The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Antonio ជួយ​ឱ្យ West Ham កាន់តែ​មាន​សម្ទុះ ក្នុង​ការប្រជែង​កៅអី Champions League




Antonio ជួយ​ឱ្យ West Ham កាន់តែ​មាន​សម្ទុះ ក្នុង​ការប្រជែង​កៅអី Champions League

Content image - Phnom Penh Post
Antonio (ទី ២ ខាងឆ្វេង) តែត​បញ្ចូល​ទី​ឱ្យ West Ham តាម​ស្មើ Burnley ១-១ អំឡុង​ការប្រកួត នៅ Premier League កាលពី​ថ្ងៃ​ចន្ទ។

Antonio ជួយ​ឱ្យ West Ham កាន់តែ​មាន​សម្ទុះ ក្នុង​ការប្រជែង​កៅអី Champions League

ក្រុងឡុងដ៍: ក្រុម​ញញួរ​ធំ West Ham United នៅតែ​បន្តធ្វើ​ឱ្យមាន​ការភ្ញាក់ផ្អើល​ដដែល សម្រាប់​ការប្រជែង​តំណែង​ទៅ​លេង​នៅ​ក្របខ័ណ្ឌ UEFA Champions League (UCL) បន្ទាប់ពី​ខ្សែប្រយុទ្ធ Michail Antonio ស៊ុត​បញ្ចូល​ទី ២ គ្រាប់ ដែល​ជួយ​ឱ្យ​ក្រុម​វាយបក​យកជ័យ​ជម្នះ ២-១ លើ​ក្រុម​ម្ចាស់ផ្ទះ Burnley ២-១ កាលពី​ថ្ងៃ​ចន្ទ។

ការរក​បាន ១ គ្រាប់​ពី​ការស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ​របស់ Chris Wood ធ្វើឱ្យ​ក្រុម​ម្ចាស់ផ្ទះ​នាំមុខ តែ​ក្រុម Burnley បាន​បរាជ័យ​ក្នុង​ការធានា​ថា ខ្លួន​នឹង​អាច​រស់រាន​នៅ​ក្របខ័ណ្ឌ Premier League បន្តទៀត​នារដូវកាល​ក្រោយ ដោយសារ​គ្រាប់​បាល់ ២ គ្រាប់​ពី​ខ្សែប្រយុទ្ធ Antonio របស់​ក្រុម​ភ្ញៀវ ដែល​កើតឡើង​ក្នុង​រយៈពេល​តែ ៨ នាទី។

ឥឡូវនេះ ក្រុម​ញញួរ​ធំ រំកិល​ឡើង​ទៅ​នៅ​លេខ ៥ ដោយ​មាន​គម្លាត​តែ ៣ ពិន្ទុ​ប៉ុណ្ណោះ ពីក្រោម​ក្រុម​តោខៀវ Chelsea ដែល​ត្រូវ​ធ្វើដំណើរ​ទៅ​តទល់​ជាមួយ​នឹង​ក្រុម​កំពូល​តារាង Manchester City នា​ចុងសប្ដាហ៍​ក្រោយ។

ផ្ទុយទៅវិញ ក្រុម West Ham នឹងមាន​ដំណើរ​ផ្លូវ​ដ៏គួរ​គាប់ចិត្ត ដោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Everton, Brighton, West Brom និង Southampton សម្រាប់​ការប្រកួត ៤ លើក​ចុងក្រោយ​របស់ខ្លួន​នារដូវកាល​នេះ។

ការវិល​មកវិញ​របស់ Antonio ក្រោយ​ជា​ពីរ​បួស អាច​បង្ហាញ​ឱ្យ​ឃើញ​ពី​ចំណែក​ដ៏សំខាន់​សម្រាប់​ក្រុម​របស់លោក David Moyes ដែល​រដូវកាល​មុន ក្នុងដំណាក់កាល​នេះ គឺ​ប្រឹង​ប្រយុទ្ធ ដើម្បី​តែ​បន្តជីវិត​នៅ​លីគ​កំពូល​ប៉ុណ្ណោះ។

ចំណែកឯ​ការប្រកួត​របស់​ក្រុម​នៅ​បាត​តារាង​វិញ ក្រុម West Brom កំពុង​ត្រៀមខ្លួន​ដាំ​ក្បាល​ត្រឡប់​ទៅ​ក្របខ័ណ្ឌ Championship វិញ​ហើយ បន្ទាប់ពី​ទើប​វិល​មកកាន់ Premier League ១ រដូវកាល ដោយសារ​លេង​បាន​ត្រឹម​ស្មើ ១-១ ជាមួយ​ក្រុម Wolverhampton Wanderers។

លទ្ធផល​នេះ​ស្ទើរតែ​ធ្វើឱ្យ​ក្រុម​របស់លោក Sam Allardyce គ្មាន​ឱកាស ក្នុង​ការបាន​បន្ត​លេង​នៅ​លីគ​កំពូល​ទៀតឡើយ ដោយសារ​មាន​គម្លាត​ដល់​ទៅ ១០ ពិន្ទុ​ពី​ទីតាំង​សុវត្ថិភាព ខណៈ​ពិន្ទុ​ខ្ពស់បំផុត​ដែល​អាច​ដណ្ដើម​បាន​គឺ​មាន ១២ ពិន្ទុ​ប៉ុណ្ណោះ ព្រោះ​នៅសល់​តែ ៤ ហ្គេម​ទៀត​នឹង​បញ្ចប់​រដូវកាល​ជា​ស្ថាពរ​ហើយ។

គ្រូបង្វឹក​របស់​ក្រុម West Brom បាន​ប្រាប់ថា៖ «យើង​ជំពាក់​គ្រប់គ្នា ក្នុង​ការបន្ត​រក្សា​អាកប្បកិរិយា​អាជីព។ យើង​នឹង​ប្រឹងប្រែង ដើម្បី​ឈ្នះ​រាល់​ការប្រកួត ដែល​យើង​នៅសល់ ហើយ​សង្ឃឹមថា ក្រុម​ដែល​នៅ​ពីលើ​យើង ចាញ់​គ្រប់​ហ្គេម ហើយ​បន្ទាប់មក ជាមួយ​នឹង​អព្ភូតហេតុ និង​រឿង​មិនគួរ​ឱ្យ​ជឿ នឹង​អាច​ជួយ​ឱ្យ​ពួកយើង​នៅទីនេះ​ទៀត»៕ VN

អត្ថបទគួរចាប់អារម្មណ៍