បែលហ្ស៊ិក៖ គ្រូបង្វឹកបែលហ្ស៊ិកលោក Roberto Martinez និយាយថា Thibaut Courtois របស់ក្លិប Real Madrid គឺជាអ្នកចាំទីល្អបំផុតក្នុងពិភពលោក។
អ្នកចាំទី Courtois បានចូលលេងក្នុងជ័យជម្នះ ២-១ របស់ក្លិប Real ទៅលើក្រុម Alaves ក្នុងក្របខ័ណ្ឌ LaLiga ពីថ្ងៃសៅរ៍ចំពេលមានការរិះគន់ចំពោះទម្រង់លេងរបស់រូបគេ។
ទោះយ៉ាងណា គ្រូបង្វឹកលោក Martinez បានចាត់ទុកអ្នកចាំទីវ័យ ២៧ ឆ្នាំរូបនេះ ជាអ្នកចាំទីល្អបំផុតក្នុងពិភពលោកដោយសាររូបគាត់បានឆ្លងកាត់ការប្រកួតលំបាកដោយអះអាងពីថ្ងៃសៅរ៍ថា៖ «ចំពោះខ្ញុំ Thibaut ជាអ្នកចាំទីដ៏ល្អបំផុតក្នុងពិភពលោក ព្រោះគាត់បានបង្ហាញទម្រង់លេងល្អនៅព្រឹត្តិការណ៍ World Cup ២០១៨»៕ AFP/SN