ក្រុង​ឡុងដ៍: កីឡាករ​ឆ្នើម​អង់គ្លេស Ashley Cole បាន​ប្រកាស​​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់​ក្នុង​អាយុ ​៣៨ ​ឆ្នាំ​។​ ខ្សែ​ការពារ​ស្លាប​ឆ្វេង​​រូប​នេះ ​គឺ​ជា​​កីឡាករ​ម្នាក់​ក្នុង​ចំណោម ​៩ ​នាក់ ​ដែល​បាន​លេង​ជាង ​១០០ ​លើក ​ឲ្យ​​ជម្រើស​ជាតិ​អង់គ្លេស​ដែល​រូប​គាត់​​បាន​តំណាង​ឲ្យ​ការ​ឈ្នះ​ពាន​​ World Cup ឆ្នាំ ​២០០២ ឆ្នាំ ​២០០៦ និង​ឆ្នាំ ​២០១០​។​

អតីត​ខ្សែ​ការពារ​ក្លិប Chelsea និង Arsenal រូប​នេះ ​បាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Premier League ចំនួន ​៣ ​លើក​ និង​ពាន​ FA Cup ចំនួន ​៧ ​លើក ​ព្រម​ទាំង​ជួយ​ឲ្យ​ក្រុម ​Chelsea ឈ្នះ​ពាន​ក្របខ័ណ្ឌ Champions League ឆ្នាំ ​២០១១-២០១២​ ផង​ដែរ​។​

កីឡាករ​រូប​នេះ​បាន​លេង​នៅ​ក្លិប​អាមេរិក​ LA Galaxy នៅ​ឆ្នាំ ​២០១៦ ​ក្រោយ​ពី​បាន​ចូលរួម​នឹង​ក្លិប Roma បាន​មួយ​រយៈពេល​ខ្លី​មុន​ពេល​ត្រឡប់​ទៅ​ប្រទេស ​អង់គ្លេស ​វិញ​នៅ​ដើម​ឆ្នាំ​នេះ ​ដើម្បី​លេង​នៅ​ក្លិប ​Derby County ក្រោម​ការ​ដឹកនាំ​របស់​លោក Lampard។​ ក្លិប Derby មិន​បាន​បន្ត​កុងត្រា​ឲ្យ​កីឡាករ Cole ទេ​ក្រោយ​ពី​បាត់បង់​ឱកាស​លេង​នៅ​ ក្របខ័ណ្ឌ Premier League ហើយ​រូប​គេ​​ឥឡូវ​នេះ​នឹង​បន្ត​អាជីព​ជា​គ្រូ​​ម្នាក់​នៅ​ឯក្លិប Wembley ដែល​រូប​គាត់​បាន​លេង​​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ដែល​​ចាញ់​ក្លិប Aston Villa កាល​​ពី​ខែ​ឧសភា​។​

កីឡាករ​ Cole បាន​ប្រាប់​ Sky Sports ថា៖ «​ក្រោយ​ពី​គិត​​យ៉ាង​ល្អិតល្អន់​ហើយ​ វា​ដល់​ពេល​ដែល​ខ្ញុំ​​ត្រូវ​ប្រកាស​ចូល​និវត្តន៍​ដើម្បី​​ឆ្ពោះ​ទៅ​រក​ទំព័រ​ថ្មី​របស់​ខ្ញុំ​ដែល​សង្ឃឹម​ថា​នឹង​ធ្វើ​ជា​គ្រូ​បង្វឹក​ម្នាក់​​នៅ​ពេល​ខាង​មុខ​នេះ​»។

កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា៖ «​ពេល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​មិន​​រំពឹង​ថា​នឹង​បាន​លេង​​បែប​នេះ​ទេ​​​​ដូច្នេះ​បើ​ប្រៀប​ធៀប​នឹង​ពេល​នោះ​គឺ​ថា​ ពេល​នេះ​ខ្ញុំ​អាច​​លេង​រហូត​ដល់​ឈ្នះ​ពាន​ World Cup និង​ Champions League ព្រម​ទាំង​​ Premier League ​ជា​ក្ដី​សុបិន​មួយ​ខ្ញុំ​បាន​បំពេញ​​រួច​ហើយ​»។​​

កីឡាករ​ Cole បាន​និយាយ​ថា៖ «អ្វី​ជា​មោទនភាព​បំផុត​នោះ​គឺ ​​​ការ​លេង​នៅ​​ជម្រើស​ជាតិ​ព្រោះ​ខ្ញុំ​​បាន​លេង​ឲ្យ​ប្រទេស​ខ្ញុំ​រហូត​ដល់​ជាង ​១០០ ​លើក​»៕ SN