The Phnom Penh Post Search

Search form

Buffon ថា អាជ្ញាកណ្តាល​គ្មាន​បេះដូង មាន​តែ​ថង់​សំរាម​ជំនួស​វិញ

Content image - Phnom Penh Post
Gianluigi Buffon (ឆ្វេង) របស់ Juventus ស្រែក​ត​វ៉ា​បាល់​ប៉េ​ណាល់​ទី​ជាមួយ​នឹង​អាជ្ញា​កណ្តាល។ AFP

Buffon ថា អាជ្ញាកណ្តាល​គ្មាន​បេះដូង មាន​តែ​ថង់​សំរាម​ជំនួស​វិញ

ក្រុងម៉ាឌ្រីដ: អាជីព​ក្នុង​ក្របខ័ណ្ឌ Champions League របស់​អ្នក​ចាំទី Gianluigi Buffon អាច​នឹង​បញ្ចប់​ទាំង​ការ​ខឹង​សម្បា និង​ភាព​ជូរ​ចត់ ក្រោយ​ពី​គ្រាប់​បាល់​ប៉េណាល់​ទី​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​របស់​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​សង្គ្រោះ​ក្រុម Real Madrid កាល​ពី​ថ្ងៃ​ពុធ ពី​ការ​វាយ​បក​ដ៏​មិន​នឹក​ស្មាន​ដល់​មួយ​របស់​ក្រុម Juventus។

ការផ្ទុះ​កំហឹង​របស់ Buffon បានធ្វើ​ឲ្យ​រូបគេ​រង​ការពិន័យ​កាត​ក្រហម ពី​អាជ្ញាកណ្តាល​សញ្ជាតិ​អង់គ្លេស​លោក Michael Oliver នៅ​មុន​ពេល Ronaldo បាន​ស៊ុត​បាល់​ប៉េណាល់​ទី​នៅ​នាទី ទី ៩៧ ចូល​ក្នុង​ជ្រុង​ម្ខាង​នៃ​ប្រអប់​ទី ដើម្បី​ជួយ​ឲ្យ Real Madrid ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ការ​កាត់​សេចក្តី​របស់​លោក Oliver មិន​អន់​ដូច​អ្វី​ដែល Buffon បាន​លើក​ឡើង​ឡើយ។

ការ​ប្រជែង​ដណ្តើម​បាល់​របស់​ខ្សែការពារ Mehdi Benatia ទៅលើ Lucas Vazquez គឺជា​ទង្វើ​មិន​សមរម្យ ដោយ​រូបគេ​សង្ឃឹម​ថា អាច​រារាំង​ខ្សែ​បម្រើ​អេស្ប៉ាញ​រូបនេះ​មិន​ឲ្យ​រក​គ្រាប់​ក្បែរ​អប់​ទី។ ប៉ុន្តែ Juventus បាន​ធ្វើ​រឿង​ដែល​មិន​អាច​ទៅ​រួច ឲ្យ​ទៅរួច ក្រោយ​ពី​បាន​លុប​ចោល​ការ​ដេញ​តាម​ពី​ក្រោយ ៣-០ ពី​ការ​ប្រកួត​ជើង​ទី ១ ដើម្បី​នាំមុខ​ក្នុង​គ្រាប់​បាល់​ដូច​គ្នា​នេះ នា​កីឡដ្ឋាន Santiago Bernabeu។

Buffon ដែល​បាន​បង្ហាញខ្លួន​ក្នុង​ក្របខ័ណ្ឌ Champions League ចំនួន ១២៥ លើក និង​មិន​ធ្លាប់​បាន​ឈ្នះ​ពាន​នេះ​សោះ មិន​អាច​រក្សា​ទុក​ការ​ខកចិត្ត​របស់​គេ​បាន​ឡើយ ខណៈ​ដែល​គ្រាប់​បាល់​របស់ Ronaldo បាន​ជួយ​ឲ្យ Real ឈ្នះ​ទាំង ២ ជើង ៤-១។ ក្រោយ​ពី​ការ​ប្រកួត​នេះ Buffon បាន​ប្រាប់​ប៉ុស្តិ៍​ទូរទស្សន៍​អ៊ីតាលី Mediaset Premium ថា៖ «អាជ្ញា​កណ្តាល​គ្មាន​បេះដូង​ឡើយ។ គាត់​មាន​តែ​ថង់​សំរាម​មួយ​គត់ មិន​មែន​បេះដូង​ឡើយ»។

ជាមួយគ្នានេះ Bayern Munich បានទទួ​លទ្ធផល​ស្មើ ០-០ ពេល​ជួប​ក្រុម Sevilla ដើម្បី​ឈ្នះ​ទាំង ២ ជើង ២-១ និង​ដើម្បី​ទៅ​វគ្គ ១/២ នៃ Champions League៕

អត្ថបទគួរចាប់អារម្មណ៍