The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Barty ផ្ដោត​ខ្លាំង​ទៅ​លើ​ការ​ប្រកួត Australian Open

Barty ផ្ដោត​ខ្លាំង​ទៅ​លើ​ការ​ប្រកួត Australian Open

Content image - Phnom Penh Post
Barty វាយ​កូន​បាល់​ក្នុង​ពេល​ហ្វឹក​ហាត់​សម្រាប់​ការ​ប្រកួត​ Australian Open ពី​ថ្ងៃ​ចន្ទ​​​។ រូបថត AFP

Barty ផ្ដោត​ខ្លាំង​ទៅ​លើ​ការ​ប្រកួត Australian Open

ក្រុង​ស៊ីដនី៖ កីឡាការិនី​វាយ​កូន​បាល់​ Ashleigh Barty បាន​និយាយ​ពី​ថ្ងៃ​ចន្ទ​ថា ការ​​ជាប់​​ចំណាត់​ថ្នាក់​ទី ​១ ​ពិភព​លោក​គ្មាន​​ន័យ​អ្វី​ក្រៅ​តែ​ពី​ការ​បន្ត​ដំណើរ​ទៅ​ចូលរួម​ការ​ប្រកួត​ Grand Slam បើក​ឆាក​នៅ​ឆ្នាំ​នេះ​ទេ​​ និង​​ត្រូវ​តែ​​ខិតខំ​ហ្វឹកហាត់​យ៉ាង​ខ្លាំង​សម្រាប់​ការ​ប្រកួត​នេះ​​។​​

ម្ចាស់​ជើងឯក​​ French Cup រូប​នេះ​បាន​ទៅ​ដល់​ទីក្រុង​ Adelaide ប្រទេស ​អូស្ត្រាលី ​ដើម្បី​​កម្ដៅ​សាច់​ដុំ​សម្រាប់​ព្រឹត្តិការណ៍ Australian Cup ចុង​ក្រោយ​របស់​រូបនាង​ក្រោយ​ពី​បាន​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​ Brisbane International ​ពី​ចុង​សប្ដាហ៍​​ ហើយ​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ជា​លើក​ដំបូង​។​​

កីឡាការិនី​អូស្ត្រាលី​រូប​នេះ​បាន​និយាយ​ថា រូប​នាង​នឹង​មិន​ផ្ដោត​ពី​ការ​ជាប់​ចំណាត់​ថ្នាក់​លេខ ​១ ​នោះ​ទេ​ ដោយ​ទទូច​ថា វា​មិន​សំខាន់​ពី​កន្លែង​ដែល​​​រូប​នាង​ស្ថិត​នៅ​ត្រង់​ណា​នោះ​ទេ​។​

កីឡាករ​ Barty បាន​និយាយ​ថា៖ «​ការ​មាន​លេខ​នៅ​ជាប់​ឈ្មោះ​របស់​អ្នក​មិន​ធានា​បាន​អ្វី​នោះ​ទេ​។ អ្នក​ត្រូវ​តែ​ទៅ​ធ្វើ​ការងារ​នេះ ​និង​ព្យាយាម​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត​នៅ​គ្រប់​ការ​ប្រកួត​ទាំង​អស់​»។​

កីឡាការិនី​រូប​នេះ​បាន​បន្ថែម​ថា៖ «​នោះ​ជា​របៀប​ដែល​ខ្ញុំ​ចង់​​បន្ត​ដំណើរ​សម្រាប់​រយៈពេល​នៅ​សល់​នៃ​អាជីព​របស់​ខ្ញុំ​។ ខ្ញុំ​នឹង​មិន​​​ប្ដូរ​អ្វី​មួយ​សូម្បី​តែ​ចំណាត់​ថ្នាក់​របស់​ខ្ញុំ​។ ខ្ញុំ​មិន​ស្រេក​ឃ្លាន​​ធ្វើ​ជា​កីឡាការិនី​ឆ្នើម​ពេក​​នោះ​ទេ​។ ខ្ញុំ​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង​ពី​​គុណភាព​ប្រកួត​របស់​ខ្ញុំ​»។​​

កីឡាការិនី​រូប​នេះ​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ Australian Open ដោយ​​​បាន​អះអាង​​ថា ការ​ប្រកួត​ Adelaide International គឺ​ជា​ការ​ផ្ដោត​របស់​រូប​នាង​។​​

កីឡាការិនី​វ័យ ​២៣ ​ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ថា៖ «​ខ្ញុំ​មិន​អាច​​ទ្រាំ​រង់ចាំ​ការ​ចាប់​ផ្ដើម​បាន​ទេ​។ គ្រប់​ការ​ប្រកួត​​នៅ​ទី​នេះ ​គឺ​ជា​ចំណុច​ផ្ដោត​ដែល​ខ្ញុំ​បាន​ត្រៀម​លក្ខណៈ​យ៉ាង​ល្អ​បំផុត​ ហើយ​ខ្ញុំ​បាន​ដាក់​ខ្លួន​ឯង​ក្នុង​ទីតាំង​មួយ​ដើម្បី​ព្យាយាម​វាយ​កូន​បាល់​ឲ្យ​អស់​ពី​សមត្ថភាព»៕ AFP/SN

អត្ថបទគួរចាប់អារម្មណ៍