The Phnom Penh Post Search

Search form

Chelsea ទិញ​អ្នក​ចាំ​ទី​​មាន​តម្លៃខ្លួន​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ

Content image - Phnom Penh Post
អ្នកចាំទីអន្តរជាតិអេស្ប៉ាញ Kepa Arrizabalaga បំពេញ​ការ​ផ្ទេរ​របស់​គេ​ពីក្លិប Athletic Bilbao ទៅ Chelsea​។ twitter

Chelsea ទិញ​អ្នក​ចាំ​ទី​​មាន​តម្លៃខ្លួន​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ

ក្រុង​​ឡុងដ៍: អ្នក​ចាំ​ទី​​អន្តរ​ជាតិ​អេ​ស្ប៉ាញ Kepa Arrizabalaga បាន​ក្លាយ​ជា​អ្នក​ចាំ​ទី​​មាន​តម្លៃខ្លួន​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ កាល​ពី​ថ្ងៃពុធ ក្រោយពី​ក្លិប Chelsea បាន​​ប្រកាស​ពី​​ការ​បំពេញ​ការ​​ផ្ទេរ​រូប​គេ​ក្នុង​តម្លៃខ្លួន​ ៨០ ​លាន​អឺ​រ៉ូ (ស្មើ​នឹង​ ៩២ ​លាន​ដុល្លារ​អាមេរិក) ពីក្លិប Athletic Bilbao​។

ការ​ចូល​រួម​របស់ Kepa នា​កីឡដ្ឋាន Stamford Bridge បាន​កើត​ឡើង​ក្នុង​រយៈពេល​ដ៏ខ្លី ក្រោយពី​ Chelsea បាន​យល់​ព្រម​លក់​​អ្នក​ចាំ​ទី​អន្តរ​ជាតិ​បែលហ្ស៊ិក Thibaut Courtois ទៅ​ឲ្យ​ក្លិប Real Madrid​ ក្នុង​តម្លៃខ្លួន​៣៥​លាន​អឺ​រ៉ូ​។

Kepa វ័យ ២៣​ ឆ្នាំ បាន​ចុះហត្ថលេខា​លើ​កុង​ត្រា​រយៈ​ពេល​ ៧ ​ឆ្នាំ ជា​​មួយនឹង​​ក្លិប​យក្ស​របស់​អង់គ្លេស​​មួយនេះ​។

Content image - Phnom Penh Post
អ្នក​ចាំ​ទី​អន្តរ​ជាតិ​បែលហ្ស៊ិក Thibaut Courtois ចាក​ចេញពីក្លិប Chelsea ទៅកាន់​ក្លិប Real Madrid​។ AFP

អ្នក​ចាំ​ទី​វ័យ​ក្មេង​រូបនេះ​បាន​ប្រាប់​ថា៖ «វា​ពិត​ជា​ការ​សម្រេច​ចិត្ត​សំខាន់​ណាស់​​សម្រាប់​ខ្ញុំ សម្រាប់​អាជីព​របស់​ខ្ញុំ និង​ក៏​សម្រាប់​ជីវិ​ផ្ទាល់​​របស់​ខ្ញុំ​ដែរ​»​។

Kepa បាន​បន្ថែម​ទៀត​ថា៖ «កត្តា​ជាច្រើន​បាន​ទាក់​ទាញ​ឲ្យ​មក​កាន់​ក្លិប​នេះ ដូច​ជា រាល់​ពាន​ទាំង​​អស់​​ដែល​ក្លិប​នេះ​ឈ្នះ កីឡាករ​ផ្សេង​ទៀត ទីក្រុង​នេះ និង​ក្រប​ខ័ណ្ឌ​អង់គ្លេស Premier League​។ វា​​ជា​ការ​ប្រមូល​ផ្តុំ​គ្នា​នូវ​រឿង​ជាច្រើន ហើយ​ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​ដែល Chelsea បាន​សម្រេច​ចិត្ត​​ក្នុង​ការ​ជឿជាក់​លើ​ខ្ញុំ និង​នាំ​យក​រូប​ខ្ញុំ​»​៕ IS

អត្ថបទគួរចាប់អារម្មណ៍