សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាមេរិក​ខាងត្បូង​ហៅ​កាត់​ថា CONMEBOL បានប្រកាស​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួន​ចង់​ផ្លាស់​ប្តូរ​កម្មវិធី​ប្រកួត​របស់​ខ្លួន ហេតុ​នេះ ព្រឹត្តិការណ៍ Copa America នឹង​ត្រូវ​រៀបចំ​ឡើង​ក្នុង​ឆ្នាំ​តែមួយ​ដូច​ទៅ​នឹង​យុទ្ធនាការ European Championship ដែរ ចាប់​ពី​ឆ្នាំ ២០២០ តទៅ។

Copa America ជាធម្មតា​ត្រូវបាន​រៀប​ឡើង បន្ទាប់ពី World Cup ខណៈ​យុទ្ធនា​ការ​បន្ត​ទាប់ នឹង​ត្រូវ​រៀបចំ​ឡើង​ក្នុង​ប្រទេស​ប្រេស៊ីល ក្នុង​ឆ្នាំ ២០១៩។

លោក Alejandro Dominguez ប្រធាន CONMEBOL បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ចង់​ប្រកាស​ជា​សាធារណៈ​ថា យើង​បាន​បញ្ជូន​សំណើ​មួយ​ទៅ​កាន់ FIFA ដើម្បី​អាច​រៀបចំ Copa America នៅ​ឆ្នាំ​គូ ចាប់​ពី​ឆ្នាំ ២០២០ តទៅ»៕