The Phnom Penh Post Search

Search form

Bale ស្ថិតក្នុង​ការ​ចាប់​អាអារម្មណ៍​ពេល​ជួប Plzen

Content image - Phnom Penh Post
Gareth Bale (កណ្តាល​) របស់ Real ស៊ុត​បាល់​ក្រោម​សម្ពាធ​ពី​កីឡាករ​របស់ Viktoria Plzen​​។ AFP

Bale ស្ថិតក្នុង​ការ​ចាប់​អាអារម្មណ៍​ពេល​ជួប Plzen

ក្រុងម៉ាឌ្រីដ: លោក Santiago Solari គ្រូបង្វឹក​បណ្តោះ អាសន្ន​របស់​ក្រុម Real Madrid បាន​បញ្ជាក់ ថា «Bale ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់» ប៉ុន្តែ លោក​នៅ​តែ​ត្រូវ​ប្តូរ​រូបគេ​ចេញ​នៅ​នាទី ទី ៧១ នៅ​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម Real Valladolid កាល​ពី​ថ្ងៃ​សៅរ៍។

Real Madrid បាន​ស្ថិតក្នុង​លទ្ធផល​ស្មើ ០-០ នា​កីឡដ្ឋាន Santiago Bernabeu របស់​ពួកគេ ហើយ​ស្រប​ពេល​ពួកគេ​កំពុង​ស្វែងរក​គ្រាប់​បាល់​បើក​ឆាក Gareth Bale ត្រូវ​បាន​ប្តូរ​ចេញ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ចាក​ចេញ​ជាមួយ​នឹង​សំឡេង​ស្រែក​ចំអក​ឲ្យ​ពី​អ្នក​គាំទ្រ បើ​ទោះ​លោក Solari បាន​ការពារ​រូបគេ​មិន​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ដោយ​ផ្ទាល់​ជាមួយ​នឹង​កីឡាករ​វ័យ​ក្មេង Vinicius Junior ក៏ដោយ។ ទោះបី​ជា​យ៉ាង​ណា ខ្សែ​ប្រយុទ្ធ​វ័យ ១៨ ឆ្នាំ​រូប​នេះ បាន​ចូល​លេង​ក្នុង​រយៈពេល ២ នាទី​ក្រោយ​មក និង​បាន​បង្កើត​ឲ្យ​មាន​ការ​ប្រែប្រួល ខណៈ​ដែល​ការ​ស៊ុត​បាល់​របស់​គេ​បាន​ផ្លាត​ចូល​ទី​ដើម្បី​ជួយ​ឲ្យ​ក្រុម Real មាន​គ្រាប់​បាល់​នាំ​មុខ​មុន។

លោក Solari បាន​ឲ្យ​ដឹងថា៖ «នៅ​ថ្ងៃមួយ​ផ្សេងទៀត Gareth នឹង​រកបាន​គ្រាប់​បាល់។ គ្រប់គ្នា​នឹង​អបអរ​គ្រាប់​បាល់​នោះ»។

ប៉ុន្តែ អ្នក​ដែល​ចាំ​រិះគន់​ទៅលើ Bale នឹង​ដំឡើង​សំឡេង​របស់ខ្លួន​ម្តងទៀត នៅមុន​ពេល​ក្រុម Real Madrid ធ្វើ​ដំណើរ​ទៅ​ប្រកួត​លើទឹក​ដី​ក្រុម Viktoria Plzen ក្នុង​ក្របខ័ណ្ឌ Champions League នៅ​រាត្រី​នេះ។

Real នឹង​ឈានទៅ​កាន់ការ​ប្រកួត​នេះ ក្រោយពី​បាន​យកឈ្នះ ២-១ ក្នុងពេល​ក្រុម​ទាំង ២ បាន​ជួប​គ្នា​កាល​ពី ២ សប្តាហ៍​មុន។

ក្រុម​ធ្លាក់​ទម្រង់ Bayern សម្លឹង​រក​អ្នក​ជំនួស Thiago
Bayern Munich កំពុងតែ​ជួប​ការលំបាក​ក្នុង​ការរក​កីឡាករ​បំពេញ​កន្លែង​ទំនេរ​ដែល​ត្រូវបាន​បន្សល់​ទុក​ដោយ​បញ្ហា​របស់​កីឡាករ Thiago Alcantara ខណៈ​ដែល​ពួកគេ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ក្រុម AEK ក្នុង​ក្របខ័ណ្ឌ Champions League នៅ​រាត្រី​នេះ ដោយ​សម្លឹង​រក​ការ​ឈ្នះ​សិទ្ធិ​ទៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ។ Bayern បាន​យក​ឈ្នះ​កាល​ពី​ជើង​ទី ១ ២-០៕

កម្មវិធី​ប្រកួត​នៅ​រាត្រី​នេះ
CSKA Moscow v Roma - 12:55 អាធ្រាត្រ
Valencia v Young Boys - 12:55 អាធ្រាត្រ
Bayern v AEK- 3 ទៀបភ្លឺ
Benfica v Ajax - 3 ទៀបភ្លឺ
Juventus v Man Utd-3 ទៀបភ្លឺ
Lyon v Hoffenheim-3 ទៀបភ្លឺ
Man City v Shakhtar -3 ទៀបភ្លឺ
Plzen v Real-3 ទៀបភ្លឺ

អត្ថបទគួរចាប់អារម្មណ៍