​លោក ហុក សុចិត្រា អ្នកចាត់ការ​ទូទៅ​ក្រុម​វិសាខា ចាត់ទុក​ថា​ជា​គំរូ និង​បទពិសោធ​សម្រាប់​កូនក្រុម​លោក​ក្នុង​ការ​តាំងចិត្ត​យក​ឈ្នះ​ក្រុម​គិរីវង់​សម្រាប់​ការប្រកួត​ជើង​ទី​​ ១ ​នេះ​។

លោក ហុក សុចិត្រា បាន​និយាយ​ថា​៖ «​ជ័យជម្នះ​របស់​ក្រុម​គិរីវង់​លើ​ណាហ្គាវើល បាន​ក្លាយ​ជា​គំរូ​មួយ​ដ៏ល្អ​សម្រាប់​ក្រុម​វិសាខា និង​ជា​ការផ្តល់​បទពិសោធ​មួយ​សម្រាប់​យើង​ក្នុង​ការរៀបចំ និង​ត្រៀម​លក្ខណៈ​ឲ្យ​បាន​ល្អ​។ ការតាំង​ចិត្ត និង​ការប្រឹងប្រែង​របស់​ក្រុម​គិរីវង់​បាន​ធ្វើឲ្យ​ក្រុម​នេះ​ធ្វើ​បាន​ល្អ​មែនទែន​ពី​ ១ ​ទៅ​ ១ ​ប្រកួត គឺ​មាន​ការរីកចម្រើន អ៊ីចឹង​វា​ជា​គំរូ​ល្អ​មួយ​សម្រាប់​ពួកយើង​ក្នុង​ការត្រៀមខ្លួន ការប្រមូល​អារម្មណ៍ និង​ការប្រកួត ដើម្បី​ទទួល​បាន​នូវ​លទ្ធផល​ល្អ​»​។

ចំណែក​លោក ផាន់ ចាន់ផាត គ្រូបង្វឹក​ក្រុម​គិរីវង់​និយាយ​ថា​៖ «​វិសាខា ជា​ក្លិប​មួយ​រៀបចំ​បានល្អ ហើយ​កីឡាករ​សុទ្ធ​តែមាន​គុណភាព អ៊ីចឹង​ការប្រកួត​នេះ​យើង​នឹង​ខំប្រឹង​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ប៉ុន្តែ​ការប្រកួត​ជើង​ទី​​ ១ ​នេះ យើង​អាច​រៀបចំ​ប្រព័ន្ធ​ការពារ​ច្រើន ព្រោះ​បើ​ប្រៀបធៀប​កម្រិត​លេង​របស់​កីឡាករ​ម្នាក់ៗ គឺ​យើង​អាច​នឹង​នៅក្រោម​គេ​។ ទោះ​យើង​បាន​ទម្លាក់​ក្រុម​ណាហ្គាវើល តែ​យើង​នឹង​ព្យាយាម​បន្ថែម​ទៀត ព្រោះ​ក្នុង​វគ្គ​នេះ​ជា​ការ​ប្រកួត​ដែល​ពិបាក​ក្នុង​ការ​ប្រជែង​យកជ័យ​ជម្នះ​ដូចគ្នា​»​។

ចំណែក​ក្រុម​បឹងកេត​នឹង​បើកទ្វារ​កីឡដ្ឋាន​ខេមបូឌាអ៊ែរវ៉េ របស់​ខ្លូន ដើម្បី​ទទួល​ក្រុម​ភ្ញៀវ សូលទីឡូ​អង្គរ ហើយ​ការប្រកួត​នេះ​លោក ហៅ សុជាតិ ជា​គ្រូបង្វឹក​រំពឹង​ថា​នឹង​ធ្វើ​បាន​ល្អ ដើម្បី​សងសឹក​ចំពោះ​ការ​ចាញ់​ក្រុម​សូលទីឡូអង្គរ ៥-៤ ការប្រកួត​ក្នុង​លីក​កំពូល​។

លោក ហៅ សុជាតិ បាន​និយាយ​ថា​៖ «​ការជួប​ក្រុម​សូលទីឡូអង្គរ​នេះ​ក៏​ជា​ការ​ផ្តល់​ឱកាស​ឲ្យ​យើង​បាន​សងសឹក ដែល​យើង​បាន​ចាញ់​ក្នុង​លីក​កំពូល​ផងដែរ ប៉ុន្តែ​យើង​មិនអាច​មើលស្រាល​លើ​គាត់​បានដែរ ព្រោះ​បើ​គាត់​មិន​ខ្លាំង ក៏​មិនអាច​ឡើង​ដល់​វគ្គ​ ៨ ​ក្រុម​នេះដែរ​។ អ្វីដែល​សំខាន់ យើង​ត្រូវ​រៀបចំ​ក្រុម​យើង​ឲ្យ​បានល្អ ហើយ​បើ​មើល​ទៅលើ​គុណភាព​កីឡាករ គឺ​យើង​អាចមាន​ឱកាស​ច្រើន ហើយ​ការវិល​មក​ចូលរួម​របស់ ចាន់ វឌ្ឍនាកា បានធ្វើ​ឲ្យ​តំបន់​ប្រយុទ្ធ​យើង​កាន់តែ​មាន​លទ្ធភាព​ច្រើន​»​។

ចំណែក លោក ជា ម៉េងលី អ្នកចាត់ការ​ទូទៅ​ក្រុម​សូលទីឡូ​អង្គរ បាន​និយាយ​ថា​៖ «​យើង​ជា​ក្លិប​ថ្មី​ជាងគេ​ក្នុង​ពាន​នេះ ហើយ​យើង​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​បឹងកេត​ អ៊ីចឹង​វា​អាច​នឹង​មាន​ការលំបាក​ដែរ ប៉ុន្តែ​ខ្ញុំ​គិតថា យើង​នៅតែ​មាន​សង្ឃឹម ៥០ ​ទល់​ ៥០ ​ភាគរយ ព្រោះ​បើ​យើង​មើល​ទៅលើ​គុណភាព​កីឡាករ​របស់គេ និង​ការអភិវឌ្ឍ​កីឡាករ​របស់​យើង ឃើញ​ថា​មាន​ការ​រីកចម្រើន​ច្រើន ដូច្នេះ​យើង​នៅតែ​មាន​ឱកាស​ប្រជែង​យក​ជ័យជម្នះ​ដែរ​»៕

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។