ប្រធាន​អង្គភាព​កីឡា​ជាន់ខ្ពស់​របស់​កូរ៉េ​ខាង​ត្បូង​កាលពី​ថ្ងៃ​អង្គារ​បាន​សុំ​ការ​អភ័យទោស​សម្រាប់​ករណី​បំពាន ផ្លូវភេទ​រវាង​អត្តពលិក​វ័យក្មេង និង​គ្រូបង្វឹក​របស់​ពួកគេ​ហើយ​បាន​សន្យា​ថា​នឹង​ដាក់​ពិន័យ​ព្យួរ​អស់​មួយ​ជីវិត​លើ​អ្នក​ប្រព្រឹត្តល្មើស​។

ការចាត់​វិធានការ​នេះ​កើតឡើង​ក្រោយពី​ម្ចាស់​មេដាយមាស​អូឡាំពិក​ ២ ​សម័យកាល Shim Suk-hee បាន​ចោទប្រកាន់​អតីត​គ្រូបង្វឹក​របស់​លោក​កាលពី​សប្តាហ៍​មុន​ពី​បទ​រំលោភ និង​បំពាន​ផ្លូវភេទ​លើ​រូបនាង​ជាច្រើន​លើក​ច្រើន​សា​ដែល​នាំ​ឲ្យ​ជនរងគ្រោះ​ផ្សេង​ទៀត ហ៊ាន​ចេញ​មុខ​តវ៉ា​។

លោក Lee Kee-heung ប្រធាន​គណៈកម្មាធិការ​អូឡាំពិក និង​កីឡា​កូរ៉េ​បាន​សុំ​អភ័យទោស​សម្រាប់​កំហុស​ជា​ប្រព័ន្ធ​នេះ​ដែល​មិន​អាច​ការពារ​ការ​ប្រព្រឹត្ត​ល្មើស​ម្តង​ហើយ​ម្តង​ទៀត​។ លោក Lee បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​ពិនិត្យ​លើ​គ្រូបង្វឹក​នានា​ដែល​ព្យាយាម​រៀបចំ​អនាគត​អត្តពលិក​របស់​យើង និង​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ដើម្បី​ប្រព្រឹត្ត​សកម្មភាព​មិន​យុត្តិធម៌​»៕ IS