
ភ្នំពេញ: ការប្រកួតបាល់ទាត់អង់គ្លេស រដូវកាលនេះបានឈានចូលដល់ទីបញ្ចប់ ហើយ ដោយក្រុមពីរនៅកំពូលតារាង មានក្រុមMan Utd និងក្រុម Man City លែងមានសារៈសំខាន់ក្នុងការរកពិន្ទុខណៈក្រុមបាតតារាងទាំងបីក៏ត្រូវជ្រុះចេញពីក្របខ័ណ្ឌនេះជាស្ថាពរ។
សម្រាប់ជុំទី៣៨ នាចុងសប្តាហ៍នេះ ការប្រកួតនៅតែសំខាន់សម្រាប់ក្រុមបី គឺ ក្រុម Chelsea, ក្រុមArsenal និងក្រុម Tottenham។ ក្រុម Chelsea ដែលទទួលភ្ញៀវក្រុមEverton ត្រូវការឈ្នះ ដើម្បីការពារលេខរៀងទី៣ ហើយក្រុមArsenal ត្រូវការឈ្នះនៅទឹកដីរបស់ក្រុមNewcastle ដើម្បីដណ្តើមលេខរៀងទីបីពីChelsea ក៏ដូចជាការពារលេខរៀងទី៤ ខណៈ Tottenham រំពឹងថាអាចឈ្នះ Sunderland ដើម្បីប្លន់លេខរៀងទី៤ពីArsenal។ ខាងក្រោមនេះគឺជាការវិភាគ៤គូរបស់ភ្នំពេញប៉ុស្តិ៍។
Chelsea v Everton
19/05/2013 ម៉ោង 22:00
ក្រុម Chelseaបានបង្ហាញថាពួកគេ ជាក្រុមល្អនិងកំពុងឈរនៅលេខរៀងទី៣ បន្ទាប់ពីលេងចាញ់តែ៧ប្រកួតចំនួន៣៧ប្រកួតមកនេះ។ ប៉ុន្តែតំណែងនេះនៅមិនទាន់រឹងមាំនៅឡើយ ដោយសារតែ ពួកគេនាំមុខក្រុមArsenal តែពីរពិន្ទុ ហើយបើសិនជាចាញ់ ពួកគេនឹងពិតជាបាត់បង់។ ដូច្នេះមានន័យថា ក្រុមតោខៀវនេះត្រូវការយ៉ាងតិចក៏មួយពិន្ទុពីការប្រកួតនេះ ដើម្បីសុវត្ថិភាព។ បីប្រកួតចុងក្រោយ ពួកគេលេងឈ្នះ1-0 នៅផ្ទះរបស់ក្រុមMan Utd រួចក៏លេងស្មើ2-2ពេលជួបTottenham មុនពេលយកឈ្នះ 2-1នៅទឹកដី Aston Villa ជាចុងក្រោយ។
- បីប្រកួតរបស់ Chelsea
05/05/13 Man U 0-1 Chelsea
08/05/13 Chelsea 2-2Tottenham
11/05/13 Aston 1-2 Chelsea
ដោយក្រុម Everton មានគម្លាតពិន្ទុឆ្ងាយពីTottenham ដូច្នេះបើទោះបីជាពួកគេឈ្នះការប្រកួតចុងក្រោយនេះក៏មិនមានសារៈសំខាន់អ្វីដែរ។ ប៉ុន្តែពួកគេនៅមានហេតុផលមួយទៀត ដែលត្រូវឈ្នះគឺដើម្បីឧត្តមភាពរបស់អ្នកចាត់ការទូទៅលោក David Moyes មុនពេលលោកជម្រាបលាប្រិយមិត្តរបស់ក្លិប ទៅធ្វើជាគ្រូបង្វឹកក្រុមMan Utd នៅរដូវកាលក្រោយ។ ក្រុម Everton លេងឈ្នះក្រុម Fulham 1-0 រួចក៏លេងស្មើ 0-0 នៅទឹកដីក្រុម Liverpool មុនពេលផ្តួលក្រុម West Ham 2-0 ជាចុងក្រោយ។
- បីប្រកួតរបស់ Everton
27/04/13 Everton 1-0 Fulham
05/05/13 Liverpool 0-0 Everton
12/05/13 Everton 2-0 West Ham
- ជំនួបបីលើកចុងក្រោយ
27/10/11 Everton 1-2 Chelsea
11/02/12 Everton 2-0 Chelsea
30/12/12 Everton 1-2 Chelsea
Newcastle v Arsenal
19/05/2013 ម៉ោង 22:00
ក្រុម Newcastle លេងល្អទេរដូវនេះ ប៉ុន្តែថ្វីបើពួកគេបានបញ្ចប់រដូវកាលក្នុងលេខរៀងទី១៣ក្តី ក៏ពួកគេមានសុវត្ថិភាពហើយ។ បីប្រកួតចុងក្រោយ ពួកគេលេងចាញ់ក្រុមLiverpool 6-0 រួចក៏បន្តទៅលេងស្មើ 0-0 នៅផ្ទះក្រុម West Ham មុនពេលយកឈ្នះ 2-1នៅទឹកដី ក្រុមQPR ជាចុងក្រោយ។
- បីប្រកួតរបស់ Newcastle
27/04/13 Newcastle 0-6 Liv'pool
04/05/13 West H.0-0 Newcastle
012/05/13 QPR 1-2 Newcastle
ផ្ទុយទៅវិញ ក្រុម Arsenal ពិតជាត្រូវការឈ្នះ ជាមួយផែនការពីរក្នុងពេលតែ មួយ គឺដើម្បីការពារលេខរៀងទី៤ ផង និងដើម្បីឆ្មក់យកលេខ៣ពីក្រុមChelsea ផង បើសិនជាក្រុមតោខៀវនោះភ្លាត់ស្នៀត។ ក្រុម Arsenal ចូលមកកាន់ការប្រកួតនេះ បន្ទាប់ពីឈ្នះពីរប្រកួតជាប់គ្នា។ ពួកគេលេងស្មើ1-1 ជាមួយក្រុម Man Utd ប៉ុន្តែបានយកឈ្នះ1-0នៅផ្ទះក្រុម QPR មុនពេលបន្តមកកម្លោចក្រុម Wigan 4-1 ជាចុងក្រោយ។
- បីប្រកួតរបស់ Arsenal
28/04/13 Arsenal 1-1 Man U
04/05/13 QPR 0-1 Arsenal
15/05/13 Arsenal 4-1 Wigan
- ជំនួបបីលើកចុងក្រោយ
13/08/11 Newcastle 0-0 Arsenal
13/03/12 Arsenal 2-1 Newcastle
30/12/12 Arsenal 7-3 Newcastle
Tottenham v Sunderland
19/05/2013 ម៉ោង 22:00
នៅរដូវនេះក្រុមTottenham លេងបានល្អគួរសម និងនៅតែមានឱកាសឆ្មក់យកលេខរៀងទី៤ សម្រាប់កន្លែងមួយនៅ អឺរ៉ុប បើសិនជាពួកគេឈ្នះការប្រកួតនេះ ហើយក្រុមArsenal ចាញ់ការប្រកួតចុងក្រោយនេះ។ បីប្រកួតចុងក្រោយក្រុមTottenham ឈ្នះក្រុមSouthampton 1-0 ប៉ុន្តែ ពួកគេអាចលេងស្មើ2-2 នៅផ្ទះ ក្រុម Chelsea មុនពេលយកឈ្នះ 2-1 នៅទឹកដីក្រុមStoke ជាចុងក្រោយ។
- បីប្រកួតរបស់ Tottenham
04/05/13Tot'ham 1-0 South'ton
09/05/13 Chelsea 2-2Tottenham
12/05/13 Stoke 1-2 Tottenham
ក្រុម Sunderlandលេងមិនល្អទេនៅរដូវនេះ ដោយពួកគេបញ្ចប់រដូវកាលក្នុងលេខរៀងទី១៧ គឺស្ទើរតែធ្លាក់ ប៉ុន្តែទោះជាយ៉ាងណា ពួកគេមានសុវត្ថិភាពហើយ ណាមួយទោះជាពួកគេចាញ់នៅរាត្រីនេះ ក៏អត់បញ្ហាដែរ។ បន្ទាប់ពីចាញ់Aston Villa 6-1ក្រុម Sunderland ក៏លេងស្មើ 1-1ក្រុម Stoke និងស្មើ 1-1 ក្រុម Southampton ជាចុងសប្តាហ៍ទៀត។
- បីប្រកួតរបស់ Sunderland
30/04/13 Aston 6-1 Sunderland
07/05/13 Sunderland 1-1 Stoke
12/05/13 Sund'land 1-1 Sout'ton
-ជំនួបបីលើកចុងក្រោយ
18/12/11 Tot'ham 1-0 Sund'land
07/04/12 Sund'land 0-0 Tot'ham
29/12/12 Sund'land 1-2 Tot'ham
Wigan v Aston Villa
19/05/2013 ម៉ោង 22:00
Wigan កំពុងរកាំចិត្តខ្លាំងណាស់បន្ទាប់ពីត្រូវធ្លាក់ក្រោមថ្វីជើងរបស់Arsenal ហើយទំនងជាត្រូវបញ្ចេញកំហឹងនៅរាត្រីនេះហើយថ្វីបីវាជាជ័យជម្នះអត់ន័យក្តី។ ពួកគេលេងចាញ់ក្រុមSwansea 2-3 នៅក្នុងផ្ទះ ប៉ុន្តែពួកគេមានមោទនភាពណាស់ដែលបានឈ្នះ1-0នៅផ្ទះ ក្រុម Man City ដើម្បីគ្រប់គ្រងតំណែងជើងឯកFA Cup មុន ពេលចាញ់Arsenal 4-1 ជាចុងក្រោយ។
- បីប្រកួតរបស់ Wigan
08/05/13 Wigan 2-3 Swansea
11/05/13 Man City 0-1 Wigan
14/05/13 Arsenal 4-1 Wigan
ក្រុមAston Villa ក៏មានសុវត្ថិភាពដែរដូច្នេះពួកគេគ្រាន់តែលេងដើម្បីបង្គ្រប់កិច្ច។ ពួកគេឈ្នះ Sunderland 6-1 និងឈ្នះ២-១នៅផ្ទះក្រុមNorwich មុនពេលចាញ់ក្រុម Chelsea 1-2 ជាចុងក្រោយ។
- បីប្រកួតរបស់ Aston Villa
27/04/13 Aston 6-1 Sunderland
04/05/13 Norwich 1-2 Aston
11/05/13 Aston 1-2 Chelsea
- ជំនួបបីលើកចុងក្រោយ
10/10/11 Aston 2-0 Wigan
25/02/12 Wigan 0-0 Aston
29/12/12 Aston 0-3 Wigan
ចំណែកឯការប្រកួតផ្សេងទៀតមាន
19/05/2013
Liverpool v QPR -22:00
Man City v Norwich - 22:00
Southampton v Stoke -22: 00
West Brom v Man Utd -22: 00
West Ham v Reading -22: 00