កីឡាករ​វាយ​កូន​បាល់ Novak Djokovic បាន​បញ្ជូន​នូវ​ការព្រមាន​មួយ​ទៅកាន់​គូ​ប្រកួត​របស់​គេ​ក្នុង​ព្រឹត្តិការណ៍ ATP Finals កាល​ពី​ថ្ងៃ​ចន្ទ តាមរយៈ​ការ​ផ្តួល​កីឡាករ John Isner យ៉ាង​ងាយ​ក្នុង​លទ្ធផល ៦-៤ និង ៦-៣ ដើម្បី​ចាប់ផ្តើម​ការ​ប្រជែង​សម្រាប់​ការ​ឈ្នះ​ពាន ATP Finals ជា​លើក​ទី ៦។

មុននេះ​បន្តិច ក្នុង​ពូ​ល​ដូចគ្នានេះ កីឡាករ Alexander Zverev បាន​កត់ត្រា​ជ័យជម្នះ​ជា​លើក​ទី ៦ ជាប់ៗ​គ្នា​របស់​ពួកគេ​លើ​កីឡាករ Marin Cilic ក្នុង​ការ​ប្រកួត​មួយ​នៅ​លើ​ទីលាន O2 Arena ក្នុង​ទីក្រុង​ឡុងដ៍ ដែល​បញ្ចប់​ដោយ​មាន​ការ​ប្រព្រឹត្ត​កំហុស​ជាច្រើន។

ប៉ុន្តែ Djokovic បាន​លេង​ក្នុង​កម្រិត​ផ្សេង​គ្នា តាមរយៈ​ការ​បង្កើត​ឲ្យ​មាន​កំហុស​តិច​តួច​ប៉ុណ្ណោះ​ពេល​ជួប Isner៕