ក្រុង​មូនិចៈ តារា​ខ្សែ​ប្រយុទ្ធ​ខ្ចី​ជើង​ Philippe Coutinho បាន​និយាយ​ថា រូប​គេ​នឹង ​«​ពេញ​ចិត្ត»​ ស្ថិត​នៅ​ជាមួយ​​ក្លិប​អាល្លឺម៉ង់​​ Bayern Munich ដែល​ជា​​ម្ចាស់​ជើង​ឯក​​ Bundesliga។​

កីឡាករ​ Coutinho កំពុង​ចុះ​កុង​ត្រា​ខ្ចី​ជើង​​រយៈ​ពេល​ពេញ​១​រដូវ​កាល​នេះ​ពី​ក្លិប​ Barcelona ដែល​លេង​នៅ​ក្រប​ខ័ណ្ឌ LaLiga ប៉ុន្តែ​កីឡាករ​ប្រេស៊ីល​រូប​នេះ​​ចង់​បន្ត​​ស្ថិត​នៅ​​ក្នុង​រដ្ឋ​ Bavaria ប្រទេស​​អាល្លឺម៉ង់​ជា​បន្ត​ទៀត​។​​

តាំង​ពី​ចាក​ចេញ​ពី​កីឡដ្ឋាន​ Camp Nou ទៅ​កាន់​កីឡដ្ឋាន​ Allianz Arena មក កីឡាករ​ Coutinho រក​បាន​៣​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១៨​លើក​សម្រាប់​ក្រុម Bayern។​

កីឡាករ​រូប​នេះ​បាន​និយាយ​​ថា៖ «​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ល្អ​នៅ​ទី​នេះ​ ហើយ​ខ្ញុំ​គ្រោង​នឹង​ស្ថិត​នៅ​ទី​នេះ​រយៈ​ពេល​១​ឆ្នាំ​ទៀត​​ប៉ុន្តែ​ប្រសិន​បើ​អ្វីៗ​ល្អ​ប្រសើរ​ ពេល​នោះ​ខ្ញុំ​ពេញ​ចិត្ត​​ស្ថិត​នៅ​ទី​នេះ​»​។​​​

កីឡាករ​ Coutinho បាន​ចូល​លេង​ក្នុង​ការ​ប្រកួត​ដែល​ក្រុម​ Bayern បាន​ចាញ់ក្រុម Bayer Leverkusen ក្នុង​ក្រប​ខ័ណ្ឌ Bundesliga ក្នុង​ទឹក​ដី​ខ្លួន​ឯង​កាល​ពី​ថ្ងៃ​សៅរ៍​៕ AFP/SN