The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Djokovic បំបែក​កំណត់ត្រា​ដោយ​ឈ្នះ​ម្ចាស់​ជើងឯក Federer

Djokovic បំបែក​កំណត់ត្រា​ដោយ​ឈ្នះ​ម្ចាស់​ជើងឯក Federer

Content image - Phnom Penh Post
Djokovic លើក​ពាន Wimbledon ក្រោយ​ឈ្នះ Federer ពី​ថ្ងៃ​អាទិត្យ​។ រូប AFP

Djokovic បំបែក​កំណត់ត្រា​ដោយ​ឈ្នះ​ម្ចាស់​ជើងឯក Federer

ក្រុងឡុងដ៍ៈ កីឡាករ​វាយ​កូន​បាល់ (Tennis) Novak Djokovic បាន​ប្ដេជ្ញាចិត្ត​ថា នឹង​ធ្វើឲ្យ​អ្នកគាំទ្រ​យល់​ថា រូបគេ​មិនមែន​ជា​សត្រូវ​លេខ​ ១ ​ជា​សាធារណៈ​ទេ ទោះ​ជា​រូបគាត់​បាន​ឈ្នះ​ម្ចាស់​ជើងឯក Roger Federer ក្នុង​នាម​ជា​ម្ចាស់​ជើងឯក Grand Slam ដ៏អស្ចារ្យ​បំផុត​គ្រប់ពេល​ក៏ដោយ​។

កីឡាករ Djokovic ដែល​ជាប់​លេខ ១ ក្នុង​ពិភពលោក​បាន​សន្សំ​បាន ២ ពិន្ទុ​ដើម្បី​ឈ្នះ​ពាន​នៅ​ក្របខ័ណ្ឌ Wimbledon ជា​លើក​ទី​ ៥ និង​ពាន​សំខាន់​ជា​លើក​ទី​ ១៦ ​កាលពី​ថ្ងៃ​អាទិត្យ​ដោយ​បំផ្លាញ​បំណង​របស់​កីឡាករ Federer ក្នុង​ការធ្វើ​ជា​ម្ចាស់​ជើងឯក Grand Slam យូរ​ជាងគេ​បំផុត​នៅក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ​រយៈពេល​យូរ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការប្រកួត​វាយ​កូន​បាល់​នេះ​។

ទោះ​ជា​មាន​ការប្រទាញប្រទង់​ពិន្ទុ​គ្នា​ជាមួយ​កីឡាករ​សញ្ជាតិ​ស្វ៊ីស Federer អាយុ​ ៣៧ ​ឆ្នាំ​ក៏ពិតមែន ប៉ុន្តែ​កីឡាករ​សញ្ជាតិ​ស៊ែប៊ី Djokovic បាន​ឈ្នះ​ ៣ ​សិត​ក្នុង​ចំណោម ៥ សិត​គឺ ៧-៦, ១-៦, ៧-៦, ៤-៦, ១៣-១២​។

រយៈពេល​ ៤ ​ម៉ោង​ និង​ ៥៧ ​នាទី​គឺជា​ពេលវេលា​ប្រកួត​យូរ​បំផុត​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Wimbledon និង​ជា​លើក​ទី​ ១ មិន​ធ្លាប់​មាន​ក្នុង​ការប្រកួត​បែប​នេះ​។

កីឡាករ Djokovic គឺជា​បុរស​ទី​ ១ ​ក្នុង​រយៈពេល​ ៧១ ​ឆ្នាំ​ដែល​បាន​ឈ្នះ​ពាន​នេះ​ពី​ពិន្ទុ​ប្រកួត​ធ្លាក់ចុះ​រហូត​ដល់​ឈ្នះ​ ២ ​សិត​វិញ​ក្នុង​ការប្រកួត​ទី​ ១៦ ក្នុង​ចំណោម​សិត​ទាំងអស់​។

ក្រោយពី​ទទួល​បាន​ជ័យជម្នះ​ពី​ថ្ងៃ​អាទិត្យ​ហើយ​កីឡាករ Djokovic បាន​និយាយ​ថា រូបគាត់​អាច​ប្រែក្លាយ​អ្នក​គាំទ្រ​ចំពោះ​កីឡាករ Federer ចំនួន ១៤០០០ ​នាក់​នៅ​ទីលាន Center Court ឲ្យ​ទៅ​ជា​អ្នកគាំទ្រ​ចំពោះ​រូបគេ​វិញ​តាមរយៈ​ការហ្វឹកហាត់​ផ្លូវ​ចិត្ត​។

កីឡាករ Djokovic អាយុ​ ៣២ ​ឆ្នាំ​បាន​និយាយ​ថា​៖ «​ខ្ញុំ​ចូលចិត្ត​ធ្វើ​ដូច្នេះ​គឺថា នៅពេល​ហ្វូង​មនុស្ស​ស្រែក​គាំទ្រ Federer ខ្ញុំ​ចាត់ទុក​ជា​បានឮ Djokovic វិញ​»​។

កីឡាករ​រូបនេះ​បាន​បន្ថែម​ថា​៖ «​វា​ស្ដាប់​ទៅ​ដូចជា​ឆ្កួត​បន្តិច​មែន​ ប៉ុន្តែ​ការពិត​គឺ​ខ្ញុំ​ធ្វើ​ដូច្នេះ​មែន​»​។

កីឡាករ Djokovic បាន​ចំណាយពេល​ច្រើន​បំផុត​ក្នុង​អាជីព​របស់​គាត់​ក្នុង​បំណង​តាម​ឲ្យ​ទាន់​កីឡាករ Nadal និង​ Federer និង​ប៉ុនប៉ង​ធ្វើឲ្យ​អ្នកគាំទ្រ​ចាប់​អារម្មណ៍​ចំពោះ​លក្ខណៈ​របស់​រូបគេ​វិញ​។

កីឡាករ​សញ្ជាតិ​ស៊ែប៊ី​រូបនេះ​បាន​និយាយ​ថា​៖ «​វា​ពិបាក​នឹង​ធ្វើ​មិន​ដឹង​មិន​ឮ​ពី​សម្រែក​របស់​អ្នកគាំទ្រ​ព្រោះ​យើង​ឃើញ​តែ​ពន្លឺ​អគ្គិសនី​ និង​ឮ​សំឡេង​តែប៉ុណ្ណោះ​»​។

កីឡាករ​ដដែល​នេះ​បាន​បន្ថែម​ថា​៖ «​ជា​ការពិត​ប្រសិន​បើ​អ្នកមាន​អ្នកគាំទ្រ​ច្រើន នោះ​វា​នឹង​ជួយ​ជា​កម្លាំងចិត្ត​ ប៉ុន្តែ​នៅពេល​អ្នក​គ្មាន​អ្នកគាំទ្រ ពេល​នោះ​អ្នក​ត្រូវ​ស្វែងរក​អ្នក​គាំទ្រ​ក្នុង​ខ្លួន​របស់​អ្នក​»​។

តាំងពី​ការចាប់ផ្ដើម​ឆ្នាំ​ ២០១៥ ​មក​កីឡាករ Djokovic បាន​ឈ្នះ​ការប្រកួត​សំខាន់ៗ​ចំនួន​ ៩ ​លើក​ក្នុង​ចំណោម​ ១៩ ​លើក​ក្នុង​នោះ​មាន​ការប្រកួត​ជាមួយ​កីឡាករ Nadal ៤ ​លើក និង​ជាមួយ​កីឡាករ Federer ចំនួន​ ៣ ​លើក​ដែរ​។

ហើយ​ ៣ ​ប្រកួត​ទៀត​គឺជា​មួយ​កីឡាករ Stan Warinka ចំនួន​ ២ ​លើក និង​ជាមួយ Andy Murray ចំនួន​ ១ ​លើក​ដែរ​៕ SN

អត្ថបទគួរចាប់អារម្មណ៍