The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Bale ត្រឡប់​មកវិញ​ ខណៈ Zidane ស្ទាក់ស្ទើរ​ពី Neymar

Bale ត្រឡប់​មកវិញ​ ខណៈ Zidane ស្ទាក់ស្ទើរ​ពី Neymar

Content image - Phnom Penh Post
Bale តែ​តបាល់​ក្នុង​ការប្រកួត​ពីថ្ងៃ​ទី​ ១១ ខែ​មិថុនា ឆ្នាំ​ ២០១៩​។ រូបថត AFP

Bale ត្រឡប់​មកវិញ​ ខណៈ Zidane ស្ទាក់ស្ទើរ​ពី Neymar

ក្រុងម៉ាឌ្រីដៈ កីឡាករ Gareth Bale នៅ​ក្លិប Real Madrid បាន​ចូល​លេង​ជា​លើកដំបូង​ក្នុងការ​ប្រកួត​មិត្តភាព​មុន​រដូវកាល​ចំនួន​ ៤ ​លើក​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​បង្ហាញថា រូបគេ​នៅតែ​អាច​មាន​តួនាទី​ដដែល​ក្រោម​ការដឹកនាំ​របស់​លោក Zinedine Zidane​។

ខ្សែប្រយុទ្ធ​សញ្ជាតិ​វេលស៍ Bale បាន​ចូល​លេង​ ខណៈ​ក្រុម Madrid បាន​ប្រកួត​ស្មើគ្នា ២-២ ជាមួយ​ក្លិប Roma នៅ​កីឡដ្ឋាន Stadio Olimpico មុនពេល​ក្រុម​នេះ​ចាញ់​ការប្រកួត​មិត្តភាព​នេះ​ដោយ​ការស៊ុត​បាល់​ប៉េណាល់ទី​។

ក្រោយពី​ការប្រកួត​នេះ​ហើយ​លោក Zidane ក៏ត្រូវ​បាន​គេ​សួរនាំ​ពាក់ព័ន្ធ​នឹង​ការចុះ​កុងត្រា​ទិញ​ខ្សែប្រយុទ្ធ Neymar មកពី​ក្លិប PSG ផងដែរ​ ប៉ុន្តែ​លោក​បាន​បដិសេធ​ឆ្លើយ​នឹង​សំណួរ​នេះ​។

នេះ​ជា​ការប្រកួត​កម្ដៅ​សាច់ដុំ​ចុងក្រោយ​ និង​ជា​លើក​ទី​ ៧ ​របស់​ក្លិប Madrid នៅ​មុនពេល​ចាប់ផ្ដើម​ការប្រកួត​ក្របខ័ណ្ឌ​អេស្ប៉ាញ LaLiga នៅ​ចុង​សប្ដាហ៍​ក្រោយនេះ​ ប៉ុន្តែ​ក្នុងចំណោម​ការប្រកួត​ទាំង​ ៧ ​លើក​នេះ​គឺ​កីឡាករ Bale ចូល​លេង​បាន​តែ​ ៣ ​ប្រកួត​ប៉ុណ្ណោះ​ដែល​ក្នុង​ការប្រកួត​នីមួយៗ​ក្នុងនាម​ជា​កីឡាករ​ជំនួស​ទាំងអស់​។

កីឡាករ James Rodriguez ដែល​គេ​រំពឹងថា​នឹង​ចេញពី​ក្លិប Madrid នៅ​រដូវក្ដៅ​នេះ​ក៏​មិនត្រូវ​បានដាក់​ឲ្យ​ចូល​លេង​ក្នុង​ការប្រកួត​ជាមួយ​ក្លិប Roma នេះ​ផងដែរ​។

លោក Zidane បាន​និយាយ​ក្រោយមក​ទៀត​ថា​៖ «​កីឡាករ Bale និង James គឺជា​កីឡាករ​របស់​ក្លិប Real Madrid ខណៈ​អ្វីៗ​អាច​កើតឡើង​រហូត​ថ្ងៃទី​ ៣១ ខែសីហា ប៉ុន្តែ​យើង​កំពុង​រាប់បញ្ចូល​ជា​កីឡាករ​យើង​ទាំងអស់​ពេលនេះ​»​។

ជុំវិញ​លទ្ធភាព​ចង់បាន​ខ្សែប្រយុទ្ធ Neymar ដែល​គេ​រាយការណ៍​ថា ចង់​ចេញពី​ក្លិប PSG ទៅ​ចូលរួម​នឹង​ក្លិប Barcelona វិញ​នោះ លោក Zidane បាន​និយាយ​ថា​៖ «​យើង​នៅ​ទីនេះ​ជាមួយ​សមាជិក​ក្រុម​ដែល​យើង​មាន ហើយ​យើង​គ្រាន់តែ​គិតពី​បញ្ហា​នោះ​តែ​ប៉ុណ្ណោះ​»​។

លោក Zidane បាន​បញ្ជាក់​ច្បាស់​ថា កីឡាករ Bale មិនមែន​ជា​ផ្នែក​របស់​ផែនការ​គាត់​សម្រាប់​ក្លិប Real Madrid នៅ​រដូវកាល​ថ្មី​នេះ​ទេ ហើយ​កីឡាករ​វេលស៍​រូបនេះ​មិន​បាន​ចូលរួម​ការប្រកួត​មុន​រដូវកាល​ ៣ ​លើក​ដែល​ទី​ ១ ​ជាមួយ​ក្លិប RB Salzhurg, ក្លិប Fenerbahce និង Tottenham​។

ប៉ុន្តែ​ក្រោយពី​ផែនការ​ទៅ​ប្រទេស​ចិន​ត្រូវបាន​បរាជ័យ និង​រដូវកាល​ដោះដូរ​កីឡាករ​នៅ​ក្របខ័ណ្ឌ Premier League ត្រូវបាន​បិទ​បញ្ចប់​នោះ ខ្សែប្រយុទ្ធ Bale បាន​ត្រឡប់​ទៅ​ចូលរួម​នឹង​ក្លិប​នេះ​វិញ​ដោយបាន​ចូល​លេង​នៅ​រយៈពេល​កន្លះ​ម៉ោង ចុងក្រោយ​នៃ​ការប្រកួត​ជាមួយ​ក្លិប Roma៕ SN

អត្ថបទគួរចាប់អារម្មណ៍