អ្នក​នាំពាក្យ​ក្លិប Barcelona លោក Josep Vives មិន​ចង់​ធ្លាក់​ក្នុង​អន្ទាក់​នៃ​ការចរចា​ទិញ​យក​កីឡាករ Neymar ឲ្យ​ត្រឡប់​មក​វិញ​ទេ​។

កីឡាករ Neymar អាយុ​ ២៧ ​ឆ្នាំ​ត្រូវ​បាន​គេ​និយាយ​ថា​នឹង​វិល​ទៅ​ចូលរួម​នឹង​ក្លិប Barcelona វិញ​ក្រោយ​ចេញ​ពី​ក្លិប​នេះ​បាន​ ២ ​ឆ្នាំ​ដើម្បី​ចូលរួម​នឹង​ក្លិប PSG ក្នុង​តម្លៃ​ខ្លួន​ ២២២ ​លាន​អឺរ៉ូ​។

ប៉ុន្តែ​លោក Vives បាន​ព្យាយាម​បដិសេធ​ឆ្លើយ​សំណួរ​ជាច្រើន​ជុំវិញ​បញ្ហា​នេះ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​បាន​និយាយ​ថា​៖ «​វា​ជា​រឿង​ដែល​យើង​មិន​ត្រូវ​លើក​មក​និយាយ​នោះទេ​ព្រោះ​ឥឡូវនេះ​គាត់​ជា​កីឡាករ​របស់​ក្លិប PSG រួច​ទៅ​ហើយ ហើយ​យើង​មិន​ត្រូវ​ចរចា​ពី​វា​ទៀត​ទេ​»​។

អ្នក​នាំពាក្យ​ក្លិប​រូបនេះ​បាន​និយាយ​បញ្ជាក់​ថា​៖ «​យើង​នឹង​មិន​និយាយ​អ្វី​ទៀត​ទេ​ព្រោះ​យើង​ខ្លាច​ជាប់​អន្ទាក់​នៅក្នុង​រឿងនេះ ហើយ​យើង​ក៏​មិន​បើក ឬ​បិទទ្វារ​ដែរ​ព្រោះ​ការពិត​ត្រូវ​បាន​គេ​ដឹង​អស់​ហើយ​»៕ SN