ក្រុម Atletico Madrid បាន​យក​ឈ្នះ Marseille ៣-០ នៅ កីឡដ្ឋាន Parc Olympique Lyonnais ក្នុង​ទឹកដី Lyon ប្រទេស​បារាំង ដើម្បី​លើក​ពាន Europa League ជា​លើក​ទី​៣ ក្នុង​រយ:ពេល ៩ ឆ្នាំ​ចុង​ក្រោយ។

Atletico បាន​លើកពាន ​Europa League ជា​លើក​ដំបូង នៅ​​ឆ្នាំ ២០១០ និង​លើក​ទី​២ នៅ​ឆ្នាំ ២០១២ ចំណែក​ការ​លើក​ពាន​ជា​លើក​ទី ៣ នេះ គឺ​បាន​កើត​ឡើង ​ក្រោយ​ពេល​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង Griezmann បាន​ស៊ុត​បើក​ឆាក ២ គ្រាប់​តែ​ម្នាក់​ឯង​នៅ​នាទី ២១ និងទី ៤៩ មុន​ពេល​ប្រធាន​ក្រុម Gabi បន្ថែម​គ្រាប់​ទី ៣ នៅ​នាទី ៨៩ នោះ ហើយ​លទ្ធផល​ឈ្នះ ៣-០ នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ពួក​គេ មាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ប៉ុន្តែ​បាន​ធ្វើ​ឲ្យ​ក្រុម Marseille និង​អ្នក​គាំទ្រ​របស់​ពួក​គេ ខក​ចិត្ត​យ៉ាង​ខ្លាំង៕